Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិះ​ម៉ូតូភ្លេចខ្លួន​ចូល​គូថ​ក្រោយ​រថយន្ដ​បែន​ដឹក​ដី ចត​ឈប់​នៅលើចិញ្ចេីមផ្លូវ​ផុត​ពី​ផ្លូវ​កៅស៊ូ ៨០០​សង់ទីម៉ែត្រ បណ្ដាល​ឲ្យ​រង​បួស​បួសធ្ងន់ 02​នាក់

spot_img

​កំពង់ស្ពឺ ៖ ជនរងគ្រោះ​ពីរបេី​ក​ម៉ូតូ​ភ្លេចខ្លួន​ចូល​គូ​ថរថយ​ន្ដ​ដឹក​ដី ចត​ឈប់​នៅលើផ្លូវជាតិលេខ​៥១ ចន្លោះ​គីឡូម៉ែត្រ​លេខ​៨,៩​ចំងាយ​ប្រមាណ ៨០០ សង់ទីម៉ែត្រ នា​ថ្ងៃ​អាទិត្យ ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​ ១១និង១០ នាទី ភូមិ​ត្រពាំង​ឈូក ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ។

​តាម​ព័ត៌មាន​ពី​កំលាំង​នគរបាល​មូលដ្ឋាន​និង​ផ្នែក​ចរាចរណ៍​ស្រុក​បាន​បញ្ជាក់​អោយដឹងថា​ម៉ូតូ ម៉ាក​ហុងដា C125(2009) ពណ៌​ខ្មៅ ផ្លាកលេខ បាត់ដំបង 1C.7641 អ្នកបើកបរ​ដោយ​ឈ្មោះ ស្រ៊ន យូ​ហេង ភេទ​ប្រុស អាយុ 52​ឆ្នាំ រស់នៅ ភូមិ​បឹង​ប្រិយ៍ ឃុំ​ត្រពាំង​ផង ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ និង​អ្នករួមដំណើរ 01​នាក់​ឈ្មោះ សេង ធូប ភេទ​ប្រុស អាយុ 86 ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​ធ្វើដំណើរ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ធ្វើដំណើរ​ទៅដល់​ចំណុច​ខាងលើ បាន​ជិះ​ទៅបុក​គូថ​រថយន្ត បែន​ដឹក​ដី​ម៉ាក នី​សាន់ ក្បាល​ពណ៌​ស ទ្រុង​ពណ៌​ខ្មៅ គ្មាន​ផ្លាកលេខ ដែល​ចត​ឈប់​ផុតពី​ចិញ្ចើម​ផ្លូវ​ខាងកើត ចម្ងាយ ៨០០​សង់ទីម៉ែត្រ ក្នុងទិសដៅ​ស្រប​ទិស​គ្នា ពី​ត្បូង​ទៅ​ជើង ដែល​មាន​ម្ចាស់​ឈ្មោះ ឡុង សា​គុន ភេទ​ប្រុស អាយុ 35​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ចំ​បក់ ឃុំ​ជើង​រា​ស់ ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​។

​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ចៃដន្យ​ខាងលើ បណ្តាលឲ្យ​គ្រោះថ្នាក់​មនុស្ស របួសធ្ងន់ 02​នាក់​ប្រុស និង​ខូចខាត​ម៉ូតូ 01 គ្រឿង​។

​បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​យក​ម៉ូតូ​និង​រថយន្ដ​មក​រក្សាទុក​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ សម្របសម្រួល​និង​ចាត់ការ​តាម​នីតិវិធី​៕​ ដោយ​ ៖​ កូឡាប​

spot_img
×