Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​អាវុធហត្ថ​ចុះបង្ក្រាប​ទីតាំង​ស្តុក​ឈើ​ធំ​មួយ​កន្លែង នៅ​ស្រុក​ស្នួល រកឃើញ​ឈើ​ជាង​១០០​កំណាត់​

spot_img

​ក្រចេះ​៖ កម្លាំង​អាវុធហត្ថ​ខេត្ត​ក្រចេះ នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ បាន​ចុះ​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​មួយ​កន្លែង ក្នុង​ចំការកៅស៊ូ ស្ថិតនៅ​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ ដោយ​រក​ឃើញ​ឈើ​ជាង​១០០​កំណាត់​។​

​សមត្ថកិច្ច បានឲ្យដឹងថា ប្រតិបត្តិការ​បង្ក្រាប​នេះ ក្រោម​ការបញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយត្រី សាន្ដ ប៊ុន​ថា​ន មេបញ្ជាការ​អាវុធហត្ថ​ខេត្ត ដោយ​មាន​ការសម្របសម្រួល​ពី​លោក ជា សុភ័​ក្រ ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្ត​បាន​ធ្វើឡើង​រវាង​កងកម្លាំង​អាវុធហត្ថ​ខេត្ត សហការ​ជាមួយ​អាវុធហត្ថ​ស្រុក និង​បាន​រឹបអូស​រថយន្ដ​ដឹកឈើ​មួយគ្រឿង និង​ឈើ​ជាច្រើន​កំណាត់​ថែម​ទៀត​។​

​លោក ឡុង យឹង មេបញ្ជាការរង​អាវុធហត្ថ​ខេត្ត បានឲ្យដឹងថា ការបង្ក្រាប​នេះ គឺ​កម្លាំង​មិន​បាន​ឃាត់​ម្ចាស់​ឈើ​នោះទេ ព្រោះ​កម្លាំង​ចុះ​ទៅ​ដល់ ពួកគេ​បាន​រត់គេចខ្លួន​បាត់អស់ ហើយ​កម្លាំង​អាវុធហត្ថ រឹបអូស​បាន​រថយន្ដ​ដឹក​ឈើ​មួយ​គ្រឿង ផ្ទុក​ឈើ​ពេញប្រៀប និង​ឈើ​នៅ​ចំនួន ២​គំន​ប្រហែល​ជាង ១០០​កំណាត់​ជា​ប្រភេទ​ឈើ​លេខ​១ គឺ​ឈើ​ធ្លីក និង​សុ​ក្រំ​។​

​មេបញ្ជាការរង​រូ​នប​នេះ បាន​បន្ដទៀតថា កម្លាំង​របស់លោក​កំពុង​ស្រាវជ្រាវ​រក​អត្ដ​សញ្ញាណ​ម្ចាស់​ឈើ ដោយ​មាន​អាជ្ញាធរ​ភូមិ​ឃុំ ចូលរួម​សហការ​ស្រាវជ្រាវ រក​ម្ចាស់​ឈើ​តាមរយះ​ម្ចាស់​ដី​ដែល​អនុញ្ញាត ឲ្យ​ស្តុក​ឈើ​ទាំង​នោះ​។ ឈើ និង​រថយន្ដ​ទាំងនោះ​ប្រគល់​ឲ្យ​សង្កាត់​រដ្ឋបា​ល​ព្រៃឈើ ដឹកជញ្ជូន​យក​មក​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្នួល​៕​ ដោយ​៖​កូឡាប​

spot_img
×