Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​យន្តហោះ​ដឹក​អ្នកដំណើរ​នៅ​រុស្សី ស្លាប់​អ្នកដំណើរ​យ៉ាងតិច ៤១​នាក់​

spot_img

​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ៤១​នាក់​បាន​ស្លាប់ ក្រោយពេល​យន្តហោះ​ដឹក​អ្នកដំណើរ​រុស្សី​មួយគ្រឿង បានធ្វើការ​ចុះចត​ជាបន្ទាន់ និង​បាន​ផ្ទុះ​ចេញ​អណ្តាតភ្លើង នៅ​ព្រលានយន្តហោះ Sheremetyevo ស្ថិត​ក្នុង​ទីក្រុង​មូ​ស្កូ​វ​ ។​

​ក្នុង​ចំណោម​អ្នក​ស្លាប់ មាន​ក្មេង ២​នាក់ និង​អ្នក​បំរើកា​រលើ​យន្តហោះ​ម្នាក់​។ នេះ​បើ​តាម​ការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្សី​។​

​សាក​ក្សី​ម្នាក់​បាន​និយាយថា វា​គឺជា​អភូត​ហេតុ ដែល​មាន​មនុស្ស​ច្រើន​នាក់​អាច​រត់គេច​ខ្លួន​ពី​យន្តហោះ​នោះ​បាន​។ ក្នុងពេល​កំពុង​ធ្វើការ​ចុះចត​ជាបន្ទាន់ យន្តហោះ​នោះ​ដឹក​អ្នកដំណើរ​ចំនួន ៧៨​នាក់ និង​បុគ្គលិក​យន្តហោះ​ចំនួន ៥​នាក់​។​

​ក្រុមហ៊ុន​អាកាសចរណ៍ Aeroflot បាន​ថ្លែង​ក្នុង​សេចក្តីប្រកាស​ថា ក្រោយ​ពេល​ធ្វើការ​ចុះចត​បន្ទាន់​នៅ​​ព្រលាន ម៉ាស៊ីន​របស់​យន្តហោះ​នោះ​បាន​ផ្ទុះ ខណៈពេល​កំពុង​រត់​លើ​ផ្លូវ​។​

​ក្រុមហ៊ុន​បញ្ជាក់បន្ថែម​ថា បុគ្គលិក​ក្នុង​យន្តហោះ​បានធ្វើ​អ្វី​គ្រប់​យ៉ាង ដើម្បី​ជួយសង្គ្រោះ​អ្នកដំណើរ ដែល​ពួកគេ​បានធ្វើការ​ជន្លៀស​ចេញ​ក្នុង​រយៈពេល ៥៥​វិនាទី​។​

​អភិបាល​ស្តីទី​ឈ្មោះ Andrey Chibis នៃ​ទីក្រុង Murmansk បាន​ថ្លែងថា ក្រុមគ្រួសារ​អ្នកស្លាប់​នឹង​ទទួលបាន​សំណង​ជា​ប្រាក់​ចំនួន ១៥.៣០០​ដុល្លា​អា​មេ​រិច ចំណែក​ជនរងគ្រោះ​ដែល​កំពុង​សម្រាក​ព្យាបាល នឹង​ទទួលបាន ៧.៦៥០​ដុល្លា​រ ៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×