Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​ល្បាត​កងរាជអាវុធហត្ថ​ក្រុង​ច្បារមន​ ឃាត់ខ្លួន​ក្រុម​ចោរ​កាច់​-​ក ម៉ូតូ​ ០២ ​នាក់​ពេល​ធ្វើ​សកម្មភាព​ពី​តំបន់​ផ្សេង​រួច​ជិះ​មក​ឈប់​នៅ​មុខ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ស្ពឺ​

spot_img

​កំពង់ស្ពឺ ​៖ កម្លាំង​ល្បាត​របស់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ច្បារមន ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការ​ក្រុង បាន​ចេញ​ល្បាត​កាល​វេលា​ម៉ោង​០១ និង​១០​នាទី​យប់ ថ្ងៃទី​០៥ ខែ​ឧសភា ឆ្នាំ​២០១៩ នៅលេ​ី​ផ្លូវជាតិលេខ​៤ មកដល់​ចំណុច​មុខ​មន្ទីរពេទ្យ​ខេត្ត​កំពង់ស្ពឺ ស្ថិតនៅ​ភូមិ​អង្គ​សេរី សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ កម្លាំង​មូលដ្ឋាន​ក្រុង​ច្បារមន បាន​ប្រទះ​និង​ឃាត់​ឃាត់ខ្លួន​ក្រុម​កាច់ក ម៉ូតូ​បាន​ចំនួន​ ០២ ​នាក់​។​

​ជនសង្ស័យ​ទាំង​២​នាក់ គឺ​ទី​១-​ឈ្មោះ ផាន សុខ​ហេង​គង់ ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ឃ្លាំង​សាំង សង្កាត់​ប្ញុ​ស្សី​កែវ ខ័ណ្ឌ​ប្ញុ​ស្សី​កែវ រាជធានី​ភ្នំពេញ ។ ២-​ឈ្មោះ រ៉េត សុធា​រុន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​មិត្តភាព សង្កាត់​ប្ញុ​ស្សី​កែវ ខណ្ឌ័​ប្ញុ​ស្សី​កែវ រាជធានី​ភ្នំពេញ ។​

​ក្នុង​នោះ​កម្លាំង​បាន​ដកហូត​វត្ថុតាង​សម្ភា​រះ រួមមាន​៖ ១-​ម៉ូតូ​ចំនួន​០២​គ្រឿង ១.​ម៉ូតូ​ម៉ាក​សេ​១២៥​សេរី​ឆ្នាំ​២០១០ ពណ៏​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង 1C.1717 .២.​ម៉ូតូ​០១​គ្រឿង​ម៉ាក​Nex ពណ៏​លឿង សេរី​២០១៥ ផ្លាកលេខ​ភ្នំពេញ 1CB.6118 (​ម៉ូតូ​ទាំង​ពីរ​គ្រឿង​នេះ​មាន​ស្នាម​កាច់​-​ក​ទាំងអស់​) រួម​ទាំង​សម្ភា​រះ​កាច់ក​ម៉ូតូ​០១​ផងដែរ ។​

​បច្ចុប្បន្ន​ជនសង្ស័យ វត្ថុតាង​សម្ភា​រះ​ទាំងអស់​បាន​បញ្ជូន​មក បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ដេ​ី​ម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ។​

​សូមបញ្ជាក់ ៖​ម៉ូតូ​ទាំង​០២​គ្រឿង​ពេលនេះ រក្សាទុក​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត រង់ចាំ​ការសម្រេច​ពី​តុលាការ​ក្នុង​ករណី​ម្ចាស់​ម៉ូតូ​ដែល​មាន​ឯកសារ​គ្រប់គ្រាន់​យក​មក​បង្ហាញ​ជូន​ជំនាញ ៕​ ដោយ​៖​កូឡាប​

 

spot_img
×