Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គីសនី​ខេត្ត​ឆ្លើយ​យករួចខ្លួន លើ​ករណី​មាន​អគ្គីភ័យ​ឆេះ​បង្គា​ល​ភ្លើង​ជា​បន្តបន្ទាប់​នា​ខេត្ត​ព្រះសីហនុ​

spot_img

ខេត្ត​ព្រះសីហនុ​ ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្រុងព្រះសីហនុ បាន​បញ្ចេញមតិ​ផ្សេងៗ​គ្នា ទៅ​លើ​ករណី​អគ្គីភ័យ​ឆេះ​បង្គា​ល​ភ្លើង​ជា​បន្តបន្ទាប់​បណ្តាលឲ្យ​ខូចខាត​ទាំង​ទ្រព្យសម្បត្តិ​រដ្ឋ និង​ឯកជន​មួយចំនួន ប៉ុន្តែ​មិន​មាន​អ្នកទទួលខុសត្រូវ​។​

​ប្រជាពលរដ្ឋ​ឲ្យដឹងថា ជាក់ស្តែង​កាលពី​យប់​ថ្ងៃទី​៤ ខែ​ឧសភា ឆ្នាំ​២០១៩ មាន​អគ្គីភ័យ​ឆាបឆេះ​បង្គោល​ភ្លើង​មួយកន្លែង​ទៀត មាន​ទីតាំង​នៅ​ជិត​ធនាគារជាតិ​ខេត្ត​ព្រះសីហនុ ស្ថិតក្នុង​សង្កាត់​លេខ​៣ ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​ចេញ​ឡានទឹក ដើម្បី​អន្តរា​គន៍​ជួយ​ពន្លត់​ភ្លាមៗ​មិន​ឲ្យ​ឆេះ​រាលដាល​។​

​ករណី​អគ្គីភ័យ​ឆេះ​បង្គា​ល​ភ្លើង​ជា​បន្តបន្ទាប់​មក​នេះ បើ​តាម​ការអះអាង របស់​មន្ត្រី​ថ្នាក់ទាប​អគ្គីសនី​ខេត្ត​ព្រះសីហនុ បញ្ជាក់ថា ភាគច្រើន​កើតឡើង​ដោយសារ​បណ្តាញ​ខ្សែកាប​ផ្សេងៗ​..​។

​យ៉ាងនេះក្តី ប្រជាពលរដ្ឋ រិះគន់ថា អគ្គីភ័យ​ឆេះ​បង្គោល​ភ្លើង​នេះ បើទោះជា​ករណីខ្លះ មិន​មាន​ប៉ះពាល់​កើត​ជា​មហន្តរាយ​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត​មនុស្ស ឬ​ផ្ទះសម្បែង របស់​ប្រជាពលរដ្ឋ​បែបណា​ក្តី ក៏​ប៉ុន្តែ​ករណី​អគ្គីភ័យ​ឆេះ នៅ​តាម​បង្គោល​ភ្លើង ក្នុង​ក្រុង​ព្រះសីហនុ ជា​បន្តបន្ទាប់​មក​នេះ គឺ​បាន​រំ​ខាង​ទៅដល់​ការរស់នៅ របស់​ប្រជាពលរដ្ឋ មានផ្ទះ​នៅ​ក្បែរ​ខាង​បង្គោល​ភ្លើង ដែល​ឆេះ​នោះ​។ ក្នុងនោះ​មានដូចជា​៖ ចរន្ត​អគ្គីសនី​ត្រូវបាន​កាត់ផ្តាច់ ឬ​គ្មាន​ភ្លើង​ប្រើប្រាស់​, ដាច់​បណ្តាញ​អុិន​ធើ​ណែត ឬ​បណ្តាញ​ទូរទស្សន៍​ខ្សែកាប​ជាដើម ដែល​មាន​បណ្តាញ​ត​ភ្ជាប់​នឹង​បង្គោល​ភ្លើង​ដែល​ឆេះ​នោះ ដាច់​មិន​ដំណើរការ​ជា​ដើម​..​។​

​ត្រង់​ចំណុច​នេះ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងព្រះសីហនុ បាន​លើក​ជា​យោបល់​ថា ករណី​ឆេះ​បង្គោល​ភ្លើង​នេះ អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ និង​អង្គភាព​អគ្គីសនី​ខេត្ត​ព្រះសីហនុ ត្រូវតែ​រិះរក​វិធី​ដោះស្រាយ ដើម្បី​កាត់បន្ថយ​បាតុភាព​អវិ​ជ្ជ​ខាងលើនេះ តាមរយៈ​ការរៀបចំ​បង្គោល​ភ្លើង ឬ​ប្រព័ន្ធ​ខ្សែបណ្តាញ​ប្រកប​ដោយ​បច្ចេកទេស ត្រឹមត្រូវ និង​យក​វិធានការ​ច្បាប់​មក​អនុវត្តន៍​ផងដែរ ប្រសើរ​ជាង​ពេល​មាន​ភ្លើង​ឆេះ​បង្គោល​ភ្លើង​កើត​មាន​ម្តងៗ និង​បំផ្លាញ​ទ្រព្យសម្បត្តិ​ទាំង​រដ្ឋ និង​ឯកជន គឺ​អង្គភាព​អគ្គីសនី​ខេត្ត​នេះ តែង​ឆ្លើយ​ដោះសារ​យករួចខ្លួន គ្មាន​អ្នក​ទទួលខុសត្រូវ ហើយ​បាន​ទម្លាក់កំហុស ទៅ​ឲ្យ​ស្ថាប័ន​ផ្សេងៗ​ជាដើម​..​។​

​ផ្តើម​ពី​បញ្ហា​នេះ សម្រាប់​ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់​សេវា​ទាំងអស់​ខាងលើ​សុទ្ធតែ​បង់ប្រាក់​ជា​ប្រចាំ​ខែ​គ្រប់​ចំនួន​។ ដូច្នេះ​ចាំបាច់ មន្ត្រី​ឬ​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ គប្បី​ជួយ​មាន​វិធានការ​ដោះស្រាយ ជូន​ប្រជាពលរដ្ឋ​ឲ្យទទួល​យក​សេវា​ទាំងនោះ ឲ្យបាន​ល្អ​ប្រសើរ និង​ស្រប​តាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​។ ដោយ​មិន​ត្រូវ​ទុក​ឲ្យ​ពលរដ្ឋ​ក្លាយជា​អ្នករងគ្រោះ​ពី​ការធ្វេសប្រហែស​ផ្នែក​បច្ចេកទេស​ណាមួយ​កើតឡើង​ទៀត​ទេ ព្រោះ ថា បញ្ហា​បច្ចេកទេស មនុស្ស​ជា​អ្នកធ្វើ ឬ​ជា​អ្នក​បង្កើត​ឡើង គឺ​មិនមែន​ជា​កត្តា​គ្រោះ​ធម្មជាតិ​នោះ​ទេ​។​

​ឆ្លើយតប​បញ្ហា​នេះ អគ្គីសនី​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃអាទិត្យ ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៩ បាន​បង្ហោះ​សារ និង​សកម្មភាព​ក្រុម​ការងារ​បច្ចេកទេស របស់ខ្លួន ចុះ​កាត់​សម្អាត​ខ្សែកាប​អុីន​ធឺ​ណែត ខ្សែកា​បអុប​ទិក និង​ខ្សែ​ផ្សេងៗ​ទៀត ដែល​ចង​ភ្ជួរ​លើ​បង្គោល​អគ្គីសនី ដោយ​គ្មាន​សណ្តាប់ធ្នាប់ ខុស​លក្ខណៈ​បច្ចេកទេស ដេ​ី​ម្បី​ធានា​និរន្តរភាព និង​ស្ថិរភាព​ការផ្គត់ផ្គង់​ចរន្ត​អគ្គីសនី ជូន​អតិថិជន ក៏ដូចជា​ការពារ និង​ជៀសវាង​ការឆេះ​រាលដាល​ដល់​ខ្សែ​បណ្តាញអគ្គីសនី ដែល​អាច​បង្ក​ជា​អគ្គីភ័យ ​។

​បន្ថែម​លើ​នេះ អគ្គីសនី​ខេត្ត​ព្រះសីហនុ ក៏​បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​ខ្សែកាប​អុីន​ធឺ​ណែត ក្រុមហ៊ុន​ខ្សែកា​បអុប​ទិក និង​ក្រុមហ៊ុន ដែល​មាន​ខ្សែ​ភ្ជួរ​លើ​បង្គោល​អគ្គីសនី​ទាំងអស់ ក្នុង​ខេត្ត​ព្រះសីហនុ ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស និង​រៀបចំ​ខ្សែបណ្តាញ​របស់​ខ្លួន​ឡើងវិញ ឲ្យមាន​សណ្តាប់ធ្នាប់​ត្រឹមត្រូវ​តា​ម​លក្ខណៈ​បច្ចេកទេស ដោយ​អនុលោម​តាម​កិច្ចសន្យា ដើម្បី​ជៀសវាង​មាន​ការឆេះ​បណ្តាលឲ្យ​មាន​អគ្គីភ័​យកេីត​ឡេីង ​៕​ ដោយ ៖ ដែន សីមា

spot_img
×