Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​លេងបៀ​ស៊ីគូ​ថៃ មិន​រាងចាល ដោយ​ចាប់ខ្លួន​ស្ត្រី​៧​នាក់

spot_img

​ស្រុក​អង្គស្នួល ​៖ អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល បានឲ្យដឹងថា ករណី បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​(​លេងបៀ​ស៊ីគូ​ថៃ​) មិន​រាងចាល ដោយ​ចាប់ខ្លួន​ស្ត្រី​៧​នាក់ ។ ដែល​កើត​ហេតុ​នៅ​ថ្ងៃ​អាទឹត្យ​២​កើត ខែ​​ពិសាខ ឆ្នាំ​កុរ ឯ​ក​សក័ ពស​២៥៦២​ត្រូវ​និង​ថ្ងៃទី​០៥ ខែ​ឧសភា ឆ្នាំ​២០១៩​វេលា​ម៉ោង​១៥និង៣០​នាទី​ នៅ​ចំណុច​​ផ្ទះ​ឈ្មោះ​មឿន​គួន​ភេទ​ស្រី​អាយុ​៦៣​ឆ្នាំ​នៅ ភូមិ​ចំបក់​ទន្សាយ ឃុំ​ព្រៃពួច ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ។

​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក ក្រោម​ការដឹកនាំ បញ្ជា​ពី​លោក​អធិការនគរបាល​ស្រុក បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រៃ​ពួច បាន​ចុះ បង្រា្ក​ប​ទីតាំង​លេង​ល្បែងស៊ីសង ខុសច្បាប់​(​លេងបៀ​ស៊ីគូ​ថៃ​)​។​

ជនសង្ស័យ​ចំនួន​៧​នាក់​(​ឃាត់ខ្លួន​) ៖ ១-​ឈ្មោះ​មឿន គួន ភេទ​ស្រី​អាយុ​៦៣​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​​រើស​អេតចាយ នៅ​ភូមិ​ចំបក់​ទន្សាយ ឃុំ​ព្រៃពួច ស្រុក​អង្គ​ស្នួ ខេត្ត​កណ្តាល ជា​ម្ចាស់ផ្ទះ ២-​ឈ្មោះ​ស ស្រីមុំ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ​មុខរបរ​លក់ដូ នៅ​ភូមិ​ចំការ​ថ្លែង​ឃុំព្រៃពួច ស្រុក​អង្គស្នួល​ខេត្ត​កណ្តាល​(​អ្នកលេង​) ៣-​ឈ្មោះ​តៀង រ៉ា ភេទ​ស្រី អាយុ​៦៤​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​កសិករ​នៅ​ភូមិ​ចំបក់​ទន្សាយ ឃុំព្រៃពួច ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​ជា​អ្នក​ឈរ​មើល​ផង​លេង​ផង​។ ៤-​ឈ្មោះ​ទឹម ផល្លី ភេទ​ស្រី អាយុ​៤២​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរប​រ​កម្មាការីនី​រោងចក្រ នៅ​ភូមិ​ចំបក់​ទន្សាយ ឃុំ​ព្រៃពួច ស្រុក​អង្គស្នួល​ខេត្ត​កណ្តាល​ជា​អ្នកលេង​។ ៥-​ឈ្មោះ​ឌឹ​ម ខេ​ម​ម៉ា​ភេទ​ស្រី​អាយុ​៣៥​ឆ្នាំ​ជន​ជាត​ខ្មែរ​មុខរបរ​កម្ម​ការី​នី​រោងចក្រ​នៅ​ភូមិ​ចំបក់​ទន្សាយ​ ​ឃុំ​ព្រៃពួច ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​ជា​អ្នកលេង​។ ៦-​ឈ្មោះ​មឿង ធីតា​ភេទ​ស្រី​អាយុ​២៥​ជនជាតិ​កម្មករ​រោងចក្រ​នៅ ភូមិ​ចំបក់​ទន្សាយ​ឃុំព្រៃពួច​ស្រុក​អង្គស្នួល​ខេត្ត​កណ្តាល (​អ្នកលេង​) ៧-​ឈ្មោះ​ភុន​-​ថា​វី​-​ភេទ​ស្រី​អាយុ​៣៤​ឆ្នាំ​មុខរប​រក​ម្មការ​នី​រោងចក្រ​មាន​ទីលំនៅ​ភូមិ​ចំបក់​ទន្សាយ​-​ឃុំ​ព្រៃ​ពូច​-​ស្រុក​អង្គស្នួល​-​ខេត្ត​កណ្តាល​។ វត្ថុតាង​ចាប់យក​៖ ១.​បៀ​ចំនួន​១០​សន្លឹក​។ ២.​កំរាល​ភួយ​ចំនួន​១​និង​កន្ទេលក្រហម​ចំនួន​១​។​

​នៅវេលា​ម៉ោង​ខាង​លើ​កម្លាំង​ជំនាញ​បាន​ទទួល​ថា​នៅ​ទីតាំង​ខាងលើ​មាន​លេងល្បែង​សុីសង​ខុសច្បាប់​ហើយ​បាន​ចុះ​ទៅ​ដល់​ជនសង្ស័យ​កំពុងតែ​លេងបៀ​ស៊ីគូថៃ​ហើយ​កាន់​បៀ​គ្រវាត់ចោល​នៅសល់តែ​ចំនួន​១០​សន្លឹក​។​

តាម​ចម្លើយសារភាព​របស់​ឈ្មោះ​មឿន គួន​ជា​បាន​សារភាពថា​ខ្លួន​ពិតជា​អោយគេ​លេងបៀ​ស៊ីគូ​ថៃ​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​។​ម​ចំពោះ​ករណី​កម្លាំង​ជំនាញ​សុំ​អប់រំ​២៤​ម៉ោង​នៅ​​ត្រឹម​អធិការដ្ឋាន ហើយ​ឲ្យ​វិល​ត្រឡប់​ទៅផ្ទះ​វិញ​៕​ ដោយ​៖​កូឡាប​

spot_img
×