Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វី​ង ពង្រីក​សេវា​ផ្ទេរ​ប្រាក់​ទៅ​កាន់​ប្រទេស​ចិន តាមរយៈ​ភាពជា​ដៃគូ ​ជាមួយ​ក្រុមហ៊ុន UnionPay

spot_img

​ភ្នំពេញ ​៖ ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មា នៅ ថ្ងៃទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូឌា​) លីមីត​ធី​ត ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវា​ធនាគារ​ចល័ត ឈាន​មុខ​គេ​នៅ​កម្ពុជា បាន​ប្រកាស​ពី​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន UnionPay International (UPI) ក្នុង​ការផ្ដល់​សេវា​ផ្ទេរ​ប្រាក់​ទៅ​ប្រទេស​ចិន ជាមួយ​ការចាប់ផ្ដើម​ដំណើរការ​សេវា Wing UnionPay MoneyExpress ដែល​អនុញ្ញាត​ឲ្យ​ប្រជាជន​កម្ពុជា និង​ជនបរទេស​រស់នៅក្នុង​ប្រទេស​កម្ពុជា អាច​ធ្វើ​ការផ្ទេរ​ប្រាក់​ទៅកាន់​ប្រទេស​ចិន តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូន​វី​ង​។​

​តាមរយៈ​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន UnionPay ធនាគារ​ឯកទេស វី​ង បាន​ពង្រីក​ជម្រើស​បណ្ដា​ញ​សេវា​ផ្ទេរប្រាក់​អន្តរជាតិ​របស់​ខ្លួន​ដល់​អតិថិជន ដោយ​ផ្តល់ឱ្យ​ពួកគេ​នូវ​ជម្រើស និង​ការគ្រប់គ្រង​កាន់តែ​ច្រើន​នៅក្នុង​របៀប​គ្រប់គ្រង​ការផ្ទេរ​ប្រាក់​របស់​ពួកគេ​។ អ្នក​ប្រើ​កម្មវិធី​ស្មា​ត​ហ្វូន​វី​ង អាច​ផ្ទេរ​ប្រាក់​ទៅ​ប្រទេស​ចិន ហើយ​អ្នក​ទទួល​ក្នុងនាម​ជា​ម្ចាស់​កាត UnionPay អាច​ដក​ប្រាក់​ចេញ​ពី​គ្រប់​ធនាគារ ឬ​ម៉ាស៊ីន​ដក​ប្រាក់ (​អេ​ធី​អឹម​) នៅក្នុង​ប្រទេស​ចិន​។​

​ក្នុងនាម​ជា​ក្រុមហ៊ុន​ផ្ទេរ​ប្រាក់​តាមរយៈ​បច្ចេកវិទ្យា​ឌីជីថល ឈាន​មុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា វី​ង យល់​ច្បាស់​អំពី​តម្លៃ​ក្នុង​ការបម្រើ​ដល់​អតិថិជន​មូលដ្ឋាន​របស់​ខ្លួន ដែល​មាន​ការកើនឡើង​ជា​លំដាប់ ហើយ​មាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន និង​អ្នក​ដែល​កំពុង​ស្វែងរក​ភាពងាយស្រួល​ក្នុង​ការផ្ទេរ​ប្រាក់​ទៅ​ប្រទេស​ចិន ខណៈពេលដែល​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ចិន កំពុង​បន្ត​កើនឡើង​។​

​លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក​ធនាគា​រឯក​ទេស វី​ង មានប្រសាសន៍ថា ការដាក់ឱ្យ​ដំណើរការ​សេវា​ផ្ទេរ​ប្រាក់​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន បាន​បង្ហាញ​យ៉ាង​ច្បាស់ ពី​ការប្តេជ្ញាចិត្ត​របស់ វី​ង ក្នុង​ការ​ផ្តល់​ដំណោះស្រាយ​នៃ​ការផ្ទេរ​ប្រាក់​ឲ្យ​ដែល​មាន​ភាពងាយស្រួល រវាង​ប្រទេស​និង​ប្រទេស ខណៈពេល​ដែល​ប្រទេស​កម្ពុជា បាន​ក្លាយទៅជា​ប្រទេស ដែល​កាន់តែ​មាន​លក្ខណៈ​អន្តរជាតិ និង​ចម្រុះ​ក្នុង​ផ្នែក​ធុរៈកិច្ច​។​

​លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស បាន​បន្តទៀតថា​៖ “​ដោយសារ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វប្បធម៌​រវាង​កម្ពុជា​និង​ចិន កាន់តែ​មាន​ភាពរឹងមាំ ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន កំពុង​ស្វែងរក​ឱកាស​ធ្វើ​ធុរៈកិច្ច​ជាមួយ​ប្រទេស​ចិន​។ ធនាគារ​ឯកទេស វី​ង មាន​សេចក្តីរំភើប​រីករាយ ក្នុង​ការចូលរួម​ជាមួយ​ក្រុមហ៊ុន UnionPay ដែល​ជា​បណ្តាញ​ទូទាត់​ឈាន​មុខ​គេ​នៅក្នុង​ប្រទេស​ចិន ដើម្បី​ផ្តល់​សេវា​ផ្ទេរប្រាក់​ទៅ​ក្រៅប្រទេស​ថ្មី ជាមួយនឹង​ការរំពឹង​ទុក​ថា សេវាកម្ម​នេះ​នឹង​រួមចំណែក​ដល់​ការ​រឹតចំណង​មិត្តភាពរ​វា​ង​ប្រទេស​ទាំង​ពីរ​។​”

​តាមរយៈ​ភាពជា​ដៃគូ​នេះ​ដែរ លោក Yang Wenhui អ្នក​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន UnionPay International ប្រចាំ​អាស៊ី​អាគ្នេយ៏ បាន​មានប្រសាសន៍ថា ក្រុមហ៊ុន UnionPay មាន​សេចក្តី​រីករាយ ក្នុងការ​ធ្វើ​ជា​ដៃគូ​ជាមួយ ធនាគារ​ឯកទេស វី​ង ដើម្បី​ពង្រីក​ផលិតផល និង​សេវាកម្ម​ហិរញ្ញវត្ថុ ជូន​ដល់​ប្រជាជន​កម្ពុជា និង​ជនបរទេស ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​លោក Yang បាន​បន្តថា​៖ ”​ធនាគារ​ឯកទេស វី​ង បាន​ចែករំលែក​នូវ​គុណ​តម្លៃ​ស្នូល​មួយ​របស់​ក្រុមហ៊ុន UnionPay ក្នុង​ការបង្កើត​តម្លៃសង្គម ដើម្បី​បន្ថែម​ឲ្យសម្រេចបាន តម្លៃ​ពាណិជ្ជកម្ម និង “​កំណើន​ភាគហ៊ុន​” ។ អ្វីៗ​ទាំងអស់​ដែល វី​ង ធ្វើ​និង​តំណាង គឺ​ដើម្បី​បង្កើត​តម្លៃ​នៅក្នុង​អាជីវកម្ម​របស់​ពួកគេ និង​នៅក្នុង​សង្គម ហើយ​ពួកគេ​គឺជា​អ្នកដឹកនាំ​នៅក្នុង​វិស័យ​ទាំង​ពីរ​នេះ​។​”

​អស់​រយៈពេល​ជាង ១០ ឆ្នាំ​មកហើយ ដែល​ធនាគារ​ឯកទេស វី​ង បាន​ផ្តល់​សេវា​ផ្ទេរ​ប្រាក់​ក្នុង​ស្រុក នៅក្នុង​ប្រទេស​កម្ពុជា ហើយ​បាន​ចាប់ផ្តើម​ផ្ដល់​សេវាកម្ម​ផ្ទេរប្រាក់​អន្តរជាតិ​របស់​ខ្លួន កាល​ខែកុម្ភៈ ឆ្នាំ ២០១៨​។ ចាប់តាំងពី​ពេលនោះ​មក មាន​តម្រូវការ​យ៉ាង​ខ្លាំងក្លា និង​កំពុង​កើន​ឡើង​សម្រាប់​សេវាកម្ម​បែប​នេះ ជាពិសេស​ពី​ប្រជាជន​កម្ពុជា​ដែល​មាន​សាច់ញាតិ រស់នៅ​និង​ធ្វើការ​នៅ​ក្រៅប្រទេស​។ សេវា​ផ្ទេរប្រាក់​អន្តរជាតិ​របស់​វី​ង​ឥឡូវនេះ មាន​បណ្ដាញ​នៅ​ជាង​២០០​ប្រទេស ជាមួយនឹង​ការពង្រីក​ជា​សកល​របស់​ខ្លួន ដែល​ត្រូវបាន​រំពឹងថា នឹង​ពង្រីក​បន្ថែម​ទៀត ខណៈ​ដែល​ធនាគា​រឯក​ទេស វី​ង កំពុង​សម្លឹង​រក​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ជាច្រើន​បន្ថែមទៀត​នៅក្នុង​ឆ្នាំ ២០១៩ ។

​ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូឌា​) លីមីត​ធី​ត គឺជា​អ្នកផ្តល់​សេវាកម្ម​ធនាគារ​តាម​ទូរស័ព្ទ​ចល័ត​ដំបូង​គេ​នៅ​កម្ពុជា​។ បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៩ ធនាគារ​ឯកទេស​វី​ង បាន​ប្តេជ្ញា​ផ្តល់​សេវា​ហិរញ្ញវត្ថុ តាមរយៈ​សេវាកម្ម​ហិរិញ្ញវត្ថុ តាម​ទូរស័ព្ទ​ចល័ត ទៅកាន់​អ្នក​មិន​មាន​គណនី​ធនាគារ​និង​មិន​ស្ថិត​ក្នុង​បណ្តាញ​ធនាគារ ដោយ​ផ្តល់​ជូន​នូវ​សេវាកម្ម​ដូចជា ការផ្ទេរ​ប្រាក់​ក្នុង​ស្រុក​, ទូទាត់​វិក័យប័ត្រ​និង​បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ​, ទូទាត់​តាម​អ៊ិន​ធឺ​ណែ​ត និង QR កូដ ក៏​ដូចជា​សេវាកម្ម​ផ្ទេរ​ប្រាក់​អន្តរជាតិ​ភ្លាមៗ​ពី​ជាង ២០០​ប្រទេស​។​

​ធនាគារ​ឯកទេស​វី​ង នៅតែ​ជា​អ្នក​នាំមុខគេ​នៅក្នុង​ទីផ្សារ នៃ​សេវា​ទូទាត់​ប្រាក់​តាម​ទូរស័ព្ទ​ចល័ត និង​អេឡិចត្រូនិច នៅក្នុង​ប្រទេស​កម្ពុជា ដោយ​មាន​សេវា​គ្របដណ្តប់​ដល់​ស្រុក ១០០% តាមរយៈ​ភ្នាក់ងារ Wing Cash Xpress នៅ​ទូទាំង​ប្រទេស​ជាង ៦០០០ កន្លែង​។ វី​ង មាន​ដៃគូ​អាជីវកម្ម ជាង ៣០០០០ កន្លែង រួម​ទាំង​ក្រុមហ៊ុន​ធំ​ដូច​ជា Mastercard និង WorldRemit ។ លើសពីនេះ​ទៀត​សហគ្រាស​ធុន​តូច​និង​មធ្យម ក៏​ដូចជា​ក្រុមហ៊ុន​ធំ ៗ អាច​ប្រើប្រាស់​សេវា​ប្រាក់បៀវត្សរ៍ និង​ចំណាយ​របស់ វី​ង ដើម្បី​ជួយ​អភិវឌ្ឍ​ប្រព័ន្ធ​អេក​​ទូទាត់ របស់ខ្លួន​។​

​ក្រុមហ៊ុន UnionPay International (UPI) គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​អន្តរជាតិ​របស់​ក្រុមហ៊ុន UnionPay ដែល​ផ្តោត​លើ​ការរីកចម្រើន និង​ការគាំទ្រ​ដល់​ពាណិជ្ជកម្ម​ពិភពលោក​របស់ UnionPay ។ តាមរយៈ​ភាពជា​ដៃគូ​ជាមួយ​ស្ថាប័ន​ជាង ២០០០ នៅ​ទូទាំង​ពិភពលោក UnionPay International បានអនុញ្ញាត​ឱ្យ​មានកា​រ​ទទួលយក​ការទូទាត់​ប្រាក់​តាមរយៈ​កាត UnionPay នៅក្នុង ១៧៤ ប្រទេស​និង​តំបន់ ដែល​មាន​អ្នក​ផ្ដល់​កាត​ទូទាត់​ប្រាក់ UnionPay នៅក្នុង ៥២ ប្រទេស​និង​តំបន់​។ ក្រុមហ៊ុន UnionPay International ផ្តល់ជូន​នូវ​សេវា​ទូទាត់​ប្រាក់​ឆ្លងកាត់​ប្រទេស ដែល​មាន​គុណភាព​ខ្ពស់​, ចំណាយ​ប្រកបដោយ​ប្រសិទ្ធិភាព និង​សុវត្ថិភាព ដល់​អ្នក​កាន់​ប័ណ្ណឥណទាន ធំ​ជាង​គេ​នៅលើ​ពិភពលោក និង​ធានាបាន​នូវ​សេវា​ក្នុងស្រុក​យ៉ាង​ងាយស្រួល ចំពោះ​ម្ចាស់​ប័ណ្ណ និង​ម្ចាស់​អាជីវកម្ម​របស់ UnionPay ដែល​កំពុង​កើនឡើង​៕ ​ដោយ​ ៖​ កូឡាប​

spot_img
×