Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារពិភពលោក ​៖ សេដ្ឋកិច្ច​របស់​កម្ពុជា​មាន​កំណើន​ស្វាហាប់​ក្នុង​ឆ្នាំ 2018

spot_img

​ភ្នំពេញ ​៖ ធនាគារពិភពលោក នៅក្នុង​របាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី 6​ខែ​ឧសភា​ឆ្នាំ 2019 បាន​និយាយថា ប្រទេស​កម្ពុជា​សម្រេចបាន​កំណើនសេដ្ឋកិច្ច 7 ពី 5% នៅក្នុង​ឆ្នាំ 2018 ដែល​អត្រា​កំណើន​ល្អ​ជាង​ការរំពឹង​ទុក​ទៅទៀត ដោយ​មាន​ការជំរុញ​ផ្នែក​ធំ​ពី​ការ​កើន​យ៉ាង​រហ័ស​នៃ​ការនាំចេញ​និង​ការ​បន្ត​លូតលាស់​នៃ​វិស័យ​សំណង់​។ នេះ​បើ​តាម​ការ​ថ្លែង​របស់​លោក​លី សូ​ដេត សេដ្ឋកិច្ចវិទូ​ជាន់ខ្ពស់​នៃ​ធនាគារ​ពិភពលោក​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

​សេដ្ឋកិច្ចវិទូ​របស់ ធនាគារពិភពលោក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែងថា ការនាំចេញ​របស់​ផលិតផល​សម្លៀក​បំពាក់​និង​ស្បែកជើង​និង​មុខទំនិញ​ធ្វើដំណើរ , ដែល​ទៃ​ង​អស់នេះ​មាន​ជាង​ពីរភាគបី​នៃ​មុខទំនិញ​នាំចេញ​សរុប , ជា​កំណត់​អត្រាកំណើន​ខ្ពស់ 5 ឆ្នាំ​ជាប់​គ្នា​ហើយ តើ​វា​បាន 16,6% ក្នុង​ឆ្នាំ 2018 បើ​ប្រៀបធៀប​ជាមួយ 8,3 ភាគរយ​ក្នុង​ឆ្នាំ 2017​។ វិស័យ​សំណង់​អចលនទ្រព្យ​និង​ទេសចរណ៍​សរុបគ្នា​មក​មាន​ចំណែក 60% នៃ​ចំនួន​គម្រោង​វិនិយោគ​ទាំងអស់​ដែល​ត្រូវបាន​អនុម័ត​រួច​ក្នុង​ឆ្នាំ 2018​។ ការផលិត​សម្ភារៈ​ផ្គត់ផ្គង់​ការសាងសង់​ដែក​គ្រឿង​សង្ហា​រឹម​ផលិតផល​ប្លា​ស្ទិក​ក៏​មាន​ការកើនឡើង​យ៉ាង​លឿន​ដែរ ដើម្បី​គាំទ្រ​ដល់​ការលក់​លូតលាស់​របស់​វិស័យ​សំណង់​។​

​ប៉ុន្តែ​ភាពមិនប្រាកដប្រជា​ដែល​បន្ត​មាន​បាន​បង្ក​ហានិភ័យ​ខ្លាំង​ឡើង​ដែរ​។ បច្ចុប្បន្ន​នេះ​ទីផ្សារ​សហភាព​អឺរ៉ុប​រួមទាំង​ចក្រភព​អង់គ្លេស​ផង ស្រូបយក​ជាង​មួយ​ភាគបី​នៃ​ទំហំ​នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា ជាពិសេស​ផលិតផល​សម្លៀកបំពាក់​ស្បែកជើង​និង​ទោចក្រយាន​។ លទ្ធផល​ដែល​កម្ពុជា​នឹង​អាច​បាត់បង់​ភាពអនុគ្រោះ​នាំ​ទំនិញ​ចូល​ទីផ្សារ​អឺរ៉ុប​ដោយ​រួច​ពន្ធ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ “​គ្រប់​មុខ​ទំនិញ​ទាំងអស់​លើកលែង​គ្រឿង​សភាវុ​ធ​” (EBA) ទំនងជា​នឹង​អាច​បន្ថយល្បឿន​នូវ​ការនាំ​ចេញពី​កម្ពុជា​។ បន្ថែម​លើ​នេះ​វិស័យ​សំណង់​និង​អចលនទ្រព្យ​កាន់តែ​ងាយ​ធ្លាក់ចុះ​ក្នុង​វដ្ត​ស្ថានភាព​ឆាប់​ប៉ោង​ហើយ​ឆាប់​ផ្ទុះ​បែក​ទៅវិញ ហើយ​កំណើន​ការផ្ដល់​ហិរញ្ញប្បទាន​ក្នុង​ស្រុក​នៅក្នុង​វិស័យ​សំណង់​នឹង​កាន់តែ​បង្កើន​ហានិភ័យ​ថៃ​ទៀត​ដល់​វិស័យ​ហិរញ្ញវត្ថុ​ផង​ដែរ ​។​

​លោកស្រី អ៊ិន​ហ្កូ​ណា ដូ​ប្រាចា នាយក​គ្រប់គ្រង​ធនាគារ​ពិភពលោក​សម្រាប់​ប្រទេស​កម្ពុជា​មានប្រសាសន៍ថា “​ការធ្វើឲ្យ​ប្រសើរ​ឡើងដ​ល់​បរិយា​កាសវិនិយោគ នៅ​ត្រា​កាត់បន្ថយ​ថ្លៃ​ចំណាយ​ក្នុងការ​ធ្វើ​ធុរកិច្ច ព្រមទាំង​ការកសាង​ជំនាញ​សម្រាប់​សេដ្ឋកិច្ច​នាពេល​អនាគត សុំ​តែ​ជា​អាទិភាព​គន្លឹះ​សម្រាប់​ទីផ្សារ​កំណើន​ខ្លាំង​ក្នុង​រយៈពេល​មធ្យម​។ ភស្តុតាង​នានា​បាន​រំលេច​ឲ្យឃើញថា ការវិនិយោគ​ទៅលើ​ប្រជាជន​មាន​សារៈសំខាន់​ណាស់​ដើម្បី​ជំរុញ​ឱ្យ​មាន​វឌ្ឍនភាព​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ ការវិនិយោគ​ទៅលើ​ប្រជាជន​និង​ការកែលម្អ​គុណភាព​នៃ មូលធន​មនុស្ស​របស់​កម្ពុជា គួរតែ​បន្ត​នៅ​ជា​ស្នូល​នូវ​សេចក្តីប្រាថ្នា​របស់​កម្ពុជា ក្នុង​ការឈាន​ទៅ​សម្រេច​គោលដៅ​ជា​សេដ្ឋកិច្ច​មាន​ចំណូល​មធ្យម​ខ្ពស់​ត្រឹម​ឆ្នាំ 2030” ​។​

​របាយការណ៍​នេះ​ក៏​បាន​អំពាវនាវ​ផងដែរ ឲ្យមាន​ការបំពេញ​ភាពខ្វះខាត​ផ្នែក​ជំនាញ និង​ការវិនិយោគ​ទៅលើ​មូលធន​មនុស្ស ដើម្បី​ផ្ដល់​ជា​គ្រឹះ​សម្រាប់​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ជា​យូរអង្វែង​។ ការបង្កើន​ទំហំ​និង​ប្រសិទ្ធ​ផល​នៃ​ការវិនិយោគ​ទាំងនេះ​ពី​សំណាក់​បុគ្គល​ផ្ទាល់ និង​វិស័យ​សាធារណៈ​និង​ឯកជន អាច​ជួយ​ធានា​ឲ្យ​កុមារ​កម្ពុជា​មាន​ចំណុច​ចាប់ផ្ដើម​ល្អ​មួយ​ឆ្ពោះ​ទៅ​អនាគត ដោយ​ផ្ដល់​ដល់​ពួកគេ​នូវ​មូលដ្ឋានគ្រឹះ​ដែល​ពួកគេ​ត្រូវការ​ចាំបាច់​ដើម្បី​ទាញយក​ផល​អតិបរមា​ពី​ការអប់រំ​សិក្សា​ហើយ​អភិវឌ្ឍ​ជំនាញ​ឲ្យបាន​ច្រើនពេញ​មួយដំណើរ​ជីវិត​របស់​ខ្លួន​ ។

​លោក​ប៊ូ សារឿ​ន មន្ត្រី​នៃ​ធនាគារពិភពលោក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងថា របាយការណ៍​បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ចកម្ពុជា​នេះ បាន​ចេញ​ផ្សាយ​ក្នុង​រយៈពេល 6 ខែម្ដង គឺ​ចេញ​ផ្សាយ 2 ដង​ក្នុង​មួយឆ្នាំ ដោយ​ផ្ដល់​នូវ​ព័ត៌មាន​បច្ចុប្បន្នភាព​អំពី​ការអភិវឌ្ឍ​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា​ក្នុង​រយៈពេល​ខ្លី​និង​មធ្យម​ ៕​ ​ដោយ​ ៖ ​កូឡាប​

spot_img
×