Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តី​ញៀន​ថ្នាំ ច្របាច់​ក​សម្លាប់​ប្រពន្ធ ដោយ​ចោទ​ថា ប្រពន្ធ​មាន​ប្រុស​ថ្មី

spot_img

​កណ្តាល ​៖ អធិការដ្ឋាន​នគរបាល​ស្រុក​ល្វាឯម បាន​រាយការណ៍​ពីករណីឃាតកម្ម ដែល​ជនដៃដល់​ជា​ប្តី បាន​ច្របាច់​ក​សម្លាប់​ប្រពន្ធ ដោយ​ភ្លើង​ប្រច័ណ្ឌ​ថា ប្រពន្ធ​មាន​ប្រុស​សហាយ​។

​កើ​ត​ហេតុ​នៅ​ថ្ងៃ​ចន្ទ័ ៣​កើត ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​-​ស ២៥៦២ ត្រូវ​និង​ថ្ងៃទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ឪពុក​ជនរងគ្រោះ ឈ្មោះ ផូ កុសល្យ ភូមិ​កោះ​រះ​លើ ឃុំ​កោះ​រះ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល ។​

ជនរងគ្រោះ ឈ្មោះ ស​ល្យ យ៉ាដា ភេទ ស្រី អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​: លក់ដូរ មាន​ទីលំនៅ​ភូមិ កោះ​រះ​លើ ឃុំ​កោះ​រះ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល​។​

​នគរបាល​ស្រុក​ល្វាឯម បាន​ប្រាប់​ពី​សភាព​រឿងហេតុ​នេះ​ថា ​មុនពេល​កើតហេតុ ជនរងគ្រោះ​ឈ្មោះ ស​ល្យ យ៉ាដា និង​ប្តី (​ជនសង្ស័យ​) ឈ្មោះ ហ៊​ន ប៊​ន បាន​ដេក​ជាមួយគ្នា និង​កូនស្រី​០១​នាក់​ទៀត អាយុ​៤​ឆ្នាំ នៅក្នុង​បន្ទប់​លើផ្ទះ លុះដល់​ថ្ងៃ​ទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​៤​និង​៣០​នាទី ជនសង្ស័យ​ជា​ប្តី​បាន​ងើប​ពី​ដេក ឈឺ នោម​ដាក់​កន្ថោ​ល នៅក្នុង​បន្ទប់ ក្រោយពេល​នោម​ហើយ បាន​ឡើង​ទៅលើ​គ្រែ​វិញ ដោយ​ក្នុង​ចិត្ត​មាន​ការខឹង ប្រច័ណ្ឌ​ប្រពន្ធ ចោទ​ប្រពន្ធ​ថា​: មាន​ប្រុស ក៏​ស្ទុះ ច្របាច់ ក ប្រពន្ធ​រហូត​ដល់​ប្រពន្ធ​ឈប់​រើបម្រះ ទើប​លែងដៃ ហើយ​ចុះ​មក​ដី យក​ម៉ូតូ​ជិះ​ចេញពី​ផ្ទះ ។​

​តាម​ចម្លេីយសារភាព​ថា ជនសង្ស័យ ធ្លាប់ប្រេី​ប្រាស់ គ្រឿងញៀន​ខុសច្បាប់ ហេ​ី​យ​ថា​ខ្លួន​បាន សម្លាប់​ប្រពន្ធ​ប្រាកដ​មែន​៕​ ​ដោយ​៖​កូឡាប​

 

spot_img
×