Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​ខេត្ត​កោះកុង អំពាវនាវ​ឲ្យ​ជនខិលខូច បញ្ឈប់​ជា​បន្ទាន់ នូវ​សកម្មភាព​កាប់​ទន្ទ្រាន​ដី​ព្រៃ របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ ឬ​លក់​ឱ្យ​អ្នកដទៃ​

spot_img

​កោះកុង ​៖ ​លោកស្រី​មិថុនា ភូថង អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កោះកុង បាន​ចេញ​សារ​តាមរយៈ​ហ្វេ​សប៊ុក​ផ្លូវការ (Mithona Phouthorng) នៅ​ថ្ងៃ​ទី 6 ខែ​ឧសភា​នេះ ដោយ​អំពាវនាវ កុំឲ្យ​មាន ជនខិលខូច កាប់​ទន្ទ្រានព្រៃ នៅក្នុង​តំបន់​ហាមឃាត់ នៅក្នុង​ខេត្ត​កោះកុង​។​

​បើ​តាម​លោក​ស្រី​អភិបាល​ខេត្ត​កោះកុង បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​នាង​ខ្ញុំ សូម​ជម្រាប​ជូនដំណឹង​ដល់​ពូ​មីង បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ជ្រាប​ថា កន្លងមក​មាន​ជន​ខិលខូច​មួយចំនួន បាន​លួច​ចូល​កាប់​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ នៅក្នុង​តំបន់​ហាមឃាត់ យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន នោះ​គឺជា​អំពើ​ល្មើស​ច្បាប់​”​។

​លោកស្រី មិថុនា ភូថ​ង បាន​ថ្លែងថា អាស្រ័យហេតុនេះ សូម​ពូ​មីង បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​បញ្ឈប់​ជាបន្ទាន់ នូវ​សកម្មភាព​កាប់​ទន្ទ្រាន​ដី​ព្រៃ របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ ឬ​លក់​ឱ្យ​អ្នកដទៃ​។ សូម​ពូ​មីង បងប្អូន​ទាំងអស់​មេត្តា កុំ​ចាញ់ល្បិច​ញ៉ុះ​ញ៉ុង បោក​បញ្ឆោត របស់​ជន​ឆ្លៀតឱកាស​មួយចំនួន ដែល​ចង់បាន ប្រយោជន៍​ផ្ទាល់ខ្លួន​។ បើ​មិន​ដូច្នោះ​ទេ ពូ​មីង បងប្អូន នឹង​ត្រូវ​ប្រឈមមុខ ជាមួយ​ច្បាប់​ជា​ធរមាន​។ នាង​ខ្ញុំ​សង្ឃឹមថា ពូ​មីង បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នឹង​បញ្ឈប់​នូវ​សកម្មភាព កាប់​ទន្ទ្រាន​ដី​រដ្ឋ ដោយ​ខុសច្បាប់ និង​មិន​បន្ត​ចាញ់ល្បិច​បោកប្រាស់ ញ៉ុះ​ញ៉ុង​របស់​ជនខិលខូច ឆ្លៀត​ឱកាស​ទៀតឡើយ​៕​ ដោយ​ ៖​ កូឡាប​

spot_img
×