Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ ទៅ​ព្រមាន​អុីរ៉ង

spot_img

​សហរដ្ឋ​អា​មេ​រិច​បាន​បញ្ជូន​នាវា​ដឹក​យន្តហោះ​ចំបាំង​ទៅកាន់​មជ្ឍិម​បូ​ព៌ា ដើម្បី​ផ្ញើ​សារ​ព្រមាន​ដល់​របប​អ៊ឺរ៉ុង​។​

​ការបញ្ជូន​នាវាចំបាំង​នេះ​គឺ​ធ្វើឡើង​តាម​ការអះអាង​ថា អាច​នឹង​មាន​ការវាយប្រហា​រ​ទៅ​លើ​កងកម្លាំង​សហរដ្ឋ​អា​មេ​រិច​។ នេះ​បើ​តាម​ភ្នាក់ងារ​សារពត៌មាន Reuters ដកស្រង​សម្តី​របស់​មន្ត្រី​អា​មេ​រិច​ដែល​មិន​បញ្ចេញ​ឈ្មោះ​ ។​

​លោក John Bolton ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​អា​មេ​រិច បាន​និយាយថា ពួកគេ​នឹង​ធ្វើ​ការវាយប្រហារ​តប​វិញ​ដោយ​ឥត​ឈប់ឈរ​ឡើយ​។​

​នៅក្នុង​សេចក្តីប្រកាស លោក John Bolton បាន​ថ្លែងថា “​សហរដ្ឋ​អា​មេ​រិច​កំពុង​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ USS Abraham Lincoln និង​យន្តហោះ​ទម្លាក់​គ្រាប់បែក ទៅកាន់​តំបន់​បញ្ជាការ​កណ្តាល ដើម្បី​ផ្ញើ​សារ​ឲ្យបាន​ច្បាស់ ទៅ​កាន់​របប​អ៊ីរ៉ង​ថា រាល់​ការវាយប្រហា​រទាំង​ឡើយ​លើ​ផលប្រយោជន៍​របស់​អា​មេ​រិច ឬ​លើ​សម្ព័នមិត្ត​អាមេរិច នឹង​ត្រូវ ​រង​ការ​វាយបក​វិញ​”​។​

​លោក​ថ្លែង​បន្ថែមថា “​អា​មេ​រិច​មិនមែន​កំពុង​បង្កើត​សង្គ្រាម​ជាមួយ​របប​អ៊ីរ៉ង​ទេ ប៉ុន្តែ​ពួកយើង​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ដើម្បី​ឆ្លើយតប​ដល់​រាល់​ការវាយប្រហារ ដែល​ធ្វើឡើង​ដោយ​ក្រុម​តំណាង កងកម្លាំង​បដិវត្តន៍​អ៊ីស្លាម ឬក៏​កងកម្លាំង​អ៊ីរ៉ង​”​។​

​សូមបញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ទី ១​នោះ​ទេ​ដែ​រ​អាមេរិច​បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ចំបាំង​ទៅកាន់​ឈូង​សមុទ្រ​។ ការបញ្ជូន​នេះ កើតឡើង​ក្រោយ​ពេល​មាន​ភាព​តានតឹង​កើនឡើង​យ៉ាង​ខ្លាំង រវាង​អា​មេ​រិច និង​អ៊ីរ៉ង ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×