Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រូពេទ្យ​ល្មោភកាម​ម្នាក់ ចាប់​រំលោភ​ទៅ​លើ​នារី​ម្នាក់ នៅក្នុង​បន្ទប់ តែ​ម្តាយ​នាង​មក​ទាន់ ស្រែក​ផ្អើល​អ្នកស្រុក​

spot_img

​ភ្នំពេញ ៖ ជនសង្ស័យ ម្នាក់​ជា​គ្រូពេទ្យ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ពិតជា​បាន​រំលោភ​លើ​នារី​រងគ្រោះ​ពិតប្រាកដ​មែន ខណៈ​ដែល​នាង កំពុង​ដេក​មិន​ដាក់​គន្លឹះទ្វារ ហើយ​ត្រូវ​ម្តាយ​នារី​រងគ្រោះ​មក​ទាន់ ទាញ​ទ្វារ​បិទ ស្រែក​ឆោឡោ ផ្អើល​អស់​អ្នកស្រុក ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២១​និង​៤០​នាទី ថ្ងៃទី​០៥ ខែ​ឧសភា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ផ្ទះ​លេខ​៧៩ ផ្លូវ​បេតុង ភូមិ​អណ្តូង​៦ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​។​

​ជនសង្ស័យ​មាន​ឈ្មោះ ម៉េត សា​ម៉ែន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្រូពេទ្យ មាន​ទីលំនៅ​ផ្ទះ​លេខ​(២២) ២៣៤ ផ្លូវ​លេខ​៤៦៧ K១៤ ភូមិ​អណ្តូង​៦ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ។ ចំណែក​នារី​រងគ្រោះ​ឈ្មោះ គ ម ភេទ​ស្រី អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មការិនី មាន​ទីលំនៅ​ផ្ទះ​លេខ​៧៩ ផ្លូវ​បេតុង ភូមិ​អណ្តូង​៦ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​។​

​សមត្ថកិច្ច​មូលដ្ឋាន​បានឲ្យដឹងថា នារី​រងគ្រោះ​កំពុង​ដេក​នៅក្នុង​បន្ទប់ មាន​បាំង​ដោយ​វាំងនន​ក្នុងផ្ទះ ដោយ​បាន​បិទទ្វារ តែ​មិន​ចាក់​គន្លឹះ​នោះទេ​។ លុះដល់​វេលា ម៉ោង​២១​និង​៤០​នាទី​យប់ ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០១៩ នារី​រងគ្រោះ​បាន​ឮ​សំឡេង​បើកទ្វារ ពេលនោះ​នាង​ក៏​ដើរ​ទៅ​មើល ស្រាប់តែ​ជនសង្ស័យ ស្ទុះ​មក​ឱបថើប និង​ធ្វើ​សកម្មភាព​រំលោភ​រហូត​បានសម្រេច ស្រាប់តែ​ម្តាយ​នារី​រងគ្រោះ​មក​ទាន់ បាន​បិទទ្វារ​ជាប់ និង​ស្រែក​ឆោឡោ​ផ្អើល​អ្នកជិតខាង ។ ម្តាយ​នារី​នោះ បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​ចុះ​មក​អន្តរាគមន៍​។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្រោយពេល​ទទួលបាន ពាក្យ​ប្តឹង​ភ្លាម សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែងកើតហេតុ ឃាត់ខ្លួន​គ្រូពេទ្យ មកកាន់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គោក​រកា ដើម្បី​ធ្វើ​ការសាកសួរ និង​បាន​ដកហូត​វត្ថុតាង​ដូចជា ថ្នាំពេទ្យ​ម៉ាក OMEPRIM មួយ​បន្ទះ ២​កំណាត់ និង​ទូរស័ព្ទ​ចំនួន​១​គ្រឿង​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​រំលោភ នារី​រងគ្រោះ​ពិតប្រាកដ​មែន​។ ជនសង្ស័យ ត្រូវបាន​នាំយកទៅ អធិការដ្ឋាន​នគរបាល​បាល​ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ៕​ ដោយ ​៖​ កូឡាប​

spot_img
×