Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​បុរស​ម្នាក់ ជួញដូ​គ្រឿងញៀន​ជិត​ ១ ​គីឡូក្រាម​

spot_img

​ខេត្ត​ស្ទឹងត្រែង​ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ កាលពី​ថ្ងៃ​ទី 6 ខែ​ឧសភា ឆ្នាំ 2019 វេលា​ម៉ោង 11 និង 45 នាទី ព្រឹក​ស្ថិតនៅ​ចំណុច​ផ្លូវ អាស៊ាន​ភូមិ​លើ​សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង​។

​លោក វរសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ក្រោម​បញ្ជា​ផ្ទាល់ លោក ឧត្តមសេនីយ៍ត្រី អៀង វាន់​ឌី បាន​ដឹកនាំ​ការបង្ក្រាប​នេះ ដោយ​លោក​បានឲ្យដឹងថា ប្រតិបត្តិការ​ក្នុង​ការ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខាងលើ​នេះ កងកម្លាំង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ដកហូត​ថ្នាំញៀន ជា​ប្រភេទ មេតំ​ហ្វេ​តា​មីន ម្សៅ​ក្រាម ពណ៌​ស បាន​មួយកញ្ចប់​ធំ​មាន ទម្ងន់ 946,3​ក្រាម​។

លោក លោក​វរសេនីយ៍ឯក ដួង វិចិត្រ បាន​បន្តទៀតថា ជនសង្ស័យ ឈ្មោះ​ទូច វ៉ាត អាយុ 38​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង ហើយ​ជនសង្ស័យ និង​ដកហូត​ថ្នាំញៀន បាន​រួច​មក បាន​នាំយក​មក ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូនទៅ អយ្យការ អម​សាលាដំបូង​ខេត្ត​៕​ ដោយ ៖ ​កូឡាប​

spot_img
×