Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុន​នេះ​បន្តិច​មានជន​មិន​ស្គាល់មុខ បាន​បាញ់សម្លាប់​ជនជាតិ​ចិន​ម្នាក់ នៅ​កណ្តាល​ក្រុងព្រះសីហនុ រួច​គេចខ្លួន​បាត់​!

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ បានឲ្យ​ដឹង​ព័ត៌មាន​បឋម​ថា មាន​បុរស​ជនជាតិ​ចិន​ម្នាក់ បាន​ស្លាប់​នៅតាម​ផ្លូវ​សាធារណៈ ក្នុង​ក្រុង​ព្រះសីហនុ នារ​សៀ​ថ្ងៃ​ចន្ទ ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​។​

​សាក្សី​ជា​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បានឲ្យដឹងថា ឃាតកម្ម​លើ​ជនរងគ្រោះ​ខាងលើ​នេះ ជនសង្ស័យ​អាចជា ជនជាតិ​ចិន​ដូចគ្នា ដោយ​បាន​បើក​ការបាញ់សម្លាប់ នៅតាម​ផ្លូវ​មុខ​សណ្ឋាគារ​ខ្សាច់​ស ស្ថិតក្នុង​សង្កាត់​លេខ​៤ កាលពី​វេលា​ម៉ោងជាង ៣​កន្លះ​រសៀល​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​។​

​បច្ចុប្បន្ន​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ កំពុង​ចុះ​ស្រាវជ្រាវ ដើម្បី​ឈាន​ទៅ​កំណត់​មុខសញ្ញា តាម​ចាប់ខ្លួន​ជនដៃដល់ ដែល​កំពុង​រត់គេចខ្លួន យក​មក​ផ្តន្ទាទោស​តាមច្បាប់​៕ ដោយ​៖ ដែន សីមា​

spot_img
×