Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លៀង​មួយ​ប្រាវ រលំ​ផ្ទាំង​ប៉ាណូ និង​ដើមឈើ បាន​ដួលរលំ​សង្កត់​លើ​រថយន្ត​

spot_img

​ភ្នំពេញ ​៖ ភ្លៀង លាយ​ខ្យល់​កន្ត្រាក់ បាន រលំ​ផ្ទាំង​ប៉ាណូ​ដ៏​ធំ​មួយ សង្កត់​លើ​ម៉ូតូ​១​គ្រឿង នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ នៅ​ខណ្ឌ​ឫស្សីកែវ នា​រសៀល​ថ្ងៃ​ទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៩​។ ជាមួយគ្នា​នោះ​ដែរ ដើមឈើ បាន​ដួលរលំ​សង្កត់​លើ​រថយន្ត ជាច្រើន​គ្រឿង​។ ដើមឈើ​រលំ​សង្កត់​លើ​រថយន្ត​បែបនេះ នរណា​ចេញមុខ​សង​ថ្លៃ​ខូចខាត​។​

​នៅ​រសៀល​ថ្ងៃ​ទី ៦ ខែ​ឧសភា ឆ្នាំ ២០១៩​នេះ នៅក្នុង រាជធានី​ភ្នំពេញ មាន​ភ្លៀង​ធ្លាក់​រួមជាមួយ​ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​បាក់ស្លា​កប៉ាន់​ណូ ទឹកដោះគោ Dumex-dupro ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ផ្លូវជាតិ​លេខ ៥ ក្រុម ៣ ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ ៦ ខណ្ឌ​ឫស្សីកែវ រាជធានី ភ្នំពេញ ។​

​លោក​វរសេនីយ៍ទោ គល់ យី អធិការ​នគរបាល​ខណ្ឌ បានឲ្យដឹងថា ក្នុង​ហេតុការណ៍​ខាងលើ​បណ្តាលឲ្យ​មនុស្ស​ម្នាក់​រង​របួសស្រាល​ឈ្មោះ ថោង សុខ ភេទ​ប្រុស អាយុ ៤៩ ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​ជាង​ភ្លើង​អាស័យដ្ឋាន ភូម​ព្រែក​ព្នៅ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ (​រងរបួស ទ្រូង​ស្រាល ) និង​បាក់​សង្កត់​ត្រូវ​ម៉ូតូ​មួយគ្រឿង ។​

​លោក​អធិការ​បន្ត​ថា បច្ចុប្បន្ន​លោក​កំពុង​ដឹកនាំ​កម្លាំង​បញ្ជា​ផ្ទាល់ ដើម្បី​សម្រួល​ចរាចរណ៍​កុំឲ្យ​កកស្ទះ និង​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ដើម្បី លើក​ស្លាក​ប៉ាណូ​នោះ​ចេញពី​ផ្លូវ ៕ ដោយ ៖ កូឡាប​

spot_img
×