Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​ជន​ជាតិចិន​២​នាក់ ក្រោយ​បាញ់សម្លាប់​ជនជាតិ​ចិន​ដូចគ្នា​ទម្លាក់​ពី​រថយន្ត​! (វីដេអូ)

spot_img

​ខេត្ត​ព្រះសីហនុ ​៖ សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ស្ទាក់​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​២​នាក់ បាន​ភ្លាមៗ ក្រោយ​បាញ់សម្លាប់​ជនជាតិ​ចិន​ដូចគ្នា ហើយ​ទម្លាក់​ពី​រថយន្ត នៅ​ចំណុច​នៅមុខ​សណ្ឋាគា​ខ្សាច់​ស ក្នុង​សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ នៅ​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​។​

​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា នៅ​ម៉ោង ៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៦ ខែ​ឧសភា​ ​មាន​ករណី​ផ្ទុះអាវុធ​មួយ នៅ​ទល់មុខ​សណ្ឋាគា​ខ្សាច់​ស ស្ថិតក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ បណ្តាល​ឲ្យ​បុរស​ជនជាតិ​ចិន​ម្នាក់ បាន​ស្លាប់​នៅនឹងកន្លែង​។​

​ចំណែក​ជនសង្ស័យ​បាញ់សម្លាប់​ជនជាតិ​ចិន​ដូចគ្នា នោះ ជិះ​រថយន្ត​ម៉ាក Highlander ពាក់​ស្លាក​លេខ​ភ្នំពេញ 2K-3970​។​

​យ៉ាងនេះក្តី រហូតមកដល់​ពេលនេះ សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ នៅ​មិនទាន់​ដឹង​មូលហេតុ​ច្បាស់លាស់ នៃ​ករណី​ឃាតកម្ម​ខាងលើ​នេះ​នៅឡើយ​ទេ​។ ហើយ​ពេលនេះ កម្លាំង​នគរ​ជំនាញ​កំពុង​សាកសួរ​ជនសង្ស័យ ដែល​សមត្ថកិច្ច បាន​ឃាត់ខ្លួន​៕ ដោយ​៖ ដែន សីមា​

spot_img
×