Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​យុត្ត​ធម៌ ពិនិត្យ​លើ​បញ្ជី​ទណ្ឌិត​ដែល​ស្នើ​អនុគ្រោះ​ទោស​សរុប ២៥២ រូប​

spot_img

(​ភ្នំពេញ​) ៖ លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​ជា​ប្រធាន​គណៈកម្មការ​ថ្នាក់​ជាតិ បាន​ដឹកនាំ​កិច្ចប្រជុំ ដើម្បី​ពិនិត្យ​លើ​សំណើ​សុំ​អនុគ្រោះ​ទោស​របស់​គណៈកម្មការ​រាជធានី​~​ខេត្ត​(​ពន្ធនាគារ​រាជធានី​-​ខេត្ត ចំនួន ២២ និង​មណ្ឌល​អប់រំ​កែប្រែ​ចំនួន ០៣ (​ម​១+​ម​៣+​ម​៤) ) ដែល​បាន​ស្នើ​ក្នុងឱកាស​ពិធី​បុណ្យពិសាខបូជា​២០១៩ នេះ លើ​បញ្ជី​ទណ្ឌិត​ដែល​ស្នើ​អនុគ្រោះ​ទោស​សរុប ២៥២ រូប (​ស្រី ១៦ រូប​) នៅវេលា​ម៉ោង​ ២និង៣០ នាទី​រសៀល នា​ថ្ងៃ​ច័ន្ទ ទី ០៦ ខែ​ឧសភា នៅ​ទីស្តីការ​ក្រសួង​យុត្តិធម៌​។​

​ទណ្ឌិត​ដែល​ត្រូវបាន​ការស្នើ​លើកលែងទោស និង​បន្ធូរបន្ថយ​ទោស សម្រាប់​បុណ្យពិសាខបូជា ខាងមុខនេះ គឺ​ត្រូវតែ​ជា​ទណ្ឌិត​ក្នុង​បទល្មើស​ស្រាល​ដែល​មាន​ការកែប្រែ​ខ្លួន ជា​គម្រូ​នៅក្នុង​ពន្ធនាគារ រួម​ទាំង​បាន​អនុវត្ត​ទោស​បាន​២​ភាគ​៣​ផងដែរ​។ ប៉ុន្តែ​សម្រាប់​ទណ្ឌិត​ដែល​ប្រព្រឹត្ត​បទឧក្រិដ្ឋ ហើយ​មិន​រាងចាល នឹង​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​ទេ​។​

លោក សុច សុផាន់​ណា​រ៉ា អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន កិច្ចការ​អយ្យការ និង​ព្រហ្មទណ្ឌ ក្រសួង​យុត្តិធម៌ ដែល​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន មុន​ពេល​កិច្ចប្រជុំ​ត្រួតពិនិត្យ​លើ​សំណើសុំ​បន្ធូរបន្ថយ និង​លើកលែងទោស​ដល់​ទណ្ឌិត សម្រាប់​បុណ្យពិសាខបូជា​។​

​ឱកាស​បុណ្យពិសាខបូជា ខាងមុខនេះ គណៈកម្មការ​រាជធានី​-​ខេត្ត (​ពន្ធនាគារ​រាជធានី​-​ខេត្ត ចំនួន​២២ និង​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​០៣) បាន​ធ្វើ​លិខិត​ស្នើ​អនុគ្រោះ​ទោស​ដល់​ទណ្ឌិត សរុប​២៥២​រូប ក្នុងនោះ​ស្រី​១៦​រូប ប៉ុន្តែ​ទោះជា​យ៉ាងនេះក្តី លោក​រដ្ឋមន្ត្រី​នឹងធ្វើ​សេចក្តីសម្រេច​ចុងក្រោយ​មួយ ដើម្បី​ដាក់​ជូន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ស្នើ​ថ្វាយ​ព្រះមហាក្សត្រ​។​

​លោក សុច សុផាន់​ណា​រ៉ា បាន​ថ្លែងថា ការលើកលែងទោស​នេះ គឺ​ផ្តោត​សំខាន់​លើ​ទណ្ឌិត​ណា​ដែល​បាន​កែប្រែ​ខ្លួន​បានល្អ តាម​បណ្តា​រាជធានី ខេត្ត​ក្រុង ដែល​គាត់​ជា​គម្រូ​នៅក្នុង​ពន្ធនាគារ ហើយ​បាន​អនុវត្ត​ស្រប​តាម​បទដ្ឋាន​នៅ​ក្នុង​ពន្ធនាគារ ដែល​ធ្វើឱ្យ​ខាង​ពន្ធនាគារ​ស្នើសុំ​បន្ធូរបន្ថយ​ទោស និង​លើកលែងទោស ហើយ​ថា ការលើកលែងទោស​នេះ ស្ថិត​នៅលើ​គោលការណ៍​មនុស្សធម៌ ដែល​ក្នុងនោះ​មាន​ស្ត្រី មាន​ជន​ចាស់ជរា ចាប់ពី​អាយុ​៦៥​ឆ្នាំ​ឡើង​ទៅ ទណ្ឌិត​ដែល​មាន​ជំងឺ​នៅក្នុង​ពន្ធនាគារ កូន​ជាមួយ​ម្តាយ​មាន​ភាពលំបាក ក្នុង​ការរស់នៅ​ជាដើម ​៕​ ដោយ ​៖ ​កូឡាប​

spot_img
×