Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ទះបាញ់ កុមារី​ម្នាក់​ស្លាប់ និង​កុមា​រា​ ២ ​នាក់​ទៀត ​រងរបួស​ធ្ងន់ ​ពេល​ជិះ​កង់​ចេញពី​សាលារៀន​

spot_img

​កំពង់ឆ្នាំង​ ៖​ កុមារី​ម្នាក់​ត្រូវបាន​រន្ទះបាញ់​ស្លាប់​និង​កុមា​រ៉ា​ ២​ នាក់​ទៀត​រងរបួស​ធ្ងន់​ ពេល​កំពុង​ជិះ​កង់​ចេញពី​សាលារៀន ខណៈមេឃ​កំពុង​ភ្លៀង ។​

​ប៉ូលីស​បានអោយដឹងថា ហេតុការណ៍​គ្រោះធម្មជាតិ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​២៥​នាទី​រសៀល​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ខ្សាច់​ស ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង​។​

​កុមារី​រងគ្រោះ​ឈ្មោះ​ព្រុំ រស្មី អាយុ​១២​ឆ្នាំ ជា​សិស្ស​​មាន​ទីលំនៅ​ក្នុង​ភូមិ​ស្រែ​សារ ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​​មានជ័យ ខេត្ត​កំពង់ឆ្នាំង និង ទៅ​រៀន​នៅ​ចំណុច​កើតហេតុ​​ខាងលើ​។ សព​ត្រូវបាន​ឪពុក​ម្តាយ​យក​ទៅ​កាន់​លំនៅស្ថាន​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ដោយឡែក​កុមា​រ៉ា​២​នាក់​​ទៀត​នៅ​មិន​ទាន់​ស្គាល់​ឈ្មោះ​នៅឡើយ​ទេ ។ ពួកគេ​ទាំង​២​នាក់​រងរបួស​ធ្ងន់ ដោយ​ម្នាក់​ចេញ​ឈាម​តាម​ច្រមុះ ត្រ​​ចៀក និង ម្នាក់​ទន់​មួយ​កំណាត់​ខ្លួន ៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×