Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌា នឹង​នាំ​ចូល​គ្រឿង​ម៉ាស៊ីន ឧបកា​រណ៍ និង​វត្ថុធាតុដើម​ក្នុង​ការដំឡើង ឬ​ផលិតដៃ​-​ជើង​សិប្បនិម្មិត នៅ​កម្ពុជា​

spot_img

​ភ្នំពេញ ​៖ រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន​ផលិត​ដៃ​-​ជើង​សិប្បនិម្មិត​របស់​ប្រទេស​ឥណ្ឌា នឹង​នាំ​ចូល​គ្រឿង​ម៉ាស៊ីន ឧបកា​រណ៍ និង​វត្ថុធាតុដើម​ក្នុង​ការដំឡើង ឬ​ផលិតដៃ​-​ជើងសិប្បនិម្មិត​ដោយ​ផ្ទាល់​ពី​ប្រទេស​ឥណ្ឌា ។​

​លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បានអនុញ្ញាត​ឲ្យ​លោកស្រី Manika Jain ឯកអគ្គរដ្ឋទូត​សារ​ធា​រណ​រដ្ឋ​ឥណ្ឌា​ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​វិស័យ​សកម្មភាព​មីន នៅ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​មីន នៅ​ថ្ងៃ​ទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៩ ។

​លោក​ទេសរដ្ឋមន្ត្រី លី ធុជ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេជោ នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន សំដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋាភិបាល​ឥណ្ឌា​បាន​រៀបចំ​កម្មវិធី​ជា​សប្បុរសធម៌​ជាច្រើន​ដើម្បី​ជួយ​ដល់​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​ប្រទេស​មួយចំនួន​ទៀត​។

​ជាមួយនេះ លោកស្រី​ឯកអគ្គរដ្ឋទូត​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ឥណ្ឌា​នឹង​សហការ​ជាមួយ​អាជ្ញាធរ​មីន រៀបចំ​យុទ្ធនាការ​ផ្តល់​ដៃ ជើងសិប្បនិម្មិត​ដល់​ដល់​ជនរងគ្រោះ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​កម្ពុជា​ប្រមាណ ៦០០​នាក់ នៅ​ខែ​តុលា ឆ្នាំ​២០១៩ ដែល​នឹង​រៀបចំ​ធ្វើឡើង​នៅ​ខេត្ត​បន្ទាយមានជ័យ ដៃ​ជើងសិប្បនិម្មិត​ជា​ផលិតផល​របស់​ក្រុមហ៊ុន Jaipur Foot​។

​ទន្ទឹមនេះ រដ្ឋាភិបាល និង​ក្រុមហ៊ុន​ផលិត​ដៃ​-​ជើង​សិប្បនិម្មិត និង​នាំចូល​គ្រឿង​ម៉ាស៊ីន ឧបកា​រណ៍ និង​វត្ថុធាតុដើម​ក្នុង​ការដំឡើង ឬ​ផលិតដៃ​-​ជើងសិប្បនិម្មិត​ដោយ​ផ្ទាល់​ពី​ប្រទេស​ឥណ្ឌា រួមជាមួយ​នឹង​បុគ្គលិក និង​អ្នកបច្ចេកទេស​យ៉ាងតិច ៨​នាក់​មកពី​ប្រទេស​ឥណ្ឌា​ដើម្បី​ចូលរួម​យុទ្ធនាការ​នេះ ចំពោះ​ការផ្តល់​នេះ​ផលិត​ភ្លាមៗ និង​ផ្តល់​ជូន​ទៅ​ដល់​ជនរងគ្រោះ​ដោយសារ​មីន​ផ្ទាល់​តែម្តង​។

​ក្នុងឱកាស​នោះ​ដែរ លោក​ទេសរដ្ឋមន្ត្រី បាន​ស្នើសុំ​ប្រទេស​ឥណ្ឌា​ជួយ​បណ្តុះបណ្តាល​អ្នកជំនាញ​កម្ពុជា​លើ​បច្ចេកទេស​ផលិតដៃ​-​ជើងសិប្បនិម្មិត​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​៕​ ដោយ​៖​កូឡាប​

spot_img
×