Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រណាំង​យានយន្ត​ឆ្លងកាត់​ឧបសគ្គ​នៅក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ឡ​ង់​

spot_img

​ភ្នំពេញ ​៖ ​ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត​ឆ្លងកាត់​ឧបសគ្គ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ឡង់ ខ្មែរ​រ៉ា​លី​រ៉េដ​ឆ្នាំ ២០១៩ ក្រោម​ប្រធានបទ «​រួមគ្នា​ដើម្បី​ថែរក្សា​បរិស្ថាន និង​ធនធានធម្មជាតិ​»​ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២០ ខែ​ឧសភា នឹង​ចូលរួម​ផ្សព្វផ្សាយ​ពី​សក្តានុពល​នៃ​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ដែល​សម្បូណ៌​ដោយ​ព្រៃឈើ និង​ជីវៈចម្រុះ​ដល់​សាធារណៈជន ក៏ដូចជា​បណ្តុះ​ស្មារតី​ស្រឡាញ់​បរិស្ថាន​និង​ធនធានធម្មជាតិ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ហើយ​ទាំ​អស់​គ្នា​ចូលរួម​ថែរក្សា​បរិស្ថាន និង​អភិរក្ស​ធនធានធម្មជាតិ​។ នេះ​គឺជា​ការលើកឡើង​របស់​លោក នេត្រ ភ​ក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី នាំពាក្យ​ក្រសួងបរិស្ថាន នៅក្នុង​អំឡុងពេល​នៃ​សន្និសីទ​សារព័ត៌មាន​នៅ​រសៀល​ថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ ២០១៩ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូ​ឡាំ​ពិត​។

​លោក​ជឿជាក់​ថា រូបភាព​ស្តី​ពី​នៃ​ភាព​សម្បូណ៌​បែប​នៃ​ធនធាន​ធម្មជាតិ និង​ជីវភាព​បងប្អូន​ប្រជា​សហគមន៍​នឹង​ត្រូវ​ផ្សព្វផ្សាយ​តាមរយៈ​ការ​ផ្តិត​រូបភាព​នៃ​ការប្រណាំង​យានយន្ត​ឆ្លងកាត់​តំបន់​ដែន​ជម្រក​សត្វព្រៃ​ឡង់​មក​ផ្សព្វផ្សាយ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ​និង​អន្តរជាតិ​។ ព្រឹត្តិការណ៍​ប្រឆាំង​យានយន្ត​ឆ្លងកាត់​ឧបសគ្គ​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ព្រៃ​ឡង់​នេះ​គាំទ្រ​ដោយ​ក្រសួង​បរិស្ថាន និង​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា ដោយ​មាន​ការជួយឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ប្រេង ឥន្ធនៈ​តូ​តាល់ នឹង​មាន​ការចូលរួម​ពី​កីឡាករ​កីឡាការិនី​ជាច្រើន​រូប​មកពី​ប្រទេស​នានា​។ ការប្រណាំង​នេះ​នឹង​ឆ្លងកាត់ ៣ ខេត្ត​គឺ​ខេត្ត​កំពង់ធំ ព្រះវិហារ និង​សៀមរាប​លើ​ចម្ងាយ​ផ្លូវ​សរុប​ជាង ៦០០​គីឡូម៉ែត្រ​៕​ ដោយ​ ៖ ​កូឡាប​

spot_img
×