Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅក្រម​តុលាការខេត្ត​កណ្តាល​ចេញ​ដីកា ឃុំខ្លួន​ជនដៃដល់​កាប់​គូទំនាស់​រឿងស្តី​បន្តោស​មិន​អោយផឹកស៊ី ដាក់ពន្ធនាគារ​

spot_img

​ខេត្ត​កណ្តាល ៖ លោក គឹម ម៉េង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៧ បាន​សម្រេច​ចេញ​ដី​ការឃុំខ្លួន ជនដៃដល់​កាប់​គូទំនាស់​រឿងស្តី​បន្តោស​មិន​អោយផឹកស៊ី បណ្តោះអាសន្ន​ដាក់ពន្ធនាគា​រ​ក្រោម​បទចោទប្រកាន់ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​។

​ជន​សង្សយ័​ឈ្មោះ​អុំ សម្រស់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​​រស់នៅ​ភូមិ​ព្រែក​ផ្ដៅ​ឃុំ​រកា​កោង​ទី​១​ស្រុក​មុខកំពូល​ខេត្ត​កណ្ដាល​មុខរបរ​មិន​ពិតប្រាកដ​។​តាម​មាត្រា​២១៨ នៃ​ក្រម​ព្រហ្មទណ្ឌ ។​

​នៅក្នុង​ដំណាក់កាល​តុលាការ​ប្រសិនបើ​រក​ឃើញ​ថា​ជន​ជាប់​មាន​ទោស​ដូច​ចៅក្រម​ចោទប្រកាន់​មែន​នោះ ជនល្មើស​នឹង ត្រូវ​ផ្តន្ទាទោស​ពី​២​ឆ្នាំ​ដល់​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន ទៅ​១០​លាន​រៀល​។​

​សូមបញ្ជាក់​ថា នគរបាល​ស្រុក​មុខកំពូល​បាន​រាយការណ៍​ថា ករណី ហិង្សា​ដោយ​ចេតនា កើតហេតុ​ទី​២៤​ខែ​ធ្នូ​ឆ្នាំ​២០១៧ វេលា​ម៉ោង ១១ ចំណុច​ដី​ឡូ​ឈ្មោះ​អ៊ិន អស្ចារ្យ ភូមិ​ព្រែក​ផ្ដៅ​ឃុំ រកា​កោង​ទី​១ ស្រុក​មុខកំពូល ខេត្ត​កណ្តាល​។ ជនរងគ្រោះ ឈ្មោះ ភិន ផែ ភេទ​ប្រុស អាយុ​៥៧​ឆ្មាំ​ជនជាតិខ្មែរ មុខរបរ​កសិករ​ ​រស់នៅ​ភូមិ​ព្រែក​ផ្ដៅ​ឃុំ​រកា​កោង​ទី​១​ស្រុក​មុខកំពូល ​ខេត្ត​កណ្ដាល​ ​មាន​របួស​ក្បាល​ខាងក្រោយ​ផ្នែក​ខាងឆ្វេង​(​ដេរ​៥​ថ្នេរ​) ​ជន​សង្សយ័​ឈ្មោះ​អុំ សម្រស់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​ ​រស់នៅ​ភូមិ​ព្រែក​ផ្ដៅ ឃុំ​រកា​កោង​ទី​១ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល​
​មុខរបរ​មិន​ពិតប្រាកដ​(​ឃាត់​ខ្លន​)​។

រឿងហេតុ​នេះ​៖​មុន​កើត​ហ​តុ​ជន​សង្សយ័​មាន​គំនុំ​ជាមួយ​ជនរងគ្រោះ ព្រោះ​ថា​ជនរងគ្រោះ​ធ្លាប់​ស្ដីបន្ទោស​អោយ​ជនសង្ស័យ​ពី​រឿង​ស៊ីផឹក ទើប​ធ្វើអោយ​ជនសង្ស័យ​មាន​គំនុំ​កើតឡើង​។ លុះ​មកដល់​ថ្ងៃទី​២២​ខែ​ធ្នូ​ឆ្នាំ​២០១៧​វេលា​ម៉ោង​១១ ជនរងគ្រោះ​បាន​ដើរ​ទៅ​រើស​ខ្វិត​នៅ​ចម្ងាយ​ពី​ផ្ទះ​១៥០​ម៉ែត្រ តែ​រើស​ខ្វិត​មិនបាន​ជនរងគ្រោះ​ក៏​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ ពេល​ដើរមក​ដល់​ចំណុច​កើតហេតុ​បាន​ជួប​នឹង​ជន​សង្សយ័​រួច​ជនរងគ្រោះ​ដើរហួស​ជនសង្ស័យ​បាន​ចំងាយ​២​ម៉ែត្រ ស្រាប់តែ​ជន​សង្សយ័​យក​កាំបិតតាំងតោ​កាប់​មក​លើ​ជនរងគ្រោះ​១​កាំបិត​ចំ​ក្បាល​ពីក្រោយ​ចំហៀង​ខាងឆ្វេង​បណ្តាលអោយ​រងរបួស ភ្លាម​នោះ​ជនសង្ស័យ​បាន​គេចខ្លួន​បាត់​តែ​ម្ដង​។ ក្រោយពេល​កើតហេតុ​រួច ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៧ វេលា​ម៉ោង​១៤​និង​៤០​នាទី ជនរងគ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ​រកា​កោង​ទី​១ ។ បន្ទាប់​មក​សមត្ថកិច្ច​ប៉ុស្តិ​បាន​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​តែ​រក​មិនឃើញ លុះ​ដល់​ថៃ្ង​ទី​២៣​ខែ​ធ្នូ​ឆ្នាំ​២០១៧​វេលា​ម៉ោង​១០​និង​២៥​នាទី ទើប​សមត្ថកិច្ច​នគរ​បាល​បាន​ធ្វើ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​ចំណុច​ដី​ចំការ​ស្វាយ​ឈ្មោះ​ជ័យ នី​ក្រោយ​ភូមិ​ព្រែក​ផ្ដៅ​ឃុំ​រកា​កោង​១​ស្រុក​មុខកំពូល​ខេត្ត​កណ្ដាល​ដើម្បី​ធ្វើ​ការសាកសួរ​តែ​ជនសង្ស័យ​មិន​ឆ្លើយ​សារភាព​ទេ​។​ករណី​ខាងលើ​នេះ​ផ្នែក​ជំនាញ​កំពង់​បន្ត​ចាត់ការ​តាម​នីតិវិធី​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×