Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​រថយន្ត​ដឹក​ប្រេង​នៅ​នី​ហ្សេ ស្លាប់​មនុស្ស​ជិត ៦០​នាក់​

spot_img

​មាន​ហេតុការណ៍​ផ្ទុះ​រថយន្ត​ដឹក​ប្រេង​មួយ​គ្រឿង​នៅក្នុង​ប្រទេស​នី​ហ្សេ បណ្តាលឲ្យ​មនុស្ស​ចំនួន ៥៥​នាក់​ឆេះ​ស្លាប់​យ៉ាង​អាណោចអាធ័ម​។ ជនរងគ្រោះ​ភាគច្រើន​ជា​អ្នក​ដែល​បាន​ចូល​ទៅ​ដង​ប្រេង ក្រោយពេល​មាន​រថយន្ត​មួយ​គ្រឿង​ក្រឡាប់​ហៀរ​ប្រេង​មក​យ៉ាង​ច្រើន​។​

​ហេតុការណ៍​នោះ​កើតឡើង​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ នៅតាម​បណ្តា​យ​ផ្លូវ​ទៅកាន់​ព្រលានយន្តហោះ ស្ថិត​ក្នុង​ទីក្រុង Niamey​។​

​មនុស្ស​ចំនួន ៣៧​នាក់​ផង​ដែរ បាន​រងរបួស​ក្នុង​គ្រោះ​អកុសល​នោះ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ Mohamed Bazoum​។​

​ជនរងគ្រោះ​ជាច្រើន​រង​របួស​ឆេះ​យ៉ាងខ្លាំង ហើយ​ចំនួន​អ្នកស្លាប់​អាច​នឹង​កើនឡើង​។​

​សូមបញ្ជាក់​ថា ការ​ក្រឡាប់​រថយន្ត​ដឹក​ប្រេង​នៅក្នុង​ប្រទេស​នេះ​តែង​កើតមាន​ឡើង​ញឹកញាប់ ហើយ​វា​គឺជា​ប្រទេស​អ្នក​ផលិត​ប្រេង​ដ៏​ធំ​មួយ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ CNN​

spot_img
×