Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកកាសែត Reuters ២​ នាក់ ​ដែល​ត្រូវ​មី​យ៉ាន​ម៉ា​ដាក់គុក ពេលនេះ​ត្រូវបាន​ដោះលែង​ហើយ​

spot_img

​អ្នកកាសែត​ចំនួន ២​នាក់​របស់​ទីភ្នាក់ងារ​សារពត៌មាន Reuters ដែល​ត្រូវបាន​អាជ្ញាធរ​មី​យ៉ាន​ម៉ា ចាប់​ដាក់គុក ជុំវិញ​ការធ្វើ​សេចក្តីរាយការណ៍​ដ៏​រសើប​ពី​រឿង​សម្លាប់​រង្គាល​លើ​ជនជាតិដើម​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា ត្រូវបាន​ដោះ​លែងឲ្យ​មាន​សេរីភាព​វិញ​ហើយ បន្ទាប់ពី​ជាប់គុក​អស់​រយៈពេល​ជាង ៥០០​ថ្ងៃ​។​

​លោក Wa Lone និង Kyaw Soe Oo ត្រូវបាន​ដោះ​លែងឲ្យ​មាន​សេរីភាព​វិញ​នៅ​ថ្ងៃ​អង្គារ​នេះ តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​ក្រោយពេល​បណ្តឹងឧទ្ធរណ៍រ​បស់​ពួកគេ​ត្រូវបាន​បដិសេធ​។​

​អ្នកកាសែត​ទាំងពីរ ដែល​ទទួលបាន​ពានរង្វាន់​ផ្នែក​រាយការណ៍ (Pulitzer Prize for International Reporting) ត្រូវបាន​តុលាការ​មី​យ៉ាន​ម៉ា​កាត់ទោស​ឲ្យ​ជាប់គុក​ចំនួន ៧​ឆ្នាំ​ក្នុង​ម្នាក់ ពី​បទ​ចែកចាយ​ពត៌មាន​សម្ងាត់​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ CNN​

spot_img
×