Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាក់​យន្តហោះ​ឯកជន​មួយ​គ្រឿង ​នៅ​មិចស៊ិចកូ ស្លាប់​មនុស្ស​ទាំងអស់​

spot_img

​យន្តហោះ​ឯកជន​មួយ​គ្រឿង​បាន​ធ្លាក់​នៅ​តំបន់​ភ្នំ ស្ថិត​ក្នុង​ប្រទេស​មិចស៊ិចកូ បណ្តាលឲ្យ​មនុស្ស​ចំនួន ១៣​នាក់​ដែល​នៅលើ​យន្តហោះ ស្លាប់​ទាំងអស់​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​អាជ្ញាធរ​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ​។​

ក្នុងចំណោម​ជនរងគ្រោះ មាន ៥​នាក់​ជា​សមាជិក​គ្រួសារ​តែមួយ ដែល​ពួកគេ​បាន​ធ្វើដំណើរ​ត្រឡប់មកវិញ ពី​ការ​ទស្សនា​ការប្រកួត​ប្រដាល់​នៅ​ទីក្រុង Las Vegas កាលពី​ថ្ងៃអាទិត្យ​។​

​បំណែក​យន្តហោះ ត្រូវបាន​គេ​មើល​តាម​ឃើញ​រយៈ​ការ​ឈ្លប​មើល​តាម​ដែន​អាកាស ស្ថិត​នៅ​ទីក្រុង Ocampo​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​មិចស៊ិចកូ បាន​ធ្វើ​ការរាយការណ៍​ថា អ្នកដំណើរ​ទាំងអស់​បាន​ធ្វើដំណើរ​ទៅ​មើល​ការប្រកួត​រវាង​កីឡាករ​មិច​ស៊ិច Saul Canelo Alvarez ប្រកួត​ទល់​នឹង​កីឡាក​រអា​មេ​រិច Daniel Jacobs កាលពី​ថ្ងៃអាទិត្យ​ស្ថិត​ក្នុង​ទីក្រុង Las Vegas​។​

​អត្តសញ្ញាណ​របស់​ជន​រងគ្រោះ​មិនទាន់​ត្រូវបាន​គេ​ដឹង​ច្បាស់​នៅឡើយ​ទេ​។ ជនរងគ្រោះ​មាន​អាយុ​ចន្លោះ ១៩ ទៅដល់ ៥៧​ឆ្នាំ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ Channelnewsasia​

spot_img
×