Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោយសារ​កង្ហារ​ឆ្លង​ចរន្ត​អគ្គិសនី បណ្ដាលឲ្យឆ​ក់​បុរស​ម្នាក់​ស្លាប់​

spot_img

​ខេត្ត​កណ្តាល ​៖ នគរបាល​ស្រុក​ស្អាង​បានឲ្យដឹងថា មាន​ករណី កម្មករ​បោក​គួ​កម្នាក់ ឆក់​ចរន្តអគ្គិសនី បណ្តាលឲ្យ​ស្លាប់ នៅនឹងកន្លែង ដែល​ករណី​នេះ កើត​ហេតុ​ថ្ងៃ​ចន្ទ ៣​កើត ខែ​ពិសាខ ឆ្នាំ​កុរ ឯ​ក​សក័ ពស​២៥៦២ ត្រូវ​និង​ថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៩ និង​២៥​នាទី នៅ​ចំណុច​រោងចក្រ​បោក​គួក (​ហ្វេ​សិន​ខន​សុិប​ខេម​បូឌា​) ស្ថិតក្នុង​ភូមិ​ព្រែក​ឡុង ឃុំរកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល​។​

​អាករ​បាល​ស្រុក​ស្អាង បានឲ្យ​ដឹង​បន្ថែមទៀតថា ជនរងគ្រោះ​ឈ្មោះ​សន រដ្ផា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​បោក​គួក មាន​ទីលំនៅ​សព្វថ្ងៃ​ភូមិ​ព្រែក​ថី ឃុំរកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល​។ នៅ​ថ្ងៃកេីតហេតុ វេលា​ម៉ោង​ខាងលើ ជនរងគ្រោះ បាន​ចូល​ទៅ​ធ្វេី​ការ​ក្នុង​រោងចក្រ បោក​គួ​កដូច​សព្វដង ក្រោយពេល​ក្ដៅ​ពេក ជនរងគ្រោះ​បានដេីរ​ទៅបើក​កង្ហារ ពេលនោះ ជនរងគ្រោះ​បាន​ឆក់​ដួល​សន្លប់​តែម្តង ។ មូលហេតុ​៖ កង្ហារ​ឆ្លង​ចរន្ត​អគ្គីសនី ។ ភ្លាមៗ​កម្មករ​ធ្វេី​ការ​ក្នុង​រោង​ក្រ បាន​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​ពេទ្យ​បង្អែក​ស្រុក​ស្អាង តែ​ជនរងគ្រោះ​បាន​ស្លាប់បាត់​ទៅ​ហើយ​។​

ក្រោយពី​សមត្ថកិច្ច​ជំនាញ​និង​គ្រូពេទ្យ មេភូមិ មេឃុំ ចុះ​ពិនិត្យឃេីញថា ជនរងគ្រោះ​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរឲ្យ​កត់សម្គាល់​ឡើយ​។​

​បើ​តាម​ការសន្និដ្ឋាន ៖ ជនរងគ្រោះ​ស្លាប់ ដោយសា​ឆក់​ចរន្ដអគ្គិសនី​ប្រាកដ​មែន ៕​ ដោយ ​៖​ កូឡាប​

spot_img
×