Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ព្រះសង្ឃ ៤​នាក់ ស្លៀក​លី​អូ ក្លែងបន្លំ​ដើរ​បិណ្ឌបាត​

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៥​និង​៣០​នាទី ប៉ុស្តិ៍​រដ្ឋបាល​គោក​ឃ្លា​ង បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​០៤​នាក់ ស្លៀក​លី​អូ ករណី​ស្លៀក​ស្បង់​ដណ្តប់​បែប​ព្រះពុទ្ធសាសនា គ្មាន​ការអនុញាត នៅ​ចំណុច​គោលដៅ​២៤​ម៉ង ផ្លូវ​សម្តេច​ជាស៊ីម ភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លា​ង ខណ្ឌ​សែន​សុខ ០១​លើក ។​

​នគរបាល​ខណ្ឌ​សែន​សុខ បានឲ្យដឹងថា ជនសង្ស័យ​០៤​នាក់​ ៖ ១.​ឈ្មោះ ជា ផានី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លា​ង ខ​ណ្ដ​សែន​សុខ​(​គ្មាន​សារធាតុ​ញៀន​)​។​ ២.​ឈ្មោះ ជឹម សាម៉ុន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លា​ង ខ​ណ្ដ​សែន​សុខ​(​គ្មាន​សារធាតុ​ញៀន​)​។​ ៣.​ឈ្មោះ ឯ​វ ស៊ីណា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លា​ង ខ​ណ្ដ​សែន​សុខ​(​គ្មាន​សារធាតុ​ញៀន​)​។​ ៤.​ឈ្មោះ សួង វិសុទ្ធ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​ផ្ទហជួល ផ្លូវ​បេតុង ភូមិ​ម័រ សង្កាត់​ម័រ ខណ្ឌដង្កោ (​គ្មាន​សារធាតុ​ញៀន​)​។​

​សម្ភារៈបន្សល់ទុក​ ៖ ស្បង់​០៣​សម្រាប់ , ឆ័ត្រ​​ ០៣ បាត​ដាក់​បាយ​ ០៣ និង​ម៉ូតូ​ ០១​គ្រឿង ម៉ាក​សេ​១២៥​ពណ៍​ខ្មៅ ផលិត​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1BU.9048​ ។ មុនពេល​កើតហេតុ អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ បានទទួល​ព័ត៌មាន​ថា នៅ​ចំណុច​ខាងលើ មាន​មនុស្ស​ ០១​ ក្រុម​កំពុង​នាំគ្នា ស្លៀក​ស្បង់​ធ្វើ​ជា​សង្ឃ ក្រោយពី​ទទួល​ព័ត៌មាន សមត្ថិកិច្ច​យើង​បាន​ចុះ​ដល់ចំណុចកើតហេតុ នាំខ្លួន​ជនសង្ស័យ​ទាំង​០៤​នាក់ មក​ធ្វើការ​សាស​ក​សួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ។​

ដោយ​ក្តី​គោរព​មក​ធ្វើការ​សាស​ក​សួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​៕​ ដោយ​៖​កូឡាប​

spot_img
×