Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​ឲ្យ​សមត្ថកិច្ច​ពិនិត្យ​លើ​ការងារ​គ្រប់គ្រង ត្រួតពិនិត្យ​ការ​នាំចូល នាំចេញ ការប្រើប្រាស់ និង​ការ​រក្សាទុក​នូវ​សារធាតុ​គីមី​ផ្សំ​នៅក្នុង​ប្រទេស​កម្ពុជា​

spot_img

ភ្នំពេញ ​៖ ​លោក នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​អន្តរក្រសួង​ត្រួតពិនិត្យ​សារធាតុ​គីមី​ផ្សំ​គ្រឿងញៀន បាន​ថ្លែងថា ក្រសួង​ស្ថាប័ន​មាន សមត្ថកិច្ច​ក្នុង​ការអនុញ្ញាត​ឲ្យ​នាំចូល​-​នាំចេញ​នូវ​សារធាតុ​គីមី​ផ្សំ​របស់​ក្រុមហ៊ុន​សហគ្រាស​រដ្ឋ និង​ឯកជន​ទាំងអស់ ត្រូវ​ពង្រឹង​យន្តការ​គ្រប់គ្រង ត្រួតពិនិត្យ ធ្វើ​អធិការកិច្ច​រាល់​ការប្រើ​ការប្រើប្រាស់ និង​ការរក្សា​ទុក​សារធាតុ​គីមី​ដែល​ខ្លួន​បាន​អនុញ្ញាត​ឲ្យ​នាំចូល​ ។​

​កិច្ចប្រជុំ​ក្រុមការងារ​អន្តរក្រសួង​ត្រួតពិនិត្យ​សារធាតុ​គីមី​ផ្សំ​គ្រឿងញៀន ត្រូវបាន​រៀបចំ​ឡើង​ក្រោម​ការដឹកនាំ​ដោយ លោកនាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​អន្តរក្រសួង​ត្រួតពិនិត្យ​សារធាតុ​គីមី​ផ្សំ​គ្រឿងញៀន ដែល​មាន​សមាសភាព​ចូលរួម​ពី​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ក្នុងនោះ​រួមមាន ​៖
​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​, ក្រសួង​សុខាភិបាល​, ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​, ក្រសួង​ពាណិជ្ជកម្ម​, ក្រុប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​, អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​, មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​មន្ត្រី​នាយកដ្ឋាន​ជំនាញ​ពាក់ព័ន្ធ​ចំណុះ​អគ្គលេខាធិការដ្ឋាន កាលពី​ថ្ងៃ​ទី 6 ខែ​ឧសភា​ឆ្នាំ 2019​ ។​

​បើ​តាម​លោកនាយ​ឧត្តមសេនីយ៍​បាន​បញ្ជាក់​ថា គោលបំណង​កិច្ចប្រជុំ​ ៖ ​ជំរុញ និង​លើកកម្ពស់​ការបំពេញ​តួនាទី​ភារកិច្ច​របស់​ក្រុមការងារ​អន្តរក្រសួង លើ​ការងារ​គ្រប់គ្រង ត្រួតពិនិត្យ​ការ​នាំចូល នាំចេញ ការប្រើប្រាស់ និង​ការ​រក្សាទុក​នូវ​សារធាតុ​គីមី​ផ្សំ​នៅក្នុង​ប្រទេស​កម្ពុជា និង​ពង្រឹង​យន្តការ​បង្ការ ទប់ស្កាត់​ការ​បង្វែរ​សារធាតុ​គីមី​ផ្សំ​ពី​ជំនួញ​ស្របច្បាប់​យក​ទៅ​សំយោគ​លួចលាក់​កែច្នៃ​ផលិត​គ្រឿងញៀន​ខុសច្បាប់ ​។​

​ជាមួយគ្នា​នោះ លោកនាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្នុង​នាម​ប្រធាន​ក្រុមការងារ​អន្តរក្រសួង បាន​ណែនាំ ដូចខាងក្រោម​៖ ១- ក្រសួង​-​ស្ថាប័ន​មាន​សមត្ថកិច្ច​ចេញ​អាជ្ញាប័ណ្ណ​ឲ្យ​នាំចូល​នូវ​សារធាតុ​គីមី​ផ្សំ​របស់​ក្រុមហ៊ុន សហគ្រាស​រដ្ឋ និង​ឯកជន​ទាំងអស់ ត្រូវ​ពង្រឹង​និតិ​វិធី​ក្នុង​គ្រប់គ្រង ត្រួតពិនិត្យ ការ​នាំចូល ការប្រើប្រាស់ និង​ការរក្សា​ទុក ដោយ​ត្រូវ​ពិនិត្យ​លម្អិត​នៅ​គ្រប់​ដំណាក់កាល ទាំង​ដំណាក់កាល​ស្នើសុំ ដំណាក់កាល​នាំចូល និង​ដំណាក់កាល​ប្រើប្រាស់​រក្សាទុក​។​
២-​ស្នើសុំ​ឲ្យ​ស្ថាប័នគយ​ដែល​មាន​សមត្ថកិច្ច​ត្រួតពិនិត្យ​មុនគេ​នៅ​តាម​ច្រកទ្វារ ត្រូវ​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការត្រួតពិនិត្យ​រាល់​ឯកសារ​ពាក់ព័ន្ធ​នឹង​ការស្នើសុំ​របស់​គ្រុមហ៊ុន សហគ្រាស ដែល​ចេញ​ដោយ​ក្រសួង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​បញ្ជាក់​ពី​ភាពត្រឹមត្រូវ ពិតប្រាកដ ស្របច្បាប់ ជាពិសេស​ត្រួវ​ត្រួតពិនិត្យ​លើ​ការបិទ​ស្លាក​សញ្ញា​ប្រភេទ​សារធាតុ​គីមី​ច្បាស់លាស់ ទើប​អនុញ្ញាតអោយ​នាំចូល ។​

៣-​គ្រប់ស្រួង​-​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​សហការ​គ្នា​ឲ្យបាន​ជិតស្និទ្ធ​ក្នុង​ផ្លាស់ប្តូរ​ព័ត៌មាន​ជូន​គ្នា​ទៅវិញទៅមក​ពាក់ព័ន្ធ​នឹង​ការត្រួតពិនិត្យ​សារធាតុ​គីមី​ផ្សំ​និង​រួម​គ្នា​ទប់ស្កាត់​ការ​បង្វែរ​សារធាតុ​គីមី​ផ្សំ​ពី​ជំនួញ​ស្របច្បាប់​យកទៅ​សំយោគ​លួចលាក់​ផលិត​គ្រឿងញៀន​ខុសច្បាប់​។

៤- ពង្រឹង​វិធានការ​អប់រំ​ផ្សព្វផ្សាយ បណ្តុះបណ្តាល ដល់​មន្ត្រី​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ និង​ម្ចាស់​ក្រុមហ៊ុន សហគ្រាស​រដ្ឋ និង​ឯកជន​ទាំងអស់ ឲ្យ​យល់ដឹង​អំពី​ការគ្រប់គ្រង​ត្រួតពិនិត្យ​សារធាតុ​គីមី​ផ្សំ និង​វិធានការ​ទប់ស្កាត់​ការប្រើប្រាស់​សារធាតុ​គីមី​ផ្សំ​ខុស​គោលដៅ និង​យល់ដឹង​អំពី​បទ​ប្ប​ញ្ញាតិ​ពាក់ព័ន្ធ​នឹង​ការត្រួតពិនិត្យ​សារធាតុ​គីមី​ផ្សំ ដែល​បាន​កំណត់​ក្នុង​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​៕​ ​ដោយ ​៖​ កូឡាប​

spot_img
×