Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនតៃកុង​រថយន្ត​បែន បើក​បុក​ម៉ូតូ​ស្លាប់​៤​នាក់​ ដល់​តុលាការ​

spot_img

​ខេត្ត​កណ្តាល​៖ តៃកុង​រថយន្ត​ដែល បើក​បុក​ម៉ូតូ​ស្លាប់​៤​នាក់ ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​កណ្តាល ហើយ​នៅពេល​កំពុង​ស្ថិត​ក្រោម​កា​រ​សាកសួរ​របស់​លោក សូ សុ​វិទ្យា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​កណ្តល​។​

​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៧ កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល បាន​បញ្ជូន តៃកុង​រថយន្ត​បែន បើក​បុក​ម៉ូតូ​ស្លាប់​មួយ​គ្រួសារ​នៅ​ស្រុក​អង្គស្នួល មក​ដល់​សាលាដំបូង​ខេត្តកណ្តាល​ហើយ ដើម្បី​បន្តរ​នីតិវិធី​ទៅតាម​ផ្លូវច្បាប់។​

​ជនបង្ក​ឈ្មោះ សេង ចាន់ឌឿ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ តៃកុង​ឡាន ទីលំនៅ​ភូមិ​ព្រពាំង​ស្យា ឃុំ ស្វាយ​រំពារ ស្រុក​បរសេដ្ឋ ខេត្ត​ពង់​ស្ពឺ​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង ម៉ូតូ បណ្ដាលឲ្យ​ស្លាប់​៤​នាក់ ប្រុស​២​នាក់​នៅ​នឹង​កន្លែងកើតហេតុ បណ្ដាលឲ្យ​ខូចខាត​ម៉ូតូ​១​គ្រឿង និង​រថយន្ត​១ គ្រឿង​បន្តិចបន្តួច កាលពី​ថ្ងៃ​ទី​អាទិត្យ ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៧ វេលា​ម៉ោង​១៦៖៣០​នាទី ចំណុច​ភូមិ​ព្រៃ​គោ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ផ្លូវជាតិ​លេខ​៤១ ។ រថយន្ត​១​គ្រឿង នី​ស​សាន់​ប្រភេទ​បែន ពណ៌​ខៀវ​ពាក់​ផ្លាកលេខ ភ្នំពេញ​៣A ២៧៧៧ បើកបរ​ដោយ​ឈ្មោះ សេង ចាន់ឌឿ​ន ដែល​បើក​ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង (​ថ្នល់ទទឹង​ទៅ​កំពង់​ត្រាំ )​លុះដល់​ចំណុច​កើតហេតុ​ខាងលើ បាន​បុក​ម៉ូតូ​មួយ​គ្រឿង ហុងដា ១២៥ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ 1CW-4614 បើកបរ​ដោយ​ឈ្មោះ​ម៉ន ជី​មី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​មុខរប កម្មករ ( ពាក់មួក​សុវត្ថិភាព ) បាន​ឌុប ប្រពន្ធ កូន និង​ក្មួយ ទី​១ ឈ្មោះ ហៀ​ង គឹម​សាន ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរប​កម្មករ ត្រូវជា​ប្រពន្ធ ( ពាក់មួក​សុវត្ថិភាព ) ទី​២ ឈ្មោះ ម៉ន សម្បត្តិ អាយុ​២​ឆ្នាំ ត្រូវជា​កូន ក្នុងបន្ទុក​។ ​ទី​៣ ឈ្មោះ ខេ​ម ស្រី​ម៉ី អាយុ ៩​ឆ្នាំ ត្រូវជា​ក្មួយ ( ពាក់មួក​សុវត្ថិភាព )​អ្នក​ទាំង​បួន មាន​ទីលំនៅ​ភូមិ​ត្រពាំង​សុក្រ​ម ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល បើក​ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង ក្នុងទិសដៅ​កំពង់ត្រាំ​ទៅ​ថ្នល់ទទឹង ក្នុង​ទិសដៅ​បញ្ច្រាស​ទិស​គ្នា ៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×