Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​វិ​ល្លាម រិះគន់​ចំៗ​ចំពោះ​ក្រសួង​ការងារ ករណី​ពលករ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ

spot_img

​ភ្នំពេញ ​៖ ​នៅ​ព្រឹក​ថ្ងៃទី ៧ ឧសភា ឆ្នាំ ២០១៩ នេះ សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្ដល់​យោបល់​បានបើកកិច្ចប្រជុំ​ជាមួយ​ប្រតិ​ភូ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​វិមាន​សន្តិភាព ។​

​នៅក្នុង​កិច្ចប្រជុំ​នេះដែរ លោក​វិ​ល្លាម (​វឌ្ឍនា សារ​ពង្ស ) ប្រតិភូ​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្ដល់​យោបល់ ពី​គណបក្ស​ខ្មែរ​ក្រោក​បាន​លេីក​ឡើ​ង​បញ្ហា​ចំបង​២​ចំណុច​អោយ​ប្រតិភូ​ក្រសួង​ធ្វេី​ការបំភ្លឺ ដោយ​ក្នុង​នោះ​រួមមាន ៖

១ ៖ យើង​ខ្ញុំ​បាន​ចោទសួរ ករណី​ពលករ​ខ្មែរ​ដែល​ចំណាកស្រុក​នៅ​ប្រទេស​ថៃ​ដែល ចំនួន​ច្រេី​ន​លេីស​លុ​បរហូត​ទៅដល់ ១.១៥៩.៤១១ ដែល​ប្រតិភូ​យើង​ខ្ញុំ​រិះគន់​ចំៗ ថា​ប្រតិភូ​ក្រសួង​គិតតែ​បកស្រាយ​ពី​ប្រសិទ្ធភាព​ពី​ការគ្រប់គ្រង​លើ​ពលករ​ចំណាកស្រុក តែ​មិន​បង្ហាញ​អោយ​ជាក់លាក់​ពី​ប្រសិទ្ធភាព​នៃ ការអនុវត្តន៍​គោលនយោបាយ​ជាតិ​ស្ដីពី ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​ដែល​ធានា សមត្ថភាព​ពលរដ្ឋ​ទាំងនោះ​អោយមាន​សមត្ថភាព​គ្រប់គ្រាន់​បំពេញការងារ​ក្នុងស្រុក​បាន​។ យើង​ខ្ញុំ​បាន​ពិនិត្យឃេីញ​ថា​ពលក​រ​ចំណាកស្រុក​នៅថៃ​ទួល​ប្រាក់ខែ​អប្បរ​មា​ត្រឹមតែ​ ៣០០ ​ដុល្លារ ដែល​មិន​លេីស​ពី​កម្ពុជា​ប៉ុន្មាន​ទេ ដូចនេះ​យើង​ខ្ញុំ​ជំរុញ​អោយ​ក្រសួង​បង្កេី​ន​ការ​ពង្រឹងលេី​ទីភ្នាក់ងារ​ជាតិ​ការងារ​និង​មុខ​របរ ដើម្បី​ផ្សព្វផ្សាយ​ពី​ឱកាស​ការងារ​ក្នុង​ស្រុកដេី​ម្បី​ទាញ​យក​កម្មករ​ចំណា​កស្រុក​ជាពិសេស​នៅ​ប្រទេស​ថៃ​ត្រលប់​មក​បម្រើការងារ​ក្នុង​ស្រុក​វិញ ព្រោះ​បច្ចុប្បន្ន​ការងារ​ក្នុង​ស្រុក​មួយចំនួន​កំពុង​ចំហរ​រហូត​មាន​កម្មករ​ជា​ជនជាតិ​បរទេស​កំពុង​ធ្វេី ហើយ​ជា​ការងារ​ដែល​ខ្មែរ​ក៏​អាច​ធ្វេី​បាន​ដូចគ្នា​តែ​បែរជា​ពលករ​ជា​ច្រេី​ន​ចំណាកស្រុក​ឆ្ងាយ​គ្រួសារ​ទៅ​វិញ ជាពិសេស​តាម​របាយការណ៍​របស់​អង្គការ ILO និង IOM យើង​ពិនិត្យឃេីញ​ថា​ពលក​រដែល​ត្រឡប់មកពី​ចំណាកស្រុ​កមាន​ចំនួន​៦០​ភាគរយ​ដែល​ប្រឈម​បញ្ហា​វិបត្តិ​ផ្លូវចិត្ត , ប្រតិភូ​យើង​ខ្ញុំ​ផ្ដោត​លេីការ​ប្រេី​ប្រា​ស់​កម្លាំង​ពលកម្ម​ជាតិ​អោយ​អស់​លទ្ធភាព​ជា​មួយ​ធនធាន​ជាតិ​ដើម្បី​រុញច្រាន​សេដ្ឋកិច្ចជាតិ ជាជាង​យក​កម្លាំង​ទាំងនោះ​ទៅ​រុញច្រាន​សេដ្ឋកិច្ច​ប្រទេស​ដទៃ បង្កេី​តឱកាស​ការងារ​នៅ​ជិតដេី​ម្បី​ទាក់ទាញ​កុំអោយ​ពលករ​ចំណាកស្រុក​ច្រេី​ន​លេីស​លុប​ពេក ​។​

«​ករណី​ខាងលើក្រសួង​បានបញ្ជាក់​ថា ក្រសួង​កំពុង​ប្រឹងប្រែង​»

២ ៖ យើង​ខ្ញុំ​ជំរុញ​អោយ​ក្រសួង បង្កេី​ន​ល្បឿន​ក្នុង​ការ​ផ្ដល់​ប័ណ្ណ បស​ស បន្ថែមទៀត ប៉ុន្តែត្រូវ​រឹតបន្តឹង​និង​ពិនិត្យ​ពី​ប្រសិទ្ធភាព​នៃ​ការសហការ​របស់​មន្ត្រី​ដែល​ផ្ដល់​សេវា​សុខាភិបាល​សាធារណៈ ដែល​កន្លងមក​មាន​កា​រ​រិះគន់​ថា​មន្ត្រី​សុខាភិបាល​មិន​ខ្វល់​ពី​ប័ណ្ណ បស​ស ជា​ពិសេស​មាន​លក្ខណៈ​មិនសូវ​រវីរវល់ ដែល​ពលរដ្ឋ​វាយតម្លៃ​ថា​ជា​ការ​រេីស​អើង​ ។

​ករណី​នេះ​ប្រតិភូ​ក្រសួង​ការងា​រថា​នេះ​ជា​ការ​កំពុង​ខិតខំ​របស់​ក្រសួង ឯ​ការ​មិន​ទាន់​យល់​គ្នា​រវាង​អង្គភាព​ផ្ដល់​សេវា​សុខាភិបាល ក្រសួង​ប្ដេជ្ញា​ថា​និង​កែតម្រូវ តែ​បញ្ហា​ខ្លះ​កើត​ពី​ពលរដ្ឋ បុក​ទៅ​តែ​ពេទ្យ​ល្បី ដូចនេះ​គេ​រវល់​គេ​បម្រើមិនទាន់ ៕​ ​ដោយ ​៖ ​កូឡាប​

 

spot_img
×