Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ​២០១៩

spot_img

ឆ្នាំជូត ៖ អ្នក​អាច​នឹង​ជួប​ការលំបាក​ច្រើន​ក្នុង​ការងារ ដោយសារ​មាន​អ្នក​ច្រណែនឈ្នានីស ។ គោលដៅ​ដែល​បានកំណត់​តាំងពី​មុន​នោះ​ពិបាក​អាច​សម្រេចបាន ។ អ្នក​ប្រឹងប្រែង​ពេញទំហឹង តែ​ចុងក្រោយ​សមិទ្ធផល​ទទួល​បាន​មិន​ដូច​បំណង ។ រឿងនេះ​ធ្វើ​ឲ្យ​អ្នក​អស់សង្ឃឹម​យ៉ាងច្រើន ។ តែ​កុំអាល​នឿយណាយ ព្រោះ​ពុំមែន​គ្រប់គ្នា​សុទ្ធតែ​ងាយ​សម្រេចបាន​ជោគជ័យ​ឡើយ ។ លុយកាក់​ស្ថិរភាព អ្នក​អាច​ចាយវាយ​តាម​ប្រាថ្នា​ដោយ​មិនចាំបាច់​ថ្លឹងថ្លែង​ច្រើន ។​

​បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ២,៥ ពិន្ទុ ។ ម៉ោង​ល្អ ៩ ដល់ ១១ ។ ពណ៌​សំណាង លឿង , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា ចរ , ថោះ , កុរ​ ៕

ឆ្នាំឆ្លូវ ៖ ការងារ​រីកចម្រើន​ជា​លំដាប់ រាល់​ការលំបាក ឧបសគ្គ​ពីមុនៗ​អ្នក​អាច​ជំនះបាន​អស់​ក្នុងថ្ងៃនេះ ។ លុយកាក់​ស្ថិរភាព និង​ថែមទាំង​មាន​ខ្ទង់​ចំណូល​ថែម​ពី​ខាងក្រៅ ។ ប៉ុន្តែ​រឿង​មនោសញ្ចេតនា​ងាយ​មានទំនាស់​ឈ្លោះប្រកែក​គ្នា​ដោយសារតែ​រឿង​តូចតាច ម្នាក់ៗ​ចង់​ឈ្នះ​រៀងៗ​ខ្លួន​ដោយ​ពុំ​ព្រម​ចុះចាញ់ ធ្វើ​ឲ្យ​ទំនង​ទំនង​កាន់តែ​ឃ្លាតឆ្ងាយ ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ៥,៩ ពិន្ទុ ។ ម៉ោង​ល្អ ១៧ ដល់ ១៩ ។ ពណ៌​សំណាង ស , ប្រាក់ ។ ឆ្នាំ​អ្នកយក​អាសា ជូត ឆ្លូវ មមែ ៕​

ឆ្នាំខាល ៖ ថ្ងៃនេះ​អ្នក​ជួប​សំណាងល្អ​ទាំង​រឿង​មនោសញ្ចេតនា និង​ការងារ ។ អ្នក​ងាយ​រកបាន​មនុស្ស​ចុះសម្រុង​គ្នា ផ្តើម​ស្នេហ៍​សុភមង្គល ។ ការងារ​កំពុង​ជួប​ឱកាសល្អៗ​ច្រើន ថ្នាក់លើ​ពេញចិត្ត​វាយតម្លៃ​ខ្ពស់ ងាយ​ទទួលបាន​ការឡើង​តំណែង​ឆាប់ៗ ។​

បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ៥,៨ ពិន្ទុ ។ ម៉ោង​ល្អ ៩ ដល់ ១១ ។ ពណ៌​សំណាង បៃតង ស ។ ឆ្នាំ​អ្នកយក​អាសា រកា វក ម្សាញ់ ៕

​ឆ្នាំថោះ ៖ អ្នក​នៅ​លីវ​ថ្ងៃនេះ​ងាយ​ត្រូវបាន​អ្នក​ស្គាល់ សាច់ញាតិ​ឧទ្ទេសនាម​មនុស្ស​ដែល​ពួកគេ​យល់ថា​សក្តិសម ធ្វើជា​គូជីវិត​របស់​អ្នក ។ ចូរ​បើក​ចិត្ត​ទទួល​ដើម្បី​ធ្វើការ​ស្វែងយល់​ពីគ្នា ។ ការងារ​ត្រូវ​នឹងនរ​កុំ​ស្តាប់​សម្តី​អុចអាល​ពី​គូប្រជែង ពុំ​នោះទេ​អ្នកនឹង​ប្រឈម​បរាជ័យ​ធ្ងន់ធ្ងរ ។​

​បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ៤,៧ ពិន្ទុ ។ ម៉ោង​ល្អ ១៥ ដល់ ១៧ ។ ពណ៌​សំណាង ខ្មៅ , លឿង ។ ឆ្នាំ​អ្នកយក​អាសា មមែ , ចរ , កុរ ៕

ឆ្នាំរោង ៖ ថ្ងៃនេះ​អ្នក​ត្រូវ​ចេះ​ទប់​អារម្មណ៍ មិន​ឆេវឆាវ ទើប​កិច្ចការ​ទាំងឡាយ​មិន​ថ្លោះធ្លោយ ។ ការងារ​ជួប​រឿង​រំខាន​ចិត្ត​ខ្លះ តែ​នៅតែ​អាច​ដោះស្រាយបាន ។ មនោសញ្ចេតនា​ពុំសូវល្អ ប្តី​ប្រពន្ធ​រមែង​ចៀស​មិន​ផុតពី​ការខ្វែងគំនិត​គ្នា តែ​អ្នក​ត្រូវ​ចេះ​អត់ឱន អធ្យាស្រ័យ​ទើប​សុភមង្គល គង់វង្ស ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ១,៦ ពិន្ទុ ។ ម៉ោង​ល្អ ៩ ដល់ ១១ ។ ពណ៌​សំណាង ត្នោត ស ។ ឆ្នាំ​អ្នកយក​អាសា វក , ខាល , មមី ៕

ឆ្នាំម្សាញ់ ៖ ការងារ​ដំណើរការ​ប្រក្រតី ពុំ​ជួប​បញ្ហា​អ្វី​ឡើយ តែ​អ្នក​ត្រូវ​ពិនិត្យមើល​ឡើង​ឱកាស​វិនិយោគ​ចំពោះមុខ ដើម្បី​អាច​ជ្រើសរើស​ឲ្យ​សមស្រប​បំផុត​ចំពោះ​ខ្លួន ។ ថ្ងៃនេះ​មាន​ប្រផ្នូល​អំពី​ការបាត់បង់​របស់ទ្រព្យ​ត្រូវ​ប្រយ័ត្នប្រយែង ។ រឿង​មនោសញ្ចេតនា អាច​ផ្លាស់ប្តូរ​គ្រប់ពេល កុំ​ធ្វើ​ឲ្យ​ខ្លួន​ចំណុះ​ជ្រុល​ទៅលើ​វា ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៣ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ១,៩ ពិន្ទុ ។ ម៉ោង​ល្អ ១៥ ដល់ ១៧ ។ ពណ៌​សំណាង ខ្មៅ , ទឹកសមុទ្រ ។ ឆ្នាំ​អ្នកយក​អាសា ចរ , កុរ , មមែ ៕

ឆ្នាំមមី ៖ ការងារ​មាន​អ្នក​ជួយ​យកអាសា ណែនាំ​ផ្លូវ អាស្រ័យហេតុនេះ​អ្នក​អាច​ចាប់យក​ឱកាស​ទាន់ពេល លុយកាក់​តាមរយៈ​នោះ​ក៏​ហូរ​ចូល​ដូច​ទឹក ។ រាល់​ការលំបាក​មុនៗ​នោះ​ត្រូវបាន​អ្នកដោះស្រាយ​រួចរាល់ មិន​បន្សល់ទុក​ផលវិបាក​អ្វី​ឡើយ ។ មនោសញ្ចេតនា​ល្អប្រសើរ ពោរពេញ​ដោយ​ភាពកក់ក្តៅ ផ្អែមល្ហែម ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ៣,៦ ពិន្ទុ ។ ម៉ោង​ល្អ ១៥ ដល់ ១៧ ។ ពណ៌​សំណាង ប្រាក់ , លឿង ។ ឆ្នាំ​អ្នកយក​អាសា ម្សាញ់ , ឆ្លូវ , រោង ៕

ឆ្នាំមមែ ៖ អ្នក​លិចលង់​ក្នុង​ទុក្ខព្រួយ ដោយសារ​ខ្លួន​បង្កឡើង ។ អ្នក​មិន​ព្រម​ចែករំលែក​ជាមួយ​ដៃគូ ដោយ​ចេះតែ​ឱប​ទុក្ខ​ក្នុង​ចិត្ត ពុំមាន​នរណា​អាចជួយ​អ្នក​បាន ។ ប៉ុន្តែ​ចំណូល​សម្រុកចូល​ដល់ផ្ទះ​ធ្វើ​ឲ្យ​អ្នក​ក៏​ស្មាន​មិន​ដល់​ថា​កិច្ច​ការដែល​ធ្វើ​លេងៗ​នេះ​បែរជា​នាំមក​នូវ​លុយកាក់​ច្រើន​ដល់​ថ្នាក់​នេះ ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ៣,៦ ពិន្ទុ ។ ម៉ោង​ល្អ ៩ ដល់ ១១ ។ ពណ៌​សំណាង លឿង , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា ចរ , រកា , វក ៕

ឆ្នាំវក ៖ ការងារ​ល្អ​បំផុត គ្រប់យ៉ាង​សុទ្ធតែ​សម្រេចបាន​តាម​ផែនការ ។ ចំណូល​ឥទ្ធិពល​ដោយ​មិន​បារម្ភ​ពី​ការខ្វះខាត ។ ប៉ុន្តែ​រឿង​មនោសញ្ចេតនា​បែរជា​ជួប​បញ្ហា​រកាំរកូស ដោយ​អាចមាន​អ្នក​ទី​៣ ចូលមក​ជ្រៀតជ្រែក​ធ្វើ​ឲ្យ​អ្នក​ទាំងពីរ​មានការ​យល់ច្រឡំ​នឹង​គ្នា​ពិបាក​ផ្សះផ្សា ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ២,៧ ពិន្ទុ ។ ម៉ោង​ល្អ ១៣ ដល់ ១៥ ។ ពណ៌​សំណាង ស , លឿង ។ ឆ្នាំ​អ្នកយក​អាសា ជូត , រោង , រកា ៕

ឆ្នាំរកា ៖ ថ្ងៃនេះ​អំណោយផល​ល្អ​ទាំង​ក្នុង​ការងារ និង​ធ្វើ​ជំនួញ​ដោយ​មិន​ជួប​ឧបសគ្គ​អ្វី​ធំដុំ និង​ថែមទាំង​ប្រមូលបាន​ប្រាក់ចំណេញ​យ៉ាង​ក្រាស់ក្រែល ។ រឿង​មនោសញ្ចេតនា​មិនល្អ​អ្នក​ចង់​បន្ត​ទំនាក់ទំនង​បច្ចុប្បន្ន​បន្តិច ចង់​បញ្ចប់​បន្តិច​ព្រោះ​មិន​រកឃើញ​ភាពកក់ក្តៅ​អ្វី ដើម្បី​ផ្សាភ្ជាប់​ជាមួយគ្នា ។ ប្តី​ប្រពន្ធ​ងាយ​មានទំនាស់ ខ្វែងគំនិត​គ្នា ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ៤,៩ ពិន្ទុ ។ ម៉ោង​ល្អ ៩ ដល់ ១១ ។ ពណ៌​សំណាង ក្រហម ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា រកា វក ឆ្លូវ ៕

ឆ្នាំចរ ៖ ថ្ងៃនេះ​អ្នក​មិនចាំបាច់​ខ្វល់ខ្វាយ​ច្រើន​អំពី​លុយកាក់ ។ អ្នក​ត្រូវ​ប្រមូលផ្តុំ​ក្នុង​ការងារ​របស់ខ្លួន​នោះ​ចំណូល​នឹង​កាន់តែ​កើនឡើង​រឹងមាំ ។ អ្នក​ត្រូវ​ប្រយ័ត្ន​ពី​បញ្ហា​សុខភាព ព្រោះ​ងាយ​កើត​ជំងឺ​អំពី​ផ្លូវ​រំលាយ​អាហារ ក៏​អាច​ត្រូវ​ឈឺក្រពះ ដោយសារ​ការ​វល់​ខ្លាំងពេក​មិនបាន​យកចិត្តទុកដាក់​ដល់​ការ​បរិភោគបាន​ត្រឹមត្រូវ ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ៥,៨ ពិន្ទុ ។ ម៉ោង​ល្អ ១៣ ដល់ ១៥ ។ ពណ៌​សំណាង ត្នោត , ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា កុរ , ថោះ , មមី ៕

ឆ្នាំកុរ ៖ ការងារ​ជួប​បញ្ហា​ស្មុគស្មាញ អ្នក​មិនអាច​បែងចែក​ច្បាស់លាស់​១​ណា​ជា​រឿង​គួរ​ធ្វើ ១​ណា​ជា​រឿង​មិនគួរ​ធ្វើ ។ អ្នក​អាច​នឹងត្រូវ​រង​ផលវិបាក​ធ្ងន់ធ្ងរ ។ អ្នក​ត្រូវ​ពិនិត្យ​ពិចារណា​ឡើងវិញ​ឲ្យ​ម៉ត់ចត់ កុំ​ធ្វើ​ទាំង​ងងឹតងងល់ ។ រឿង​មនោសញ្ចេតនា​ក៏​មិនល្អ​ប្រសើរ​ដោយ​រង​ឥទ្ធិពល​ពី​រឿង​ការងារ ធ្វើ​ឲ្យ​អ្នក​គ្មាន​ពេលវេលា​ផ្អែមល្ហែម​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ២,៩ ពិន្ទុ ។ ម៉ោង​ល្អ ១៥ ដល់ ១៧ ។ ពណ៌​សំណាង ទឹកក្រូច ផ្កាឈូក ។ ឆ្នាំ​អ្នកយក​អាសា ចរ , ថោះ , ខាល ៕

spot_img
×