Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧត្តមសេនីយ៍ សៅ សុខា នាំយក​អំណោយ​របស់​សាខា​កាកបាតក្រហមកម្ពុជា ចែកជូន​ដល់​ជនរងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ចំនួន ៥៣ គ្រួសារ នៅ​ស្រុក​រមាស​ហែក​

spot_img

​ខេត្ត​ស្វាយរៀង ៖ ​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​រមាស​ហែក នា​រសៀល​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ បាន​ដឹកនាំ​ក្រុមការងារ​សាខា​កាកបាតក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ របើក​ដំបូល​កាលពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៩ កន្លង​ទៅ​ចំនួន ៥៣ គ្រួសារ នៅ​ភូមិ​ត្រពាំង​ស្មាច់ ឃុំ​ជ្រៃ​ធំ ស្រុក​រមាស​ហែក​។​

​ថ្លែង​ទៅ​កាន់​ប្រជាពលរដ្ឋ​ទាំង ៥៣ គ្រួសារ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា​បាន​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ប្រធាន​កាកបាទក្រហម​កម្ពុជា​ទី​ណា​មាន​ទុក្ខ​លំបាក​ទីនោះ​ពិតជា​មាន​វត្តមាន​កាក​បាត​ក្រហម​កម្ពុជា​ចុះ​ជួយ​ជានិច្ច​។​

​លោក​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចេះ​ប្រើប្រាស់​ទឹក​ដោយ​ចេះ​សន្សំ សំចៃ​និង មានការ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​គ្រោះធម្មជាតិ​ផ្សេងៗ​ដែល​កើតឡើង​ជា​យថាហេតុ ហើយខ​ណះ​ដែល​មាន​ភ្លៀង ខ្យល់​កន្ត្រាក់​ត្រូវ​រក​កន្លែង​ដែល​មាន​សុត្ថិភាព​ដើម្បី​បញ្ចៀស​នូវ​គ្រោះថ្នាក់​ដល់​អាយុជីវិត​និង​ទ្រព្យសម្បត្តិ​ដូចជា ផ្ទះសម្បែង​ជាដើម​។​

​មួយវិញទៀត​រដូវវស្សា​និង​ជិត​មក​ដល់​នាពេលខាងមុខ​សូម​ប្រជាពលរដ្ឋ​ត្រូវ​ត្រៀម​ឧបករណ៍​សម្រាប់​ធ្វើស្រែ​ចម្កា​អោយបាន​គ្រប់គ្រាន់​ដើម្បី​លើកស្ទួយ​ជីវភាព​បាន​មួយកម្រិត​ជា​ពិសេស​ត្រូវ​ដាំ​បន្លែ​រួមផ្សំ​បន្ថែម​ទៀត​ផង​ដែរ​។​

​លោកនាយ​ឧត្តមសេនីយ៍ ក៏​បាន​ជំរុញ​ដល់​កងកម្លាំង​ទាំងអស់​នៅ​ស្រុក​រមាស​ហែក​ត្រូវខិតខំ​ការការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ពលរដ្ឋ​អោយបាន​ល្អ​ប្រសើរ​បន្ថែម​ទៀត​និង​អនុវត្តន៍​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​អោយ​ទទួលបាន​ជោគជ័យ​និង​ធានា​បាន​គ្មាន​អំពើ​លួច ឆក់​ប្លន់ ជួញដូរ​មនុស្ស​ខុសច្បាប់ គ្រឿងញៀន​នៅ​មូលដ្ឋាន​ជា​ដាច់ខាត​។​នៅក្នុង​ឱកាស​នោះ​ក្រៅពី​អំណោយ​របស់​សាខា​កាកបាតក្រហម​ខេត្ត​ស្វាយរៀង​លោក​នាយ​ឧត្តមសេនីយ៍សៅ សុខា​បាន​ឧបត្ថម្ភ​ដល់​គ្រួសារ​រងគ្រោះ​បន្ថែម​ក្នុង​មួយ​គ្រួសារ​២០​មុឺន​រៀល​និង​ឧបត្ថម្ភ​ថវិ​ការ​មួយ​ចំនួន​ដល់​កងកម្លាំង​ទាំង​បី​ប្រភេទ រួម​ជាមួយ​ប្រជា​ការពារ​ភូមិ​ដែល​បាន​ជួយ​ជុស​ជុល​ផ្ទះ​ដល់​ពលរដ្ឋ​ដែល​រងគ្រោះ​ផង​ដែរ​ ៕ វ៉ៃកូ​

spot_img
×