Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​ប្រាប់​លោក​ស្រី រ៉ូ​ណា ស្មី​ត អំពី​វឌ្ឍនភាព​លើ​វិស័យ​ដីធ្លី និង​លំនៅឋាន

spot_img

​ភ្នំពេញ ​៖ ​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អនុញ្ញាត​ឱ្យ លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​ទីស្ដីការក្រសួង ថ្ងៃ​អង្គារ ៤​កើត ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​. ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ៧ ខែ​ឧសភា ឆ្នាំ​២០១៩​។​

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​សំដែង​ការអបអរសាទរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន​ក្នុង​វិស័យ​ដីធ្លី និង​លំនៅឋាន​។

​ក្នុងជំនួប​នោះ លោកស្រី រ៉ូ​ណា ស្មី​ត បានលើកឡើង​ពី​បញ្ហា​ចំនួន​៥ រួមមាន ​៖

១. ការកែសម្រួល​នីតិវិធី នៃ​ការចុះបញ្ជី​ដី​សហគមន៍​ជនជាតិដើម​ភាគតិច កាន់តែ​ងាយស្រួល និង​លឿន​ជាង​មុន​ពិសេស​ការចុះបញ្ជី​ដី​សហគមន៍​ជនជាតិដើម​ភាគតិច នៅ​ស្រុក​សំ​ឡូត​ដែល​ទីតាំង​នេះ មិនទាន់​មាន​សុវត្ថិភាព ដោយ​នៅ​មាន​គ្រាប់មីន និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ និង​ការចុះបញ្ជី​ដី​របស់​សហគមន៍​ជនជាតិដើម​ភាគតិច​ចំនួន ៣ សហគមន៍​ស្ថិតនៅ​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ។​

២. ការតាំង​ទី​លំនៅ​ថ្មី​របស់​ប្រជាជន​រស់នៅ​លើ​ទឹក​នៅ​ឆ្លៀក​ទ្រ​ខេត្តកំពង់ឆ្នាំង មកលើ​ដីគោក​។

៣. ការរៀបចំ​ឱ្យមាន​គោលការណ៍​ណែនាំ​ជារួម​ក្នុង​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី​។

៤. ការចូលរួម​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព​របស់​កម្ពុជា (CSDG)

៥. ការសហការ​កែលម្អ​ក្របខ័ណ្ឌ​នគរូបនីយកម្ម​នៅ​កម្ពុជា និង​រៀបចំ​វេទិកា​ថ្នាក់ជាតិ​ស្តីពី​នគរូបនីយកម្ម​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​ជម្រាប​ជូន​គណៈប្រតិភូ អំពី​វឌ្ឍនភាព​លើ​វិស័យ​ដីធ្លី និង​លំនៅឋាន ក្នុងនោះ​បាន​ចុះបញ្ជី​ដី ៥.២​លាន​ក្បាលដី ស្មើនឹង​៧៤% នៃ​ក្បាល​ដី​សរុប​ប្រមាណ​៧​លាន​ក្បាលដី និង​គ្រោង​បញ្ចប់​១០០% នៅ​ឆ្នាំ​២០២១ ចុះបញ្ជី​ដី​សហគមន៍​ជនជាតិដើម​ភាគតិច​បាន ២៤ សហគមន៍ និង​បាន​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី ៨,០៦២​ករណី នៅ​បន្ត​ដោះស្រាយ​ប្រមាណ ២០០០​ករណី និង​លោក​ឧបនាយករដ្ឋមន្ត្រី បាន​ឆ្លើយបំភ្លឺ​នូវ​ចំណុច​ដែល​បាន​លើកឡើង​ខាងលើ ព្រមទាំង​បញ្ជាក់​អំពី​ការជំរុញ​ពន្លឿ​ន ការចុះបញ្ជី​ដី​សហគមន៍​ជនជាតិដើម​ភាគតិច ដែល​នៅ​សេសសល់ ការរៀបចំ​ផែនការ​សកម្មភាព​របស់​ក្រសួង ក្នុង​ការអនុវត្ត​គោលដៅ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព​របស់​កម្ពុជា ការគាំទ្រ​ដល់​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ក្នុង​ការរៀបចំ​ការតាំង​ទីលំនៅ​ថ្មី របស់​ប្រជាពលរដ្ឋ​រស់នៅ​លើទឹក និង​ការបន្ត​កិច្ច​សហការ​រៀបចំ​កែលម្អ ក្រប​ខណ្ឌ​នគរូបនីយកម្ម​នៅ​កម្ពុជា និង​រៀបចំ​វេទិកា​ថ្នាក់ជាតិ​ស្តីពី​នគរូបនីយកម្ម​ឱ្យបាន​ជោគជ័យ​៕​ ដោយ​៖​កូឡាប​

spot_img
×