Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជា​លើកដំបូង ដែល​តុលាការ​កោះហៅ​លោក​សុខ ទូច

spot_img

​ភ្នំពេញ ​៖ ​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា ចុះ​ថ្ងៃ​ទី​០២ ខែ​ឧសភា ឆ្នាំ​២០១៩ កោះហៅ​លោក សុខ ទូច ឱ្យ​ចូល​ខ្លួន​នៅ​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង ៩:៣០ នាទី​ព្រឹក តាម​បណ្តឹង​របស់​គណបក្ស​ខ្មែរ​ក្រោក​ចុះ​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៨​។​

​លោក​បណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា នៅ​ថ្ងៃ​ទី​០៧ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ បាន​ប្រកាស​ចូល​ឆ្លើយបំភ្លឺ​នៅ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៩​ខាងមុខនេះ តាម​បណ្តឹង​របស់ គណបក្ស​ខ្មែរ​ក្រោក​។​

​លោក សុខ ទូច បាន​បញ្ជាក់​នៅ​លើ​បណ្តាញ​សង្គម Facebook ថា​៖ «​វា​ជា​រឿង​ចម្លែក​ក្នុង​ជិវិត​របស់ខ្ញុំ ព្រោះ​មិន​ធ្លាប់​ត្រូវបាន​តុលាការ​កោះហៅ​ទេ តែ​ពេល​នេះ ត្រូវបាន​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កោះហៅ​តាមរយ​:​ដីកា​កោះហៅ​ចុះ​ថ្ងៃទី​០២ ខែ​ឧសភា ឆ្នាំ​២០១៩ ឱ្យ​ចូល​ខ្លួន​នៅ​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង ៩:៣០ នាទី​ព្រឹក តាម​បណ្តឹង​របស់​គណបក្ស​ខ្មែរ​ក្រោក​ចុះ​ថ្ងៃ​ទី​០៨ ខែ​សីហា ឆ្នាំ​២០១៨​។ ទោះបី​ខ្ញុំ​មមាញឹក​រក​ពេល​សម្រាក​មិនបាន​ក្នុង​ការបំពេញ​ការងារ​រាជការ ក៏​ខ្ញុំ​នឹង​ចូល​ខ្លួន​តាម​ការកោះហៅ​នេះ​»​។​

​កាលពី​ឆ្នាំ​២០១៨ លោក សុខ សុវណ្ណ​វឌ្ឍនា សារ​ពង្ស ប្រធាន គណបក្ស ខ្មែរ ក្រោក បានប្រកាស​ប្តឹង លោក សុខ ទូច ដោយ​ចោទ​ថា​បានធ្វើ អត្ថាធិប្បាយ ញុះញង់ ឲ្យ រាជរដ្ឋាភិបាល ចាប់ លោក ដាក់គុក ក្នុង សកម្មភាព ប្រមូល ស្នាម មេដៃ តវ៉ា យក កោះត្រល់ ដែល បាន បាត់បង់ ទៅ ឲ្យ វៀតណាម ។​

​លោក សុខ ទូច បាន​អះអាង​ថា រឿង​កោះត្រល់​នេះ​វា​ជា​រឿង​ច្បាប់ បើ​គណបក្ស​លោក​សារ​ពង្ស ស្នេហា​ជាតិ​មែន គួរតែ​ដាក់ចេញ​ជា​គោលនយោបាយ​ឃោសនា​តាំងពី​មុន​បោះឆ្នោត​ម្ល៉េះ​។ ទោះជា​យ៉ាងណា លោក​មិន​ព្រួយបារម្ភ​ទេ សម្រាប់​ការប្តឹង​ពី​គណបក្ស​ខ្មែរ​ក្រោក​នេះ ហើយ​លោក​អះអាងថា លោក​នឹង​មាន​ចំណាត់ការ​តវ៉ា​ផ្លូវច្បាប់​ផងដែរ ដើម្បី​តប​ទៅ​នឹង​ការ​បង្ខូច​កិត្តិយស​របស់​លោក​។​

​លោក ម៉ាក ធី​បុត្រ អនុប្រធាន​គណបក្ស​ខ្មែរ​ក្រោក​ ​ចាត់ទុក​ទង្វើរបស់​លោក​សុខ​ទូច ជាការ​ធ្វេី​អោយ​យុទ្ធនាការ​ស្នាម​មេដៃ​មួយ​ដេ​ី​ម្បី​កោះត្រល់​រាំងស្ទៈ​ព្រោះ​ពលរដ្ឋ​ភ័យ​ខ្លាច​មិន​ហ៊ាន​ចូលរួម​ក្នុង​យុទ្ធនាការ​នោះ ចំណុច​នេះ​លោក​សុខ​ទូច​ត្រូវ​ទទួលខុសត្រូវ​មុខ​ប្រវត្តិសាស្ត្រ

​លោក​បាន​លេីក​ឡើង​ថា ៖ ឥឡូវ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ល្មម​ស្គាល់​តុលាការ​ម្ដង​ហើយ ដោយសារ​សម្ដី​បណ្ឌិត​រូប​នេះ​គំរាម​មកលេី​យុទ្ធនាការ​រក​ស្នាម​មេដៃ​១​ដើម្បី​កោះត្រល់ ទេីប​ធ្វេី​អោយ​មហាជន​ភ័យរ​អាចំ​ពោះ​ការចូលរួម​ផ្ដិតមេដៃ​បំពេញ​កាតព្វកិច្ច​ក្នុងនាម​ជា​ពលរដ្ឋ​ចំពោះ​បញ្ហា​ជាតិ​ទឹកដី ! ជាហេតុ​នាំ​អោយ​យុទ្ធនាការ​របស់​គណបក្ស​ខ្មែរ​ក្រោក​យឺតយ៉ាវ​មិន​រលូន​តាម​ការគ្រោងទុក

​ការប្រឈមមុខ​ចំពោះ​តុលាការ​ជា​រឿង​មួយ​ផ្សេង តែ​ការប្រឈមមុខ​នឹង​ប្រវត្តិសាស្ត្រ​របស់​លោក​បណ្ឌិត​រូប​នេះ​ជា​រឿង​មួយ​ផ្សឹង​។ ដែល​លោក​ត្រូវ​ប្រឈម​ជា​ចាំបាច់​បំផុត​ចំពោះ​យុទ្ធនាការ​ជាតិនិយម

​មិន​គួរ​មាន​ជន​ដែល​ចេះដឹង​ដូច​លោក​មក​យកជេីងរាទឹក​នោះទេ ជា​ច្រេី​ន​ដងណាស់​ចំពោះ​សម្ដី​វិភាគ​របស់លោក​មិន​ដែល​ផ្ដល់​ការ​ចំណេញ​ដល់​កម្ពុជា​ទេ​ជាក់ស្ដែង​ដូចជា​ករណី​លោក​ចោទ សម្ដេច ហេង សំរិន ថា​បង្កេីត​ភូមិនៅ​លេីទឹក​ដី​យួន​ជា​ពាក្យ​មិន​គួរ​និយាយ​! មិន​ខុស​ពី​ករណី​រារាំង​ដំណេីរ​ការ​យុទ្ធនាកា​រ​ស្នាម​មេដៃ​ដេ​ី​ម្បី​កោះ​ត្រល់​នេះ​ទេ ។​

​គូសបញ្ជាក់​ផងដែរ​ថា បណ្ដឹង​របស់​គណបក្ស​ខ្មែរ​ក្រោក​ចំពោះ​លោក សុខ​ទូច គឺ​២ ករណី មាន​បទ ញុះញុង់​អោយ​ប្រព្រឹត្យ​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់​ក្នុង​ការបំពេញ​មុខងារ​សាធារណៈ ! សូម​ពិនិត្យឡេីងវិញ ចំពោះ​កំហុសឆ្គង​ត្រង់​ពាក្យ កុបកម្ម ! គណបក្ស​មិន​បាន​ប្ដឹង​ពី​បទ​កុបកម្ម​នោះទេ ៕​ ដោយ ៖ កូឡាប

spot_img
×