Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​យុវជន​ ២ ​នាក់ រំលោភ​បូក​លើ​នារី​វ័យក្មេង​ម្នាក់ ពេល​ជន​សង្សយ័​ទាំង​ ២​ នេះ ជិះ​ម៉ូតូ​ជូន​នារី​រងគ្រោះ​ទៅផ្ទះ​

spot_img

​ព្រះវិហារ​ ៖ ​សមត្ថកិច្ច​នគរបាល​ស្រុក​សែន​ជ័យ បាន​ចាប់សង្ស័យ​ជន​២​នាក់​តាម​ពាក្យបណ្តឹង​របស់​ក្រុម​គ្រួសារ​នារី​រងគ្រោះ​លើ​ករណី​ចាប់​រំលោភ​សេពសន្ថវ​លើ​នារី​វ័យក្មេង​ម្នាក់ ពេល​នាង​ចូលរួម​ក្នុង​កម្មវិធី​មង្គលការ ហើយ​នារី​រងគ្រោះ​ផឹកស្រា​ស្រវឹង លុះដល់​យប់​បន្តិច ចប់​កម្មវិធី​ផឹកស៊ី​រាំលេង នារី​រងគ្រោះ​បាន​ចេញ​ទៅ​ផ្ទះ ពេល​នោះ​ជន​សង្សយ័​ទាំង​២​នេះ ជា​អ្នក​ជិះ​ម៉ូតូ​ជូន​នារី​រងគ្រោះ​ទៅផ្ទះ​លុះ​ដល់​កន្លែង​ស្ងាត់​ក៏​ចាប់រំលោភ​តែម្តង​។ ការឃាត់ខ្លួន​នៅ​ភូមិ​ខ្យង​ឃុំ​ខ្យង​ស្រុក​ជ័យ​សែន​ខេត្តព្រះវិហារ​កាលពី​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៩​ ។​

​លោក​វរសេនីយ៍ឯក​តៀម សង្គ្រៀម អធិការនគរបាល​ស្រុក​ជ័យ​សែន បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​ថា មុនពេល​កើតហេតុ កាលពី​ថ្ងៃ​ទី​៥​ខែ​ឧសភា​ឆ្នាំ​២០១៩​នារី​រងគ្រោះ​បាន​ទៅ​ចូលរួម​មង្គលការ​ញាតិមិត្ត​ក្នុងភូមិ ពេល​ចូលរួម​កម្មវិធី​នារី​រងគ្រោះ​ផឹកស្រា​ស្រវឹង លុះដល់​យប់​បន្តិច ចប់​កម្មវិធី​ផឹកស៊ី​រាំលេង នារី​រងគ្រោះ​បាន​ចេញ​ទៅ​ផ្ទះ ពេល​នោះ​ជន​សង្សយ័​ទាំង​២​នេះ ជា​អ្នក​ជិះ​ម៉ូតូ​ជូន​នារី​រងគ្រោះ​ទៅផ្ទះ​លុះ​ដល់​កន្លែង​ស្ងាត់​ក៏​ចាប់រំលោភ​តែម្តង​។​

​លោក​អធិការ​បាន​បន្តថា​នារី​រងគ្រោះ​មាន​ឈ្មោះ ន​.​ស​.​ត អាយុ​១៦​ឆ្នាំ ។​ចំណែក​ជនសង្ស័យ​មាន​ឈ្មោះ ទី​១៖ ធួន​សុ​ផា​អាយុ​១៩​ឆ្នាំ និង​ជនសង្ស័យ និង​ទី​២៖ ឈ្មោះ ថេន​ផល្លា អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ខ្យង​ឃុំ​ខ្យង​ស្រុក​ជ័យ​សែន​ខេត្ត​ព្រះវិហារ​។ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​ច្បាប់​៕​​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×