Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីតមន្ត្រី និង សកម្មជន អតីត គណបក្ស សង្គ្រោះ ជាតិ ចំនួន ២០ រូប ចូលទៅ បំភ្លឺ នៅ​តុលាការ ឯ​នគរបាល​ខេត្ត​បាត់ដំបង ដាក់​កម្លាំង​ការពារ​សន្តិសុខ​

spot_img

​បាត់ដំបង ​៖ ​អតីត មន្ត្រី និង សកម្មជន អតីត គណបក្ស សង្គ្រោះ ជាតិ ចំនួន ២០ រូប រួមមាន ៖ កញ្ញា ស៊ិន ពៅ ចាន់ រ៉ូ ហ្សិ​ត អតីត ចៅសង្កាត់ អូរ ចារ លោក ម៉ក់ រ៉ា អតីត ចៅសង្កាត់ ទូល តា ឯក លោក ឃួន ចំរើន អតីត ចៅសង្កាត់ ចំការ សំរោង ក្រុង បាត់ដំបង លោក ឌឹ ម សារឿ​ន អតីត សមាជិក ក្រុមប្រឹក្សា ខេត្ត​បាត់ដំបង និង អតីតមន្ត្រី ថ្នាក់ ខេត្ត ស្រុក – ក្រុង ឃុំ – សង្កាត់ ជាច្រើនរូប ទៀត នឹងត្រូវ ចូលទៅ បំភ្លឺ នៅ សាលាដំបូង ខេត្ត​បាត់ដំបង ចាប់ពី ថ្ងៃទី ០៨ ថ្ងៃទី ០៩ ថ្ងៃទី ១៦ និង ថ្ងៃទី ១៧ ខែ​ឧសភា ឆ្នាំ ២០១៩ នេះ ។​

​ជាមួយ​ព្រឹត្តិការណ៍​នេះ ល​៩​ក ឧ ត្ត ម សេនី​យ៍ ទោ អ៊ុច សុខុន ស្នងការ នគរបាល ខេត្ត​បាត់ដំបង បាន​ថ្លែង ថា លោក បាន ត្រៀម​កម្លាំង សមត្ថកិច្ច រួចជាស្រេច ហើយ ដើម្បី ការពារ សណ្តាប់ធ្នាប់ នៅមុខ សាលាដំបូង ខេត្ត នៅពេលដែល អតីតមន្ត្រី និង សកម្មជន គណបក្ស សង្គ្រោះ ជាតិ ចូលខ្លួន ទៅ ឆ្លើយ តាម ដីកា​កោះ របស់ តុលាការ​ជា​បន្តបន្ទាប់ ចាប់ពី​ថ្ងៃ​ទី​០៨ ខែ​ឧសភា ។​
ឧ ត្ត ម សេនី​យ៍ ទោ ស្នងការ អ៊ុច សុខុន បាន មានប្រសាសន៍ថា “ យើង ត្រៀម​កម្លាំង រួចហើយ មិន ឲ្យ ពួកគាត់ រំខាន ដល់ នីតិវិធី របស់ តុលាការ នោះទេ ” ។​

​សូមបញ្ជាក់​ថា លោក គឺ ប៊ុណ្ណា រ៉ា ព្រះរាជអាជ្ញារង អម សាលាដំបូង ខេត្ត​បាត់ដំបង បានចេញ ដីកា កោះហៅ អតីតមន្ត្រី និង សកម្មជន គណបក្ស សង្គ្រោះ ជាតិ ចំនួន ២០ រូប ឲ្យ ចូលខ្លួន បំភ្លឺ ពាក់ព័ន្ធ សំណុំរឿង ប្រឆាំង សាលដីកា តុលាការ កំពូល ។​
​នៅ ថ្ងៃ ចូល បំភ្លឺ នោះ អតីត សកម្មជន គណបក្ស សង្គ្រោះ ជាតិ ជាច្រើនរូប នៅ ខេត្ត​បាត់ដំបង គ្រោង នាំគ្នា ទៅ ប្រមូល ម្តុំ នៅមុខ សាលាដំបូង ខេត្ត​បាត់ដំបង ដើម្បី ឃ្លាំមើល ដំណើរការ របស់ តុលាការ នៅពេលដែល អតីតមន្ត្រី និង សកម្មជន របស់ គណបក្ស នេះ ចំនួន ២០ រូប ចូលទៅ ឆ្លើយ នៅ ចំពោះមុខ តំណាង អយ្យការ ៕​ ​ដោយ ​៖​ កូឡាប​

spot_img
×