Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ​២០១៧ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំជូត ៖ រាសី​ល្អ​មធ្យម​។ មានឱកាស​ដើម្បី​ពង្រីក​បន្ថែម​វិស័យ​ថ្មី​ក្នុង​ការងារ ត្រូវ​លើកកម្ពស់​ចំណេះដឹង​ដើម្បី​ឲ្យ​ស្រប​នឹង​ការងារ​ថ្មី​។ គួរ​ព្យាយាម​ជួបជុំ​មិត្តភក្តិ​អ្នកនឹង​មានឱកាស​រក​ចំណូល​ច្រើន​។ មនោសញ្ចេតនា គួរ​បន្ថែម​ភាព​រ៉ូ​មែន​ទិ​ក​បន្តិច ក្នុង​ទំនាក់ទំនង​ជាមួយ​គូស្នេហ៍ ទើប​រក្សាបាន​យូរអង្វែង​។ ទិស​នាំ​លាភ​ទិសឦសាន តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​ទឹកដោះគោ​។ អ្នក​យកអាសា​ឆ្នាំឆ្លូវ​៕

​ឆ្នាំឆ្លូវ ៖ រាសី​ល្អ​មធ្យម​។ ការងារ មានឱកាស​បង្ហាញ​សមត្ថភាព​ខ្លួន ត្រូវ​ប្រឹងប្រែង​បញ្ចេញ​ឲ្យ​អស់​ដើម្បី​ផលប្រយោជន៍​ទៅ​ថ្ងៃមុខ​។ ឱកាស​រក​ចំណូល​ថែម​ពុំមាន ល្អ​បំផុត​គួរ​ប្រមូលផ្តុំ​ក្នុង​ការងារ​បច្ចុប្បន្ន​។ មនោសញ្ចេតនា មានការ​ប៉ះ​ពាក្យសម្តី​បន្តិច ធ្វើ​ឲ្យ​អ្នក​ទាំង​២​មាន​សង្គ្រាមត្រជាក់​។ ទិស​ល្អ​ទិស​ខាងជើង តំណម​ទិស​ខាង​និរតី​។ ពណ៌​គាប់ប្រសើរ​ពណ៌​ខៀវ​។ អ្នក​យកអាសា​ឆ្នាំម្សាញ់​៕

​ឆ្នាំខាល​៖ រាសី​ឡើង​ខ្ពស់​។ ការងារ​៖ ជួប​ការលំបាក​ក្នុង​ការងារ​តែងមាន​អ្នក​ជួយ​យកអាសា​។ វិនិយោគ​មានឱកាស​ល្អ ត្រូវ​ចេះ​ក្តាប់​យក​ឲ្យ​ទាន់ពេល​។ មនោសញ្ចេតនា ចង់​ឲ្យ​ទំនាក់ទំនង​កាន់តែ​ស្និទ្ធស្នាល​អ្នក​គួរ​ឧស្សាហ៍​ដើរ​កម្សាន្ត​ជាមួយគ្នា និង​រក​ពេល​ល្អ​បង្ហាញ​ទឹកចិត្ត​ចំពោះ​ដៃគូ​។ ទិស​នាំ​លាភ​ទិស​ត្បូង តំណម​ទិស​ខាងលិច​។ ពណ៌​គាប់ប្រសើរ​ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំថោះ ៖ រាសី​ល្អ​មធ្យម​។ ការងារ​ល្អប្រសើរ , មានឱកាស​បាន​ជួប​ដៃគូ​ដ៏​មាន​សក្តានុពល​ឈានទៅ​ពង្រីក​បុព្វហេតុ​ជោគជ័យ​។ ទម្លាប់​ចាយវាយ​ខ្ជះខ្ជាយ​របស់​អ្នក​យូរ​ឬ​ឆាប់​ក៏​គង់​នឹងធ្វើ​ឲ្យ​អ្នក​ប្រឈម​នឹង​ការលំបាក​ហិរញ្ញវត្ថុ​។ មនោសញ្ចេតនា ភាព​ឯកោ​ក៏​ជា​បទ​សោធន៍​ដ៏​មានតម្លៃ​មួយ សម្រាប់​ជីវិត​របស់​អ្នក​ទៅ​ថ្ងៃ​ខាងមុខ​។ ទិស​នាំ​លាភ​ទិសនិរតី តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ពណ៌​ទឹកដោះគោ​។ អ្នក​យកអាសា​ឆ្នាំមមែ​៕

​ឆ្នាំរោង​៖ រាសី​ឡើង​ខ្ពស់​។ ការងារ​គ្រប់យ៉ាង​ដំណើរការ​ដោយ​រលូន​។ រកស៊ី​ធ្វើ​ជំនួញ​ជួញដូរ​សុទ្ធតែ​បាន​ផលចំណេញ​ច្រើន​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​កុំ​អង្គុយ​នៅតែ​ផ្ទះ ចូរ​ចេញ​ក្រៅ​ជួបជុំ​មិត្តភក្តិ​អ្នកនឹង​មានឱកាស​បាន​ជួប​គូស្នេហ៍​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិស​ខាង​អាគ្នេយ៍​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំរកា​៕

​ឆ្នាំម្សាញ់ ៖ រាសី​ធ្លាក់ចុះ​។ ការងារ​មាន​សភាព​វឹកវរ ពិបាក​អាច​ស្ងប់ស្ងាត់ ត្រូវ​នឹងនរ​ប្រឈមមុខ​នឹង​គ្រប់​ស្ថានការណ៍​។ អ្នកវិនិយោគ​ភាគហ៊ុន​ត្រូវ​ប្រយ័ត្នប្រយែង ចៀសវាង​ការ​ឆេវឆាវ នឹង​ទទួល​បរាជ័យ​ធ្ងន់ធ្ងរ​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​អាច​ជួប​មនុស្ស​ក្នុង​សុ​បិ​ន្ត ប៉ុន្តែ​ត្រូវ​ម្ចាស់ការ​ក្នុង​ទំនាក់ទំនង​នេះ​ទើប​ទទួលបាន​លទ្ធផល​ដូច​បំណង​។ ទិស​នាំ​លាភ​ទិស​កើត តំណម​ទិសឦសាន​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំថោះ​៕

​ឆ្នាំមមី ៖ រាសី​ល្អ​មធ្យម​។ អាស្រ័យ​ដោយ​សមត្ថភាព និង​ឆន្ទៈ​របស់ខ្លួន​អ្នក​ត្រូវបាន​ថ្នាក់លើ​ជឿទុកចិត្ត អ្នក​រួម​ការងារ​គាំទ្រ​។ វិនិយោគ​មានការ​ប្រែប្រួល ត្រូវ​ប្រយ័ត្នប្រយែង​។ មនោសញ្ចេតនា​អ្នក​នៅ​លីវ​នឹងមាន​ឱកាស​បាន​ជួប​គូ​និស្ស័យ អ្នក​រៀបការ​ហើយ​មាន​ក្តី​សុខ​សុភមង្គល ក្នុង​ក្រុមគ្រួសារ​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំខាល​៕

​ឆ្នាំមមែ ៖ រាសី​ឡើង​ខ្ពស់​។ ដោយ​ស្មារតី​ម្ចាស់ការ​សកម្ម នឹង​ការងារ​អាចជួយ​អ្នកដោះស្រាយ​កិច្ចការ​គ្រប់យ៉ាង​បាន​យ៉ាង​លឿន និង​ប្រសិទ្ធភាព​។ ថ្ងៃនេះ​ទោះ​រកស៊ី​របរ​អ្វី​ក៏​ចំណេញ​យ៉ាង​គាប់ចិត្ត​។ មនោសញ្ចេតនា ជា​ថ្ងៃមួយ​ពោរពេញ​ដោយ​ភាព​រីករាយ និង​សុភមង្គល​។ ទិស​នាំ​លាភ​ទិស​កើត តំណម​ទិស​ខាង​ពាយ័ព្យ​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ បៃតង​។ អ្នក​យកអាសា​ឆ្នាំថោះ​៕

​ឆ្នាំវក ៖ រាសី​ល្អ​មធ្យម​។ មិនត្រូវ​ម៉ឺងម៉ាត់​ហួស ក្នុង​ការងារ​ព្រោះ​នឹងធ្វើ​ឲ្យ​បរិយាកាស​តានតឹង ពុំមាន​ប្រយោជន៍​សម្រាប់​ទំនាក់ទំនង​មិត្ត​រួម​អាជីព​។ ចំណូល​ស្ថិរភាព ពុំមាន​អ្វី​គួរ​បារម្ភ​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​មានឱកាស​បាន​ស្គាល់​មិត្តភក្តិ​ខុស​ភេទ​ជាច្រើន អាចបង្កើត​ទំនាក់ទំនង​ថ្មី​ល្អ​ទៅ​ថ្ងៃមុខ​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​ទឹកដោះគោ​។ អ្នក​យកអាសា​ឆ្នាំរោង​៕

​ឆ្នាំរកា ៖ រាសី​ធ្លាក់ចុះ​។ ត្រូវ​ប្រយ័ត្ន​ដោះស្រាយ​បញ្ហា​ការងារ​មួយៗ ចៀសវាង​ឆេវឆាវ នាំ​ឲ្យ​កាន់​តែមាន​កំហុស​។ ចេញ​ក្រៅ​មិនត្រូវ​យកតាម​ខ្លួន​ច្រើន​នូវ​របស់​មានតម្លៃ ឬ​លុយកាក់​។ មនោសញ្ចេតនា ពុំមាន​ការឆ្លើយតប​ល្អ​ពី​មនុស្ស​ដែល​អ្នក​ចង់​បានជា​គូស្នេហ៍ នាំ​ឲ្យ​ផ្លូវចិត្ត​មិន​រីករាយ​។ ទិស​នាំ​លាភ​ទិស​ខាង​ពាយ័ព្យ តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​ទឹកដោះគោ​។ អ្នក​យកអាសា​ឆ្នាំរោង​៕

​ឆ្នាំចរ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​គ្រប់យ៉ាង​សុទ្ធតែ​អំណោយផល​ល្អ ត្រូវបាន​ថ្នាក់លើ​ស្រឡាញ់​ទុកចិត្ត អ្នក​រួម​ការងារ​គាំទ្រ ហេតុនេះ​រាល់​ការលំបាក​សុទ្ធតែ​ងាយ​ដោះស្រាយ​។ អាស្រ័យ​ដោយមាន​ផែនការ​ហិរញ្ញវត្ថុ​ដ៏​ល្អ ដូច្នេះ​ខ្ទង់​ចំណូល​ក៏​ទទួលបាន​យ៉ាង​គាប់ប្រសើរ​។ មនោសញ្ចេតនា​កាន់តែ​ក្តាប់​ណែន​ពេក​កាន់តែ​ងាយ​របូត​ពី​ដៃ​។ ទិស​នាំ​លាភ​ទិស​ត្បូង តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម ។ អ្នក​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំកុរ ៖ រាសី​ស្រុតចុះ​។ ដោយសារ​មិនសូវ​ល្អ ការងារ ៖ មានគំនិត​ផ្ទុយ​ពី​ថ្នាក់លើ​ធ្វើ​ឲ្យ​ការងារ​របស់​អ្នក​ជួប​ឧបសគ្គ​ច្រើន​។ មិនត្រូវ​ប្រថុយប្រថាន​ក្នុងការ​វិនិយោគ ព្រោះ​ប្រឈម​ហានិភ័យ​ធំ​។ មនោសញ្ចេតនា កុំ​បង្ខំ​គូស្នេហ៍​ត្រូវ​ផ្លាស់ប្តូរ​តាម​ខ្លួន​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំខាល​៕​

spot_img
×