Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ហាញ​សក្តានុពល​វិស័យ​ពាណិជ្ជកម្ម​ជាតិ នៅក្នុង «​ពិព័រណ៍​កម្ពុជា ២០១៩» ដើម្បី​ជំរុញ​ការនាំ​ចេញ​ផលិតផល​ខ្មែរ

spot_img

(​តូ​ក្យូ​, ជប៉ុន​)៖ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម លោក​ឈួន ដា​រ៉ា បាន​ធ្វើ​ការបង្ហាញ​អំពី​សក្តានុពល និង​វឌ្ឍនភាព​នៃ​វិស័យ​ពាណិជ្ជកម្ម​កម្ពុជា ដែល​កាលពី​ឆ្នាំ​២០១៨ សម្រេច​បាន​ទឹកប្រាក់​សរុប​ប្រមាណ​ជាង ២៥​ពាន់​លាន​ដុល្លារ នៅក្នុង​នោះ​ការនាំចេញ​របស់​កម្ពុជា​មាន​ចំនួន ១១​ពាន់​លាន​ដុល្លារ និង​នាំចូល​មាន​ចំនួន ១៣​ពាន់​លាន​ដុល្លារ​។​

​លោក​រដ្ឋលេខាធិការ បានលើកឡើង​ដូច្នេះ នា​ឱកាស​ដឹកនាំ​ប្រតិភូ​ចូលរួម​បើក​ព្រឹត្តិការណ៍ «​ពិព័រណ៍​កម្ពុជា​» ដែល​រៀបចំឡើង​នៅក្នុង​ទីក្រុង​តូ​ក្យូ កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែ​ឧសភា ឆ្នាំ​២០១៩ ក្រោម​គណៈ​អធិបតីភាព ល​៩​ក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា និង លោក Kenji YAMADA អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន ដោយ​មាន​ការចូលរួម​មន្ត្រីជាន់ខ្ពស់​ប្រទេស​ទាំង​ពីរ តំណាង​អង្គទូត ពាណិជ្ជករ និង​និស្សិត​ចំនួន​ជាង ២០០​នាក់​។​

​នៅក្នុង​ឱកាស​នោះ លោក​រដ្ឋលេខាធិការ ឈួន ដា​រ៉ា បាន​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល​ជប៉ុន ដែល​បាន​ផ្តល់​ហិរញ្ញប្បទាន​យ៉ាងច្រើន ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​របស់​កម្ពុជា ជាពិសេស​ការកសាង​សន្តិភាព និង​ស្តារឡើងវិញ​នូវ​នីតិសម្បទា ក៏ដូចជា​លទ្ធិប្រជាធិបតេយ្យ​។ ឯកឧត្តម​ក៏បាន​ជម្រាប​ជូន​អង្គពិធី អំពី​គោលនយោបាយ​គាំពារ​វិនិយោគ​កម្ពុជា និង​បាន​ជំរុញ​ធុរជន​ជប៉ុន ចូលមក​បណ្តាក់ទុន និង​ធ្វើ​ធុរកិច្ច​ថែមទៀត ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ស្រប​តាម​ចក្ខុវិស័យ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​។​

«​តាមរយៈ​ការចូលរួម​ព្រឹត្តិការណ៍​ពិព័រណ៍​ថ្ងៃនេះ ខ្ញុំ​សង្ឃឹមថា​នឹង​ធ្វើឱ្យ​កិច្ចសហប្រតិបត្តិកា​រវិ​ស័យពាណិជ្ជកម្ម និង​ទេសចរណ៍​រវាង​កម្ពុជា និង​ជប៉ុន កាន់តែ​មាន​វ​ឌ្ឍ​ភាព​ថែមទៀត​» លោក ឈួន ដា​រ៉ា បាន​គូសបញ្ជាក់​។​

​សូមជម្រាបថា នៅក្នុង​ពិព័រណ៍​កម្ពុជា​ឆ្នាំ​២០១៩​នេះ មាន​រៀបចំ​កម្មវិធី​សម្តែង​សិល្បៈ​បុរាណ​ខ្មែរ និង​តន្ត្រីសម័យ ព្រមទាំង​ស្តង់​លក់ និង​តាំង​ផលិតផល​កសិកម្ម និង​សិប្បកម្ម ដូចជា​៖ អង្ករ ម្រេច ស្ករត្នោត កាហ្វេ នំ​ស្រួយ សូត្រ​ខ្មែរ ក្រ​ម៉ា​ខ្មែរ ម្ហូបអាហារ និង​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ទៀត ដើម្បី​បង្ហាញ​ដល់​ភ្ញៀវ​កិត្តិយស ដែល​បាន​ចូលរួម​កម្មវិធី​។ នៅក្នុង​នោះ ទំនិញ​អង្ករ ម្រេច និង​សូត្រ​ខ្មែរ គឺ​ជា​ផលិតផល​ដែល​ទទួលបាន​ការចាប់​អារម្មណ៍​ខ្ពស់ និង​ការបញ្ជាទិញ​ជា​បន្តបន្ទាប់ ពី​ភ្ញៀវ​ទេសចរ និង​ប្រជាជន​ជប៉ុន​៕​ ដោយ​៖​កូឡាប​

spot_img
×