Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិត ២០​នាក់​ស្លាប់ បន្ទាប់ពី​ឡានក្រុង​បោះពួយ​ចូល ច្រកចូល​រថភ្លើង​ក្រោម​ដី​នៅ​រុស្សី

spot_img

​រថយន្តក្រុង​មួយគ្រឿង​បើក​បោះពួយ​ចូល ច្រកចូល​រថភ្លើង​ក្រោម​ដី ក្នុង​ទីក្រុង​មូ​ស្កូ ប្រទេស​រុស្សី បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិចណាស់ ៤​នាក់​ស្លាប់ និង ១៥​នាក់​ទៀត​រងរបួស​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​រុស្សី​។​

​ហេតុ​ការ​ណ៏​នេះ​កើតឡើង​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ នៅ​ស្ថាន​នី​យ៏ Slaviansky Boulevard ភាគ​ខាងលិច​ទីក្រុង​មូ​ស្កូ​។ រថយន្តក្រុង​បាន​បោះពួយ​ចុះ​តាម​កាំជណ្តើរ​នៃ​ច្រកចូល​រថភ្លើង​ក្រោម​ដី និង​បាន​បុក​ដំបូល​នៃ​ច្រក​នោះ​។​

​ពុំមាន​ការបញ្ជា​ក់ថា វា​គឺជា​ការវាយប្រហារ​ភេ​វរ​កម្ម​នោះទេ​។ អ្នកស៊ើប​អង្កេត​បាន​និយាយថា អ្នកបើក​បាន​ប្រាប់​ប៉ូលីស​ថា រថយន្តក្រុង​នោះបាន​ចាប់ផ្តើម​ស្ទុះ​ទៅ​ភ្លាមៗ​។​

​គាត់​និយាយថា គាត់​ព្យាយាម​ជាន់​ប្រាំង ប៉ុន្តែ​ប្រាំង​មិន​ដំណើរការ​។ ហេតុ​ការ​ណ៏​គ្រោះថ្នាក់​កើតឡើង​ក្នុងពេល​កំពុងមាន​អាកាសធាតុ​ត្រជាក់​ខ្លាំង​៕ សុភ័ក្ត្រ​

spot_img
×