Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ប្រទេស​អា​រ៉ា​បី​សាវ​ឌី​ត ក្នុង​ការសម្រួល​អោយ​បងប្អួន​ខ្មែរ​-​ឥស្លាម​ជាង​១២០០​នាក់​ទៅ​ធ្វើបុណ្យ​នៅ​ទៅនោះ

spot_img

​ភ្នំពេញ ​៖ ​នៅ​ល្ងាច​ថ្ងៃ​អង្គារ ៤​កើត ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៧ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន​សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញពិសារ​អាហារ​ស្រាយ​បួស «​ខែ​រ៉ា​ម៉ា​ឌន​» ជាមួយ​បងប្អូន​ខ្មែរ​-​ឥស្លាម ប្រមាណ ៤,៧៥០​នាក់ មកពី​តាម​បណ្តា​ខេត្ត និង​ក្នុង​រាជធានី​ភ្នំពេញ​។ ក្នុង​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សាសនិក​ឥស្លាម​មកពី​បរទេស​ចំនួន ៣២០​នាក់ ដែលមាន​៣២​ជាតិ​សាសន៍ រួមទាំង​តំណាង​របស់​លោក​អគ្គលេខាធិការ​អង្គកា​រ​សហប្រតិបត្តិការឥ​ស្លាម (OIC) ចំនួន ៣​នាក់ ផងដែរ​។​

​ពិធី​ជួបជុំ​ពិសារ​អាហា​ស្រាយ​បួស «​ខែ​រ៉ា​ម៉ា​ឌន​» ក្រោម​អធិបតីភាព សម្តេច​តេជោ ហ៊ុន សែន នៅ​ពេល​ល្ងាច​មិញ​នេះ គឺជា​លើក​ទី​៦​ហើយ គឺ​គិត​ចាប់តាំងពី​ឆ្នាំ​២០១៤​មក​។ វត្តមាន​របស់ សម្តេច​តេជោ ហ៊ុន សែន ក្នុង​ពិធី​ដ៏​សំខាន់​របស់​បងប្អូន​ខ្មែរ​-​ឥស្លាម​នេះ គឺ​បាន​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​សម្តេច​តេជោ ចំពោះ​បងប្អូន​ខ្មែរ​-​ឥស្លាម ទោះបីជា សម្តេច​តេជោ ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ក៏​ដោយ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា នេះ​ជា​ការជួបជុំ​គ្នា​លើក​ទី​៦​ហើយ​បន្ទាប់​ពី​ការជួបជុំ​គ្នា​នៅ​ឆ្នាំ​កន្លងៗ​មកនេះ ហើយ​ថ្ងៃនេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​អង្គការ​សហប្រតិបត្តិកា​រ​ឥស្លាម (OIC) និង​បណ្តា​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជាច្រើន​នាក់​ទៀត​ផង​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បន្ត​ទៀត​ថា ឆ្នាំនេះ​ជា​ឆ្នាំ​ទី​១​នៃ​អណត្តិ​ទី​៦​ថ្មី​នៃ​ការជួបជុំ​ជាមួយ​បងប្អូន​ខ្មែរ​-​ឥស្លាម​។ ទន្ទឹមនឹងនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បានបញ្ជាក់​ថា ដរាបណា សម្តេច នៅ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី សម្តេច​នៅតែ​បន្ត​ជួប​ជាមួយ​បងប្អូន​ខ្មែ​-​ឥស្លាម​ជា​បន្តបន្ទាប់​ទៀត​។

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់​សារ​ជា​ថ្មី​ថា កម្ពុជា​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​បំផុត​ចំពោះ​សុខដុម​នី​កម្ម​សាសនា​ដើម្បី​ធានា​ថា​កម្ពុជា​មិន​មាន​ជំលោះ​ជាតិ​សាសន៍ និង​សាសនា​ណា​មួយ​កើតឡើង​ឡើយ​។ នៅក្នុង​ពេល​នោះ​ដែរ សម្តេច​តេជោ បាន​មានប្រសាសន៍​ពី​ប្រវត្តិ​អតីតកាល​ក្នុង​សង្គ្រាម​ដ៏​សែន​ឈឺចាប់​ដែល​បាន​ក្លាយ​ជា​បទពិសោធន៍​បន្សល់ទុក​នូវ​មេរៀន​សម្រាប់​ប្រទេស​កម្ពុជា​យើង ក៏ដូចជា​តំបន់​ខ្លះ​នៅលើ​ពិភពលោក​ផង​ដែរ​។ សុខដុម​នីយកម្ម​នៃ​ជនជាតិ និង សាសនា គឺ​មាន​សារៈសំខាន់​ខ្លាំងណាស់ សម្រាប់​សង្គម​កម្ពុជា​បច្ចុប្បន្ន​ដើ​ម្ប​រស់នៅ​ជាមួយ​គ្នា​ប្រកបដោយ​ភាពសុខសាន្ត​។​

​សម្តេច​បាន​ប្រកាសថា នៅថ្ងៃនេះ ក្រសួង​សុខាភិបាល​បាន​អនុញាតិ​អោយ​គ្រប់​មន្ទីរពេទ្យ​រដ្ឋ​ទាំងអស់​គឺ​មាន​រៀបចំ​ជា​កន្លែង​ថ្វាយបង្គុំ របស់​អ្នក​ជម្ងឺ​ខ្មែរ​-​ឥស្លាម ដែល​ទៅ​សម្រាក​ព្យាបាល​ជម្ងឺ ហើយ​នឹង​រៀបចំ​កន្លែង​ថ្វាយបង្គុំ នៅ​តាម​សាលារៀន​ជា​បន្តបន្ទាប់​ទៀត​ផង​។ សម្តេច​តេជោ ហ៊ុន សែន បាន​កោតសរសើរ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​សាសនិក​ឥស្លាម​កម្ពុជា ក៏​ដូចជា​ថ្នាក់​ដឹកនាំ​សាសនា​ឥស្លាម​ទាំងអស់​ដែល​បាន​ចូលរួម​ចំណែក​ថែរក្សា​សន្តិភាព និង​តាមរយៈ​ការអញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត​កន្លងទៅនេះ ជាពិសេស​អរគុណ​ចំពោះ​ការបោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រក្សា​សន្តិភាព និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ​រីកចម្រើនត​ទៅ​មុខទៀ​ត​។

​នៅក្នុង​ឱកាស​នោះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ប្រទេស​អា​រ៉ា​បី​សាវ​ឌី​ត ផងដែរ ក្នុង​ការសម្រួល​អោយ​បងប្អួន​ខ្មែរ​-​ឥស្លាម​ទៅ​ធ្វើបុណ្យ​នៅ​ទីនោះ ដែល​ក្នុងនោះ​មាន​បងប្អូន​ខ្មែរ​យើង​ប្រមាន​ជា​១២០០​នាក់​ទៅ​ធ្វើបុណ្យ​នៅ​ទៅនោះ ហើយ​សម្តេច​សង្ឃឹម​ថា​អ្នក​ទៅ​ធ្វើបុណ្យ​នៅ​ទីនោះ នឹង​នាំ​ត្រឡប់​មកវិញ​នូវ​អំពើ​ល្អ​គ្រប់​រូបភាព ពីព្រោះ​សាសនា​ណា​ក៏​ដោយ​មិន​ដែល​អប់រំ​មនុស្ស​អោយ​សាង​អំពើអាក្រក់​នោះទេ​។​

​តាមរយៈ​សន្ទរកថា​ទាក់ទង​នឹង​បញ្ហា​ការចូលរ​ជា​សមាជិក​នៅក្នុង​អង្ការ OIC សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ចង់ឲ្យ​កម្ពុជា​ក្លាយទៅជា​សមាជិក​សង្កេ​ត​ការណ៍​នៃ​អង្គការ​នេះ ដែល​មាន​សមាជិករ​ហូ​ត​ទៅ​ដល់​៥២​ប្រទេស​បាន​ចូលរួម​។ ទន្ទឹមនឹងនេះ​ដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បានប្រកាស តែងតាំង​លោក​ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជា​បេសកជន​ពិសេស នៃ​ព្រះរាជា​ណាក​ច្រកម្ពុជា ដើម្បី​រៀបចំ​ខ្លួន​ចូល​ជា​សមាជិក​សង្កេតការណ៍​នៅក្នុង​អង្គការ OIC នេះ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ចង់​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក​នៃ​អង្គការ​នេះ ដែល​នឹង​អាច​ចូលរួមចំណែក​អភិវឌ្ឍ​សង្គម​ជាមួយ​ប្រទេស​កម្ពុជា ពិសេស​ការចូលរួម​ជួយ​ដល់​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​តាមរយៈ​ការផ្តល់​អាហារូបករណ៍ ការបណ្តុះបណ្តាល​និស្សិត​សាសនិក​ឥស្លាម និង​ដល់​បងប្អូន​កម្ពុជា​ផងដែរ​។ ជាមួយគ្នានេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ស្នើ​ដល់ លោកជំទាវ​អគ្គរដ្ឋទូត​តំណាង​អគ្គលេខាធិការ​អង្គការ​សហប្រតិបត្តិកា​រ​ឥស្លាម OIC ជួយ​ជម្រាបជូន​អគ្គលេខាធិការ និង​បណ្តា​ប្រទេស​ដែល​ជា​សមាជិក​នៃ​អង្គការ OIC សូម​ជួយ​ដល់​កម្ពុជា រួមចំណែក​ទិញ​ទំនិញ​ពី​កម្ពុជា រាប់​ទាំង​ម្ហូប​ហា​ឡាល់ (Halal food) ដែល​ជា​តម្រូវការ​របស់​បងប្អូ​នសា​និក​ឥស្លា​មនៅ​ទីនោះ​ផងដែរ និង​សូម​ចូលរួម​ជួយ​ទិញ​ម្ហូបអាហារ អ​ង្ក ដើម្បី​ឲ្យ​ទីផ្សារ​កម្ពុជា​កាន់តែ​ទូលាយ និង​រីកចម្រើន ដែល​ជា​ផ្នែក​មួយ​នៃ​ការបង្កើន​ការងារ​ធ្វើ​នៅ​កម្ពុជា​ទៀតផង​។​

​ក្នុង​ឱកាស​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​ជូនពរ​បងប្អូន​ខ្មែរ​-​ឥស្លាម​ទូទាំងប្រទេស​នៅក្នុង​ឱកាស​បុណ្យ​ស្រាយ​បួស​នៃ​ខែ​រ៉ា​ម៉ា​ឌន​លើក​ទី​៦​នេះ សូម​បងប្អូន​ជួបតែ​សេចក្តីសុខ​ចម្រើន​គ្រប់ៗ​គ្នា​។ មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន បាន​សុំ​ពរ​ពី​ព្រះ​អាល់​ឡោះ សូម​ផ្តល់​ភាពសុខសាន្ត និង កា​រីកចម្រើន​ដល់​ប្រជាពលរដ្ឋ​យើងទាំងអស់គ្នា​៕​ ដោយ​ ៖ ​កូឡាប​

spot_img
×