Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុគ្គលិក កម្មករ បម្រើការ​នៅ​កា​សុីណូ តុង​ហ្វា​មិង​ជូ ក្រុងព្រះសីហនុ នាំគ្នា​តវ៉ា ទាំងយប់​

spot_img

​ព្រះសីហនុ ​៖ បុគ្គលិក កម្មករ បម្រើការ​នៅ​កា​សុីណូ តុង​ហ្វា​មិង​ជូ អតីត​សណ្ឋាគារ​តោ​មាស ក្រុងព្រះសីហនុ នាំគ្នា​តវ៉ា​នៅ​ខាង​មុខ​កន្លែង ធ្វើការ​វេលា​ម៉ោង​ជាង​៩​យប់​ថ្ងៃ​៧​ឧសភា​២០១៩​នេះ ដោយសារ ខាង​ក្រុមហ៊ុន មិន​ព្រម​ដោះស្រាយ​កន្លែង​ស្នាក់នៅ , មិន​ដោះស្រាយ​ឲ្យ មាន​ទឹក​សម្រាប់​បុគ្គលិក​ប្រើប្រាស់ ព្រមទាំង​មិន​ទូទាត់​ប្រាក់​បន្ថែម​បំណាច់​ឆ្នាំ​ជាដើម​។​

​បើ​តាម​ការអះអាង​ពី​បុគ្គលិក​អ្នក​តវ៉ា​ថា ខាង​ក្រុមហ៊ុន​មិន​ព្រម​ដោះស្រាយ កន្លែង​ស្នាក់នៅ , មិន​ដោះស្រាយ​អោយ មាន​ទឹក​សម្រាប់​បុគ្គលិក​ប្រើប្រាស់ ព្រមទាំង​មិន​ទូទាត់​ប្រាក់​បន្ថែម បំណាច់​ឆ្នាំ​ជាដើម និង​ថា​ក្រោយ​មាន​សំណើ​បែបនេះ ខាង​ក្រុមហ៊ុន​បែរ​ជា​បណ្តេញ មិន​អោយ​បុគ្គលិក​ចូល​ធ្វើការ​ទៅ​វិញ ហើយ​ករណី​នេះ សមត្ថកិច្ច​កំពុង សម្របសម្រួល​ដោះស្រាយ​។ ភ្លាមៗ​នៅ​មិនទាន់​ស្វែងរក​ការបញ្ជាក់ ពី​ខាង​ក្រុមហ៊ុន ទៅលើ​ការអះអាង ពី​បងប្អូន​បុគ្គលិក​អ្នក​តវ៉ា និង​របាយការណ៍ បញ្ជាក់​ពី​សមត្ថកិច្ច​នៅឡើយ​៕​ ​ដោយ​៖​ស្រីនាថ​

spot_img
×