Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិន​ប្រុស​ស្រី​ ២ ​នាក់ ​ប្លន់​រថយន្ត ​រួច​ជិះ​បំបុក​ប៉ារា​ស់​ស្ទាក់​ចាប់​របស់​សមត្ថ​កិច្ច​ទៀត​

spot_img

​តាកែវ ​៖ ជនជាតិ ២​នាក់​ប្រុស​ស្រី ​ត្រូវបាន​កំលាំង​នគរបាល​ស្រុក​ត្រាំកក់​ សហការ​ជាមួយ​កំលាំង​ពិសេស​របស់​ស្នងការ​នគរបាល​ខេត្តតាកែវ ស្ទាក់​ចាប់​បាន​បន្ទាប់ពី​ជនជាតិ​ទាំង​ពីរ​នាក់​នោះ បានធ្វើ​សកម្មភាព​យក​កាំបិត​ភ្ជុង​ប្លន់​រថយន្តឈ្នួល​ដែល​ជួល​ជិះ​តាំង​ពី​ពោធ៏ចិនតុងម​កតាម​ផ្លូវជាតិលេខ ៣ ឆ្ពោះ​មក​ខេត្តតាកែវ ។ សូមបញ្ជាក់​ថា​ហេតុ​ការណ៏​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី ០៧ ខែ​ឧសភា ឆ្នាំ​២០១៩ សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​បាន​នៅ​យប់​ថ្ងៃ​ដដែល​វេលា​ម៉ោង ៨ និង​១០​នាទី នៅ​ចំនុច​មុខ​ផ្សារ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ ។​

​បើ​តាម​ការ​ដឹង​ពី​មន្ត្រីប៉ូលិស​បាន​ប្រាប់ថា ៖ ជនជាតិ​ចិន​ទាំង​ពីរ​នាក់​នោះ​បាន​ជួល​រថយន្ត lexus rx300 ពាក់​ស្លាក​លេខ​ភ្នំពេញ 2P-8959 ពណ៌​ទឹកប្រាក់ ពី​ពោធិចិនតុង ជិះ​រហូត​មក​ដល់​វត្ត​ស្លែង​បាន​ធ្វើ​សកម្មភាព​យក​កំបិត​ភ្ជុង​ជនរងគ្រោះ គម្រាម​ប្លន់​រថយន្ត​ខណៈ​ដែល​ជនរងគ្រោះ​កំពុងតែ​បើកបរ​រថយន្ត លុះ​ជិះ​រហូត​មកដល់​ទឹកដី ស្រុក​បាទី នៅ​ចំនុច​ផ្សារ​គុម្ព​ឬ​ស្សី​ឃុំតាំង​ដូង អ្នកបើកបរ​ជា​ម្ចាស់​រថយន្ត​ក៏​បាន​ប្រើល្បិច ធ្វើ​ជា​ចង់​បត់ជើង​ធំ រួច​ក៏​បាន​ប្រតាយប្រតប់​គ្នា​ជាមួយ​ជនសង្ស័យ តែ​ត្រូវបាន​ជនជាតិ​ចិន​នោះ​ចាក់​អោយ​រងរបួស​បន្ទាប់​មក​ជនសង្ស័យ​បាន​បើករ​ថយ​ន្ត​ពីរ​នាក់​ជនជាតិ​ចិន​ស្រី​ម្នាក់​ទៀត​បន្ត​មក​ខាង​មុខ​រហូត​នៅលើ​ផ្លូវជាតិ​លេខ ៣ ឆ្ពោះ​មក​ដល់​ចំណុច​ស្រុក​ត្រាំកក់ ស្ពាន​ស្លាគូរ ជនជាតិ​ចិន​នោះ​បាន​បើក​បុក​ប៉ា​រ៉ា​ស​ស្ទាក់​ចាប់​របស់​ប៉ូលីស លុះ​បើកបរ​បន្ត​មក​ដល់​ខាង​មុខ​ផ្សារ​អង្គតាសោម ក៏​ត្រូវបាន​កម្លាំង​ប៉ូលិស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​សហការ​ជាមួយ​កម្លាំង​ប៉ូលីស​ត្រាំកក់​ស្ទាក់​ចាប់​ជាប់ និង​ឃាត់ខ្លួន​បាន​តែ​ម្តង ៕ ដោយ ៖ ​តាកែវ​

spot_img
×