Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី​រ៉ូ​ណា​ស្មី​ត ប្រាប់​លោក​រដ្ឋមន្ត្រី​ការបរទេស ឲ្យដឹង​ពី​បច្ចុប្បន្នភាព លើ​ការវិវត្ត​នាពេល​បច្ចុប្បន្ន និង​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ លោកស្រី រ៉ូ​ណា​ស្មី​ត អ្នករាយការណ៍​ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​សរសេរ​លើ​ហ្វេ​សប៊ុក​ផ្លូវការ​ថា “​នៅក្នុង​ជំនួប​ប្រជុំ នា​រសៀល​ថ្ងៃ​ទី​៧​ឧសភា​នេះ ជាមួយ​ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហ​ប្រតិ​ប​តិ្តការអន្តរជាតិ ខ្ញុំ​ត្រូវ​បាន​ជម្រាប ឲ្យដឹង​ពី​បច្ចុប្បន្នភាព លើ​ការវិវត្ត​នាពេល​បច្ចុប្បន្ន និង​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ យើង​បាន​ពិភាក្សា ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​ផងដែរ ស្តី​ពី​របាយការណ៍ នា​ពេល​ខាង​មុខ​របស់​ខ្ញុំ ដែល​នឹង​ត្រូវ​ដាក់ជូន ក្រុមប្រឹក្សា​សិទ្ធិមនុស្ស នៅក្នុង​ខែ​កញ្ញា​ឆ្នាំនេះ​”​។​

​លោក កេត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានបញ្ជាក់ ប្រាប់​អ្នកសារព័ត៌មាន​ថា​៖ ឧបនាយករដ្ឋមន្ត្រី​រំពឹងថា នៅក្នុង​របាយការណ៍រ​បស់​លោកស្រី នៅ​ពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ នឹង​ផ្អែកទៅលើ​តថភាព​ពិត ការវិវឌ្ឍ​ពិត​នៅ​កម្ពុជា ដែល​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ផ្អែក​ទៅតាម​ភាព ជាក់ស្តែង​របស់​ខ្លួន ជា​ប្រទេស​នៅ​អាស៉ី ក៏ដូចជា​ប្រវត្តិ​ជាក់ស្តែង​របស់​ប្រទេស​កម្ពុជា​។​

​បើ​តាម​អ្នកនាំពាក្យ បាន​ស្រង់​សម្ដី​របស់​លោកស្រី រ៉ូ​ណា​ស្មី​ត មក​បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​បន្ថែម​ទៀតថា លោកស្រី​បាន​កោតសរសើរ​ថា តាំងពី​រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍ បន្ត​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ កាលពី​ថ្ងៃ​ទី​០៣ ខែ​ធ្នូ ឆ្នាំ​២០១៩ កម្ពុជា​ពិតជា​មាន​ការវិវឌ្ឍ​ល្អប្រសើរ​ជាង​មុន​។ លោកស្រី​បាន​បន្តថា ការលើកស្ទួយ​សិទ្ធិមនុស្ស គឺជា​កាតព្វកិច្ច​របស់​រាជរដ្ឋាភិបាល​។ បើ​ប្រធៀប​នឹង​បណ្តា​ប្រទេស​នៅ​អាស៉ី ប្រទេស​កម្ពុជា បាន​ផ្តល់​សច្ចាប័ន ដល់​សន្ធិសញ្ញា ស្តីពី​សិទ្ធិ​មនុស្ស​ច្រើន​ជាង​គេ​បំផុត​។ លោកស្រី​ក៏​បាន​ថ្លែងអំណរគុណ​ដល់​ក្រសួងការបរទេស ដែល​បាន​ជួយ​សម្រួល​ដល់​លោក​ស្រី ក្នុងការ​ជួប​ជាមួយ​បណ្តា​មន្ត្រីជាន់ខ្ពស់​របស់​រាជ​រដ្ឋាភិបាល តំណាង​សង្គម​ស៉ីវិល និង​សមាជិក​សហគមន៍​ការទូត ដោយ​រលូន​បំផុត​ផងដែរ​៕​ ដោយ​៖​កូឡាប​

spot_img
×