Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​អប់រំ ប្រកាស​ឲ្យ​សិស្ស ដែល​ពិការ នៅ ទូទាំង​ប្រទេស ចូល​រៀន​ថ្នាក់​បរិញ្ញាបត្រ មិនបាច់​បង់លុយ​

spot_img

​ភ្នំពេញ ​៖ សម្រាប់​ឆ្នាំ​សិក្សា​២០១៩ – ២០២០ នេះ ក្រសួង​បានន​លើកទឹកចិត្ត​ដល់​សិស្ស​មាន​ពិការភាព (​ពិការ​អវៈយវៈ ពិកា​រគ​-​ថ្លង់ ពិការភ្នែក ) ឱ្យ​ទទួលបាន​អាហារូបករណ៍​ចូល​រៀន​ថ្នាក់​បរិញ្ញាបត្រ​មិន​បង់ថ្លៃ​សិក្សា ១០០% មួយ​កន្លែង​ដោយ​ស្វ័យប្រវត្តិ លើ​មុខ​ជំនាញ​ណា​ដែល​មិន​ទាមទារ​ការប្រឡង នៅ​តាម​គ្រឹះស្ថានឧត្ដមសិក្សា ដែល​បាន​ផ្ដល់​អាហារូបករណ៍ ដូច​មាន​ក្នុង​សៀវភៅ​កម្រង​ព័ត៌មាន​អាហារូបករណ៍​សម្រាប់​ឆ្នាំ​សិក្សា​២០១៩-២០២០ ។​

ដើម្បី​ទទួលបាន​អាហារូបករណ៍ បេក្ខជន​ ត្រូវ​ដាក់​ពាក្យ​ស្នើសុំ​អាហារូបករណ៍ និង​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩​។ បេក្ខជន​មាន​ពិការភាព (​ពិការ​អវៈយវៈ ពិកា​រគ​-​ថ្លង់ ពិការភ្នែក​…) អាច​ទៅ​ទទួល​សំណុំ​ពាក្យសុំ​ពី​វិទ្យាល័យ ដែល​កំពុង​សិក្សា និង​ត្រូវ​ដាក់​ពាក្យ​នៅតាម​វិទ្យាល័យ​របស់ខ្លួន យ៉ាងយូរ​ត្រឹម​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៩៕​ ដោយ ៖ កូឡាប

 

spot_img
×