Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច​ទៅ​អុីរ៉ាក់ ក្រោយពេល​មាន​ភាព​តានតឹង​ជាមួយ​អុីរ៉ង​

spot_img

​រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច លោក Mike Pompeo បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អ៊ីរ៉ាក់​ដោយ​គ្មាន​​ការព្រៀង​ទុកជាមុន ក្រោយពេល​មាន​ភាព​តាន​តាង​កើន​ឡើង​ជាមួយ​នឹង​ប្រទេស​អ៊ីរ៉ង​។​

​លោក​បាន​លុបចោល​ដំណើរ​ទស្សនៈកិច្ច​ទៅ​កាន់​ទីក្រុង​ប៊ែឡាំ​ង ប្រទេស​អាឡឺម៉ង ដើម្បី​ទៅ​ជួប​ជាមួយ​នឹង​មេដឹកនាំ​អ៊ីរ៉ាក់ ក្នុង​កំឡុង​ការឈប់​រយៈពេល ៤​ម៉ោង​ក្នុង​រដ្ឋធានី​បា​ដា​ដ​។​

​ការធ្វើដំណើរ​ទៅ​កាន់​អ៊ីរ៉ាក់​នេះ កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពេល​អា​មេ​រិច​បាន​បញ្ជូន​នាវា​ផ្ទុក​​យន្តហោះ និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ទៅកាន់​តំបន់​បជ្ឍិម​បូព៌ា ដែល​មន្ត្រី​អា​មេ​រិច​បញ្ជាក់ថា វា​គឺជា​ការត្រៀមខ្លួន​ដើម្បី​ឆ្លើយតប​ទៅនឹង​ការគំរាមកំហែង​របស់​អ៊ីរ៉ង​លើ​កងកម្លាំង​អា​មេ​រិច និង​សម្ព័ន្ធមិត្ត​។​

​អា​មេ​រិច​បញ្ជេញ​ពត៌​មានលំអិត​បន្តិច​ប៉ុណ្ណោះ ជុំវិញ​ការធ្វើដំណើរ​រយៈពេល​ខ្លី​របស់​រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច​ទៅកាន់​អ៊ីរ៉ាក ទោះយ៉ាងណា គេ​បាន​ដឹងថា លោក Mike Pompeo បាន​ជួយ​ផ្ទាល់​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក Adil Abdul-Mahdi​។​

​លោក​បាន​ថ្លែង​ទៅកាន់​អ្នក​សារពត៌មាន​ក្រោយ​កិច្ចប្រជុំ​ថា លោក​ចង់​ជួប​និយាយ​ជាមួយនឹង​មេដឹកនាំ ក្នុង​ប្រទេស​អ៊ីរ៉ាក ដើម្បី​ធ្វើ​ការធានា​ដល់​ពួកគេ​ថា ពួក​យើង​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការបន្ត​ធានាថា ប្រទេស​អ៊ីរ៉ាក​ជា​រដ្ឋ​អធិបតេយ្យភាព និង​ឯករាជ្យ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×