Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្ស​ម្នាក់​ស្លាប់ ៨ ​នាក់​ទៀត​ រងរបួស ក្នុងការ​បាញ់ប្រហារ​នៅ​សាលារៀន​អា​មេ​រិច​

spot_img

​សិស្សសាលា​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត និង​ជា​ច្រើន​នាក់​ទៀត​រងរបួស នៅក្នុង​ហេតុការណ៍​បាញ់ប្រហារ​នៅ​សាលា​មួយ​កន្លែង​ស្ថិត​ក្នុង​រដ្ឋ Colorado សហរដ្ឋ​អា​មេ​រិច​។​

​ជនសង្ស័យ​ចំនួន ២​នាក់​ត្រូវបាន​ចាប់ខ្លួន ដែល​ពួកគេ​ទាំងពី​នាក់​ជា​សិស្ស​នៅ​សាលា The STEM School Highlands Ranch ដែល​ជា​កន្លែងកើតហេតុ​។ ប៉ូលីស​បញ្ជាក់ថា មិន​មាន​ជនសង្ស័យ​ផ្សេង​ជាប់​ពាក់ព័ន្ធ​នឹង​ការបាញ់​នោះ​ឡើយ​។​

​សាលា The STEM School Highlands Ranch ស្ថិត​ក្នុង​រដ្ឋ Colorado មាន​សិស្ស​សរុប​ទាំងអស់​ចំនួន ១.៨០០​នាក់​។ សាលា​នេះ​ត្រូវ​បាន​បិទទ្វារ​អស់​រយៈពេល​ជាច្រើន​ម៉ោង ខណៈ​ដែល​មាន​ការដាក់​ពង្រាយ​ប៉ូលីស​ជាច្រើន​នៅ​ទីនោះ​។​

​សូមបញ្ជាក់​ថា ការបាញ់បោះ​នៅ​សាលារៀន នៅ​អា​មេ​រិច តែង​កើតមាន​ជា​ញឹកញាប់​។ កាលពី​ខែ​កុម្ភៈ ឆ្នាំមុន មាន​ការបាញ់ប្រហារ​មួយ​បាន​កើតឡើង​នៅក្នុង​វិទ្យាល័ហយ Marjory Stoneman Douglas ស្ថិត​ក្នុង​ទីក្រុង Parkland ដែល​បណ្តាលអោយ​មនុស្ស​ចំនួន ១៧​នាក់​ស្លាប់ និង​ជា​ច្រើន​នាក់​ទៀត​រងរបួស​។​

​នៅ​ចុងខែ​មុន សភា​នៅ​រដ្ឋ Florida បាន​អនុម័ត​ច្បាប់ ដោយ​អនុញ្ញាតិ​ឲ្យ​គ្រូបង្រៀន​កាន់កាប់​អាវុធ​បាន នៅ​ក្នុង​ថ្នាក់រៀន ដើម្បី​ជួយ​ពង្រឹង​សន្តិសុខ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​
​ប្រភព​៖ channelnewsasia​

spot_img
×