Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ដ​បន្ទាយមានជ័យ លោក សួន បវរ ត្រូវអស់​តំណែង​ដោយសារ​រឿងអាស្រូវ​ស្រី​ស្នេហ៍​

spot_img

​ភ្នំពេញ ​៖ ប្រមុខ នៃ​រាជរដ្ឋាភិបាល សម្ដេច​តេជោ ហ៊ុន សែន ស្នើ​ទៅ​ព្រះមហាក្សត្រ​ធ្វើ​ការផ្ទេរ​ភារកិច្ច លោក សួន បវរ ពី​អភិបាល​ខេត្ត​បន្ទាយមានជ័យ មក​បម្រើ​ការងារ​នៅ​ក្រសួងមហាផ្ទៃ ដោយ​តែងតាំង​អភិបាលរង​ម្នាក់ គឺ​លោក អ៊ុំ រាត្រី ជំនួស​វិញ​។

​បើ​យោង​តាម​បើ​យោង​តាម​លិខិត​របស់​រាជរដ្ឋាភិបាល​ដែល​ចុះហត្ថលេខា​ដោយ​សម្ដេច​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​ឧសភា ឆ្នាំ​២០១៩ បាន​ក្រាបបង្គំ​ទូលថ្វាយ​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ​នរោត្តម​សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជណាចក្រ​កម្ពុជា​។

សម្ដេច​ជួន​សែន​បាន​ថ្លែងថា ផ្អែក​តាម​សេចក្តីត្រូវការ​ចាំបាច់រ​បស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ដោយ​បាន​ពិនិត្យ​ទៅលើ​លក្ខណៈសម្បត្តិ សមត្ថភាព​តំបន់​ពិសោធន៍​ការងារ​របស់​មន្ត្រីរាជកា​រ ព្រមទាំង​ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ការដឹកនាំ និង​ការគ្រប់គ្រង​ការងារ​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ឲ្យមាន​ដំណើរការ​ល្អប្រសើរ ទូលព្រះបង្គំជាខ្ញុំ​សូម​ព្រះ​បរម​រាជានុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង គោរព​ស្នើសុំ​ផ្ទេរ​ភារកិច្ច​និង​តែងតាំង​មុខតំណែង​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ​ដូចខាងក្រោម​៖ គោរព​ស្នើសុំ​ផ្ទេរ​ភារកិច្ច​លោក​សួន​បវរ​ឋានន្តរ​សក្កិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ 2 ពី​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ​មក​ឲ្យ​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​ដើម្បី​ទទួល​ភារកិច្ច​ថ្មី​។ រូប​ស្នើសុំ​តែងតាំង​លោក​អ៊ុំ​រាត្រី​ឋានន្តរ​សក្កិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ 6 ជា​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ​ជំនួស​លោក​សួន​បវរ​។ គោរព​ស្នើសុំ​ផ្ទេរ​បញ្ចូល​លោក​គីង​វណ្ណៈ​ពី​ឋានន្ត​រ​សក្កិ​ឧត្តមសេនីយ៍​ឯកនៃក្រ​បខ័ណ្ឌ​នគរបាលជាតិ​កម្ពុជា​មក​ជា​ឋានន្តរស័ក្តិឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ 2 នៃ​ក្របខ័ណ្ឌ​មន្ត្រីនគរបាល​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​ដើម្បី​មាន​ឧបនិស្ស័យ​តែងតាំង​មុខតំណែង​ជា​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​។

​សូមបញ្ជាក់​ថា នៅក្នុង​អាណត្តិ​ទី 6 នៃ​រាជរដ្ឋាភិបាល​កម្ពុជា មាន​ចៅហ្វាយខេត្ត​ចំនួន 2 នាក់ ត្រូវ​អស់បុណ្យអស់ស័ក្តិ ដោយសារ​តែ​ស្រី គឺ​ទីមួយ​គឺ​អភិបាលខេត្ត​តាកែវ លោក​ឡាយ វណ្ណៈ ជាប់​ពាក់ព័ន្ធ​ករណី​សម្លាប់​ស្រី​ស្នេហ៍ ដោយ​ចងក ត្រូវ​ត្រូវ​តុលាការ​ចោទប្រកាន់​ហើយ​មិន​ចូល​ខ្លួន​ទៅ​ដាក់គុក​ព្រៃ​ស និង​ចៅហ្វាយខេត្ត​ម្នាក់ទៀត គឺ​លោក​សួន បវរ ត្រូវ​អស់តំណែង ដោយសារតែ​រឿង​ស្រី​ញី ដែលមាន ទំនាក់ទំនង​ជាមួយ​គ្នា​ក្នុង​រយៈពេល 5 ឆ្នាំ​មកហើយ​នោះ ក៏​ត្រូវ​អស់តំណែង​ភ្លាមៗ​ផងដែរ​៕​ ដោយ ​៖​ កូឡាប​

spot_img
×