Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​ព្រឹក​នេះ អតីត​ចៅសង្កាត់​មក​ពី​គណបក្សប្រឆាំង​បីនាក់ បាន​ចូល​បំភ្លឺ​នៅ​តុលាការខេត្ត​បាត់ដំបង​

spot_img

​បាត់ដំបង ​៖ យោងតាម​ដីកា​កោះហៅ​របស់​តុលាការខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃទី 8 ខែ​ឧសភា​នេះ អតីត មន្ត្រី និងសកម្មជន អតីតគណបក្សសង្គ្រោះជាតិចំនួន​ ៣ រូប បាន​ចូល​ទៅបំភ្លឺនៅ​តុលាការ ខណៈ​នគរបាល​ខេត្ត​បាត់ដំបង ដាក់​កម្លាំង​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ នៅ​ខាង​មុខ​តុលាការ​ផងដែរ​។​

​បើ​តាម​ការផ្សាយ​លើ​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​ខ្លួន កញ្ញា ស៊ិន ពៅចាន់រ៉ូហ្សិ​ត អតីតចៅសង្កាត់អូរចារ បានសរសេរថា នៅ​ព្រឹក​ថ្ងៃទី​៨​ឧសភា​នេះ ក្នុងចំណោម ៥ នាក់​គឺ​ចូល​បីនាក់ លោក រឿន កែប​, សម វង្ស​តារា និង តន់ សាម៉ន​។​

​អតីតមន្ត្រី និង សកម្មជនអតីត គណបក្សសង្គ្រោះជាតិ ចំនួន ២០ រូប រួមមាន ៖ កញ្ញា ស៊ិន ពៅចាន់រ៉ូហ្សិ​ត អតីតចៅសង្កាត់អូរចារ លោក ម៉ក់ រ៉ា អតីត ចៅសង្កាត់ទួល​តា​ឯក លោក ឃួន ចំរើន អតីតចៅសង្កាត់ ចំការសំរោង ក្រុង បាត់ដំបង លោក ឌឹ ម សារឿ​ន អតីត សមាជិក ក្រុមប្រឹក្សា ខេត្ត​បាត់ដំបង និង អតីតមន្ត្រីថ្នាក់ខេត្ត ស្រុក – ក្រុង ឃុំ – សង្កាត់ ជាច្រើនរូបទៀតនឹងត្រូវចូលទៅបំភ្លឺនៅសាលាដំបូងខេត្ត​បាត់ដំបង ចាប់ពី ថ្ងៃទី ០៨ ថ្ងៃទី ០៩ ថ្ងៃទី ១៦ និង ថ្ងៃទី ១៧ ខែ​ឧសភា ឆ្នាំ ២០១៩ នេះ ។​

​ជាមួយ​ព្រឹត្តិការណ៍​នេះ លោក ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការ នគរបាល ខេត្ត​បាត់ដំបង បាន​ថ្លែង ថា លោក បាន ត្រៀម​កម្លាំង សមត្ថកិច្ច រួចជាស្រេច ហើយ ដើម្បី ការពារ សណ្តាប់ធ្នាប់ នៅមុខ សាលាដំបូង ខេត្ត នៅពេលដែល អតីតមន្ត្រី និង សកម្មជន គណបក្ស សង្គ្រោះ ជាតិ ចូលខ្លួន ទៅ ឆ្លើយ តាម ដីកា​កោះ របស់ តុលាការ​ជា​បន្តបន្ទាប់ ចាប់ពី​ថ្ងៃ​ទី​០៨ ខែ​ឧសភា ។​
​ឧ ត្ត ម សេនី​យ៍ ទោ ស្នងការ អ៊ុច សុខុន បាន មានប្រសាសន៍ថា “ យើង ត្រៀម​កម្លាំង រួចហើយ មិន ឲ្យ ពួកគាត់ រំខាន ដល់ នីតិវិធី របស់ តុលាការ នោះទេ ” ។​

​សូមបញ្ជាក់​ថា លោក គឺ ប៊ុណ្ណា រ៉ា ព្រះរាជអាជ្ញារង អម សាលាដំបូង ខេត្ត​បាត់ដំបង បានចេញ ដីកា កោះហៅ អតីតមន្ត្រី និង សកម្មជន គណបក្ស សង្គ្រោះ ជាតិ ចំនួន ២០ រូប ឲ្យចូលខ្លួនបំភ្លឺពាក់ព័ន្ធសំណុំរឿងប្រឆាំងសាលដីកាតុលាការកំពូល ។​
​នៅ ថ្ងៃ ចូល បំភ្លឺ នោះ អតីត សកម្មជន គណបក្ស សង្គ្រោះ ជាតិ ជាច្រើនរូប នៅខេត្ត​បាត់ដំបង គ្រោង នាំគ្នា ទៅ ប្រមូល ម្តុំ នៅមុខ សាលាដំបូង ខេត្ត​បាត់ដំបង ដើម្បី ឃ្លាំមើល ដំណើរការ របស់ តុលាការ នៅពេលដែល អតីតមន្ត្រី និង សកម្មជន របស់ គណបក្ស នេះ ចំនួន ២០ រូប ចូលទៅ ឆ្លើយ នៅ ចំពោះមុខ តំណាង អយ្យការ ៕​ ដោយ ​៖​ កូឡាប​

spot_img
×