Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិន​ម្នាក់ ស្លាប់​ដោយសារ​ជិះ​ម៉ូតូ​បុក​ខឿន​ពុះ​ចែកផ្លូវ​

spot_img

​ព្រះសីហនុ ​៖ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​ឧសភា ឆ្នាំ​២០១៩ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បាន​កើតឡើង​លើ​ផ្លូវ​២​ធ្នូ ត្រង់ចំណុចជិត​រង្វង់​មូល ៧​ជាន់​ចាស់ ស្ថិតនៅក្នុង​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បណ្តាលឲ្យ​មនុស្ស​ម្នាក់ ស្លាប់​។​

​សមត្ថកិច្ច​បានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​បង្ក​ដោយ​ខ្លួនឯង ម៉ូតូ ០១​គ្រឿង ម៉ាក HONDA AREBLADE ពណ៌ ក្រហម​-​ខ្មៅ គ្មាន​ផ្លាកលេខ បើកបរ​ដោយ​ឈ្មោះ LI YOUPAN ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិ ចិន (​មិន​ទាន់​ស្គាល់​លិខិតឆ្លងដែន កំពុង​ស្រាវជ្រាវ​រក​) មាន​ទិសដៅ​ពី​លិច ឆ្ពោះ​ទៅ​កើត លុះដល់​ចំណុច​ខាងលើ បាន​បុក​និង​ខឿន​ពុះ​ចែកផ្លូវ បណ្ដាលឲ្យ​ផ្លោង​មនុស្ស​ទៅលើ​សួន និង​ម៉ូតូ​ខ្ទាត​ទៅ​ខាងស្តាំ​ដៃ បណ្ដាលឲ្យ​ស្លាប់​មនុស្ស​ចំនួន ០១​នាក់ ជនជាតិ ចិន នៅ​នឹង​កន្លែងកើតហេតុ​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​យក​សាកសព ទៅ​តម្កល់​ទុក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ រង់ចាំ​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ និង​ស្ថានទូត​សា​ម៉ី​៕​ ដោយ ៖ ស្រីនាថ

spot_img
×