Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌូនេស៊ី​នឹង​ដាក់​ពង្រាយ​កងកម្លាំង​ជិត ៥០០.០០០​នាក់ នៅ​ថ្ងៃ​ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ​

spot_img

ប្រទេស​ឥណ្ឌូ​នេស​នឹង​ធ្វើការ​ដាក់ពង្រាយ​កងកម្លាំង និង​ប៉ូលីស​ចំនួន ៤៥០.០០០​ទូទាំង​ប្រទេស ដើម្បី​ទប់ស្កាត់​កុប្បកម្ម​ដែល​អាច​កើតមានឡើង​ក្នុង​ថ្ងៃ​ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ នៅ​ថ្ងៃ​ទី ២២ ខែ​ឧសភា​នេះ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​មេបញ្ជាការ​យោធា​ឥណ្ឌូនេស៊ី Hadi Tjahjanto បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​។​

​លោក​បាន​ថ្លែងថា “​ការ​បង្កហេតុ និង​ការ​ចែកចាយ​ពត៌មាន​មិន​ពិត​នៅ​លើ​បណ្តា​ណ​សង្គម​មាន​ការកើនឡើង​យ៉ាងខ្លាំង​បច្ចុប្បន្ននេះ ហើយ​វា​អាច​នឹង​ធ្វើ​ឲ្យ​ឈាន​ដល់​ការតវ៉ា និង​ការវាយប្រហារ​ផ្សេងៗ​ទៅលើ​អាគារ​គណៈកម្មាការ​បោះឆ្នោត​ជាតិ​”​។​

​ក្រៅពី​ធ្វើការ​ដាក់ពង្រាយ​កងកម្លាំង​នៅ​គ្រប់​តំបន់​ទូទាំង​ប្រទេស កងកម្លាំង​យោធា​រៀបចំ​ប្រដាប់ប្រដា​យោធា​ឲ្យបាន​គ្រប់គ្រង ដើម្បី​ចាត់​វិធានការ​ការពារ​លទ្ធផល​បោះឆ្នោត​។​

​សូមបញ្ជាក់​ថា បច្ចុប្បន្ននេះ ការរាប់​សន្លឹក​ឆ្នោត​នៅក្នុង​ប្រទេស​ឥណ្ឌូ​នេស​បាន​សម្រេច​ចំនួន ៧០​ភាគរយ ហើយ​យោង​តាម​លទ្ធផល​នេះ ប្រធានាធិបតី​បច្ចុប្បន្ន Joko Widodo ទទួលបាន​សំឡេង​ឆ្នោត​គាំទ្រ​ចំនួន ៥៦,២៧​ភាគរយ ខណៈ​ដែល​គូបដិបក្ស​របស់លោក ឈ្មោះ Prabowo Subianto ទើបតែ​ទទួលបាន​សំឡេង​គាំទ្រ​ចំនួន ៤៣,៧៣​ភាគរយ​ប៉ុណ្ណោះ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ Xinhua​

spot_img
×