Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧកញ៉ា​ទៀ វិចិត្រ ឧបត្ថម្ភ​ថវិកា​៤​លាន​រៀល ជូន​បុរស​ម្នាក់ ដែល​ហ៊ាន​ប្រថុយ​ជីវិត​ចូល​ភ្នក់ភ្លេីង ជួយសង្គ្រោះ​ក្មេងស្រី​ម្នាក់​!

spot_img

ខេត្ត​ព្រះសីហនុ​៖ លោក​ឧកញ៉ា ទៀ វិចិត្រ បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ចំនួន ៤​លាន​រៀល ជូន​ដល់​បុរស​ម្នាក់​ឈ្មោះ ឃុត សំណាង ភេទ​ប្រុស ដែល​ហ៊ាន​ប្រថុយ​ជីវិត លោត​ចូល​ក្នុង​ភ្នក់ភ្លេីង​កំពុង​ឆេះ​សន្ធោសន្ធៅ ដើម្បី​ជួយសង្គ្រោះ​ក្មេងស្រី​ម្នាក់​ដែល​ជាប់​ក្នុង​រថយន្ត​កំពុងមាន​ភ្លើង​ឆាបឆេះ បណ្តាល​ឲ្យ​រលាកភ្លើងរ​ង​របួស​ដល់​ខ្លួនឯង​ធ្ងន់ធ្ងរ​។​

​លោក​ឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ថវិកា​ចំនួន ៤ លាន​រៀល​នេះ គឺ​ឧបត្ថម្ភ​ជួយ​បុរសរ​ចិត្តល្អ​មួយរូប ដេ​ី​ម្បី​យក​ជួយដ​ល់​ការព្យាបា​ល​របួស​ផង និង​ជា​ការលើកទឹកចិត្ត ដល់​សកម្មភាព​ជា​ប្រជា​ពលរដ្ឋ​ល្អ ដែល​ហ៊ាន​ប្រថុយ​ជីវិត លោត​ចូល​ក្នុង​ភ្នក់ភ្លេីង ទៅ​ជួយ​ក្មេង​សង្គ្រោះ​ក្មេងស្រី​ម្នាក់ ដែល​ជាប់​ក្នុង​រថយន្ត​កំពុង​ឆាបឆេះ កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅនេះ​។ ហើយ​ថា ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​

​ថវិកា​ចំនួន​៤​លាន​រៀល​នេះ លោក​ឧកញ៉ា ទៀ វិចិត្រ បាន​ឲ្យ​ក្រុម​ការងារនាំ​យកទៅ​ប្រគល់ជូន ក្រុមគ្រួសារ ក៏​ដូច​ជា​ជនរងគ្រោះ ដោយ​ផ្ទាល់​ដៃ​។ ព្រម​ជាមួយគ្នានេះ លោក​ឧកញ៉ា ទៀ វិចិត្រ ក៏បាន​ផ្តាំផ្ញើ​ជូនពរ​ដល់​បុរស​ចិត្ត​ល្អ ដែល​ហ៊ាន​ប្រថុយ​ជីវិត​ជួយសង្គ្រោះ​ជីវិត​ក្មេងស្រូ​ពី​ក្នុង​ភ្នក់ភ្លើង​រូបនេះ ឲ្យ​ឆាប់​ជា​សះស្បើយ ពី​ជំងឺ ឬ​អាការៈ​របួស​រលាកភ្លើ​ង​ពេញ​ខ្លួន​នេះ​ផងដែរ​៕ ដោយ​៖ ដែន សីមា​

spot_img
×